ភាគ : 26 គេជាកូនលោកគីម

1.5K 106 2
                                    


@ វិមានចន

"ថ្ងៃនេះខ្យល់អីបកអាកូនជើងល្អឯងមកផ្ទះនៀក!!"លោកចនក៏បាននិយាយឡើងពេលឃើញជុងហ្គុកនាយបានមកលេងគាត់ តែថានាយមិនមែនមកម្នាក់ឯងទេគឺមកជាមួយនឹងថេយ៌

"ប៉ា..ថ្ងៃនេះខ្ញុំយកកូនខ្ញុំមកលេងប៉ានឹងណា៎ព្រោះថ្ងៃមុនប៉ាថាចង់ឃើញមុខមិនចឹង!!"ជុងហ្គុក

"អឺៗៗ..ចុះឯណាចៅយើងនោះ!!"លោកចនក៏បានងាករកថេយ៌ពេញនឹងព្រោះថាគាត់មិនបានឃើញថេយ៌ដើរមកជាមួយនឹងជុងហ្គុកនោះទេ

"អរ៎..នោះចុះពីឡានមកហើយ!!"ជុងហ្គុក

"ក្មេងនេះស្អាតណាស់..គេឈ្មោះអីដែរទៅជុងហ្គុក!??"លោកចនក៏បានសួរជុងហ្គុកពីឈ្មោះរបស់  គ្រាន់តែឃើញថេយ៌ពីចម្ងាយគាត់ក៏បានដឹងថាក្មេងនេះពិតជាស្រស់ស្អាតណាស់

"គឺចនថេយ៉ុង ឈីយ៉ាកុជាឈ្មោះខ្ញុំដាក់ឲ្យផ្ទាល់!!"ជុងហ្គុក

"ហ្ហឺមម៎..ឯងនៅដាក់ឈ្មោះរបស់ក្មេងតូចនោះទៀតឬ? ហ៉ើយ៎បើកូននោះនៅមានជីវិតគេក៏ប្រហែលជាមានវ័យពិននេះដូចគ្នា!!"លោកចនគាត់និយាយសម្ដៅដល់គូរដណ្ដឹងរបស់ជុងហ្គុកដែលជាគីម ថេយ៉ុង គាត់មិនបានដឹងឡើយថាគីម ថេយ៉ុង ដែលគាត់និយាយនេះហើយកំពុងឈរទល់មុខគាត់នោះ កុំថាតែលោកចនគាត់មិនដឹងថានេះជាគីម ថេយ៉ុងនោះសូម្បីតែសមីខ្លួនគេក៏មិនដឹងដូចតែគ្នានឹងគេដឹងតែម្យ៉ាងគឺគេជាកូនរបស់ជុងហ្គុកហើយមានត្រកូលចន

"ប៉ាខ្ញុំថាកុំរំលឹកអីល្អជាង..អូនចូលទៅអង្គុយនៅខាងក្នុងទៅកុំឈរយូរពេកចុកជើងដឹងដែរទេ!!"ជុងហ្គុកនាយនិយាយហើយក៏បាននាំថេយ៌ចូលទៅអង្គុយលេងនៅខាងក្នុង

"ក្មេងនេះមុខមាត់ស្រដៀងគីមណាស់!!"លោកចនគាត់ក៏បាននិយាយឡើង មិនថាមើលពីជ្រុងណាទេគឺថាថេយ៌ពិតជាស្រដៀងគ្នានឹងប៉ារបស់គេណាស់តែរាងតូចល្អិតកាត់រកម៉ាក

"ជុងហ្គុកឯងមកនេះនិយាយជាមួយប៉ាបន្តិចទុកឲ្យកូនឯងគេអង្គុយលេងជាមួយយាយគេសិនទៅ!!"លោកចន

"បាទ..ថេយ៌អូនអង្គុយលេងជាមួយលោកយាយសិនទៅណាប៉ាទៅនិយាយគ្នាជាមួយលោកតាបន្តិច!!"ជុងហ្គុក

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now