ភាគ : 19 ស៉ើបពីទំនាក់ទំនងពួកគេ

1.7K 107 2
                                    


"បែកគ្នាយូរយ៉ាងនេះមិននឹកប៉ាខ្លះទេឬប្រុសពៅ!!"លោកចន

"អ្នកណា៎ថាមិននឹកលោកប៉ានោះ...ខ្ញុំនឹកលោកប៉ាសឹងអីទៅហើយតែមកពីជាប់ការងារទើបមិនបានខលទៅលេងណាលោកប៉ា!!"ជុងហ្គុក

"ចុះរឿងការងារយ៉ាងមិចដែរប្រុសពៅលឺមកថាមានអ្នកបង្ករឿងផងមែនទេ..ហើយរឿងអ្នកណាកឹបកេងលុយនោះយ៉ាងមិចហើយ!!"លោកចន

"គឺដោះស្រាយរួចអស់ហើយលោកប៉ា!!"ជុងហ្គុក

"ចឹងល្អហើយ..មើលទៅប៉ាបែបត្រូវប្រគល់ការងារទាំងនឹងឲ្យប្រុសពៅអ្នកមើលហើយ!!"លោកចន

"ហ្ហឹស៎ៗ..បើបែបនឹងមែនកូនសប្បាយចិត្តស្លាប់ហើយលោកប៉ា!!"ជុងហ្គុក

(មិនអាចឡើយប៉ាមើលមិនឃើញខ្ញុំទេឬទើបចង់ប្រគល់ឲ្យទៅវាបែបនេះ!!)ជូអ៊ុននិយាយក្នុងចិត្តទាំងខឹងសម្បារយ៉ាងខ្លាំង

"និយាយចឹងជូអ៊ុនឯងទៅសម្រាកចុះមកពីឆ្ងាយហត់ណាស់ហើយ!!"លោកចន

"បាទលោកប៉ា!!"ជូអ៊ុននាយឆ្លើយតបនឹងលោកចនហើយក៏បានដើរចេញទៅបាត់ទៅបើនៅគ្មានបានអីក្រៅពីក្ដៅក្រហាយឡើយ

"ហ្ហឺសស៎!!!"ជុងហ្គុកនាយមើលដំណើររបស់ជូអ៊ុនដែរដើរចេញទៅទាំងក្ដៅក្រហាយនោះដោយញញឹមចុងមាត់

"ខ្ញុំគិតថាប៉ាក៏គួរតែទៅសម្រាកដូចគ្នា!!"ជុងហ្គុក

"ហ្ហឹមម៎..ប៉ាក៏រៀងអស់កម្លាំងដែរ!!"លោកចននិយាយហើយក៏បានដើរចេញទៅបាត់ទៅពេលឃើញថាលោកចនចេញទៅផុតជុងហ្គុកនាយក៏បាននិយាយឡើង

"ខ្ញុំដឹងថាខ្ញុំមិនអាចលាក់អាថ៌កំបាំងរបស់កូនថេយ៌បានរហូតនោះទេតែមុនពេលដែលគ្រប់គ្នាបានដឹងខ្ញុំនឹងធ្វើឲ្យគ្រប់យ៉ាងគឺគ្មានភាពរញ៉រញ៉ៃឡើយ!!"ជុងហ្គុក អាចនិយាយបានថាមិនយូរទៀតគេការពិតនឹងត្រូវបានលាតត្រដាងតែមុននឹងការពិតបានលាតត្រដាងគឺនាយត្រូវរៀបចំគម្រោងទុកមុនសិនមិនចឹងទេច្បាស់ណាស់ថានឹងមានភាពរញ៉រញ៉ៃវ៉ល់ពេញនឹងមិនខានទេ

@ skip

"ពួកយើងខានជួបគ្នាយូរហើយឯងមើលទៅគឺមិនដូចមុនសោះ..ពិតជារីកចម្រើនច្រើនណាស់!!"ថេយ៉ុង

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now