ភាគ : 28 សង្រ្គាមបងប្អូន

1.6K 91 2
                                    


@ មួយសប្ដាហ៍ក្រោយមក

"ថេយ៌ហា៎ប៉ាមានការត្រូវចុះទៅខេត្តអូនទៅជាមួយប៉ាឬអត់??"ជុងហ្គុកនាយក៏បានសួរទៅថេយ៌ព្រោះថានាយមិនអាចចេះតែបង្ខំគេពេកទេគឺត្រូវស្ដាប់តាមការសម្រេចចិត្តរបស់ថេយ៌ផងដែរ

"អត់ទេអូនចង់នៅលេងជាមួយលោកតាលោកយាយវិញប៉ាទៅណាក៏ទៅចុះ!!"ថេយ៉ុងក៏បាននិយយាឡើងជុងហ្គុកវិញនាយលឺចឹងហើយហួសចិត្តតែម្ដង

"នេះដេញប៉ាផង..អូនរើសយកលោកតាលោកយាយចោលប៉ាហើយមែនទេបានដេញប៉ាទៅងាយៗម្លេះ!!"ជុងហ្គុក

"អត់នោះទេគ្រាន់តែថានៅជាមួយពួកគាត់សប្បាយណាស់ចឹងបើប៉ាមិននៅក៏អូនមានពួកគាត់ដែរ!!"ថេយ៉ុង

"ក៏បានតែប៉ាហាមអូនណា..កុំដើរលេងផ្ដេសផ្ដាសឲ្យសោះប៉ាមិននៅបែបនេះហាមចេញដើរតាមចិត្តព្រោះពេកប៉ាមិននៅជិតអូនបែបនេះគ្រោះថ្នាក់មានច្រើនណាស់ចំពោះអូន!!"ជុងហ្គុក

"គ្រោះថ្នាក់ហ៎..ហេតុអីទៅ!??"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់ហេតុអីគ្រាន់តែនាយមិននៅអាចមានគ្រោះថ្នាក់កើតឡើងចំពោះគេ

"អូនមិនចាំទេឬកាលពីលើកមុនអូនត្រូវបានគេចាប់ខ្លួនណា..លើកនេះបើសិនជាវាកើតឡើងម្ដងទៀតអូនច្បាស់ជាមានបញ្ហាធំមិនខាន!!"ជុងហ្គុក

"ចឹងអូននឹងប្រយ័ត្នខ្លួនចុះប៉ាកុំបារម្ភអីណា៎!!"ថេយ៉ុង

"បាន..ប៉ាជឿលើអូនចុះពេលនេះប៉ាទៅសិនហើយ..ប៉ានឹងរហ័សមកវិញលាសិនហើយណា៎ជុបប៎!!"ជុងហ្គុកនាយនិយាយលាថេយ៌ហើយក៏បានថើបគេមួយខ្សឺតរួចក៏បានឡើងឡានទៅបាត់ទៅ

"ចំណេញលើអូនរហូត!!"ថេយ៉ុងលើដៃមកស្ទាបថ្ពាល់ខ្លួនឯងទាំងធ្វើមុខក្រងូវតិចៗតែខ្ចូតខ្លាំងៗ

"ចង់ដឹងណាស់ថាអ៊ំនឹងអាក្រក់ពិនណាទៅហេតុអីក៏ប៉ាមិនចង់ឲ្យខ្ញុំនៅក្បែរ..លើកមុនគាត់បានគម្រាមចង់សម្លាប់ខ្ញុំតែមិនដឹងថាពិតឬអត់ផងស្រួលមិនស្រួលនិយាយបានតែមាត់!!"ថេយ៉ុង

"ចៅហ្វាយខ្ញុំរកឪកាសល្អឃើញហើយ!!"ជេមនាយក៏បានរាយការណ៍ប្រាប់ទៅកាន់ជូអ៊ុនក្រោយពេលដែលនាយបានឃើញថេយ៌នៅផ្ទះតែម្នាក់ឯង

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now