ភាគ :10 គ្រប់យ៉ាងរបស់ឯងយើង...

2.3K 133 0
                                    


"ផាចច៎..ផាច៎ៗៗ"

"លើក្រោយនៅនិយាយបញ្ចួសប៉ាទៀតអត់..ហ្ហឺមម៎!!"ជុងហ្គុក

"អា៎..អ្ហឹកក៎ៗ..ឈប់ហើយ-ហឹកក៎ៗៗ!!"ថេយ៉ុង ណក៎យំមួយបាត់នឹងហើយក្បាលខូចពេកលូវប៉ាៗវៃឡើងក្រហមគូទហើយ

"ហើយឆាប់ប្រាប់ប៉ាភ្លាមមកហេតុអីបានអូនវៃមិត្តឡើងបែកក្បាល!!"ជុងហ្គុក

"ហ្អឹកក៎ៗ..អូន..អូនអត់បានវៃទេ..ហ្ហឹកក៎ៗអូនដាក់ម៉ាដំបងតើអ្ហឹកកក៎ៗៗ!!"ថេយ៉ុងព្យាយាមប្រាប់ទៅនាយផងយំផងមើលទៅគួរឲ្យអាណិតណាស់

"អរ៎..ដែលឈាមក្បាលនឹងអូនវៃគេនឹងដំបង!!"ជុងហ្គុក
"ហ្ហឹកក៎ៗ..ដាក់តែមួយសោះឈាមដែរ..អ្ហឹកក៎ៗៗ!!"ថេយ៉ុង

"ហ៉ើយ..បើវៃគេមួយដំបងពិននឹងហើយមិនឈាមទើបចម្លែកនេះសំណាងហើយដែលប៉ាម៉ាក់គេមិនរករឿង!!"ជុងហ្គុក

"ហ្ហឹកក៎ៗ..គេមិចហ៊ានរករឿង~អ្ហឹកក៎ៗបើអូនឲ្យលុយរួចហើយនឹង..អា៎ហ្អឹកកក៎ៗៗ!!"ថេយ៉ុង

"អា៎ៗបានហើយឈប់យំទៅប៉ាឈប់សួរអីទៀតហើយមិនចឹងទេយំទាល់តែហើមភ្នែកមិនខានទេ!!"ជុងហ្គុក

"អ្ហឹកកក៎ៗ..អត់-អូនអត់ឈប់ទេប៉ាវៃអូនឡើងឈឺហើយ..ហ្អឹកក៎ៗៗ!!"ថេយ៉ុង

"ចាំប៉ានាំទៅញ៉ាំអីនៅហាងយល់ព្រមអត់!!"ជុងហ្គុក

"ឈប់យំក៏បានគិតដល់ទឹកចិត្តមនុស្សចាស់ខំលួងក្មេងឡើងស្អកក៎!!"ថេយ៉ុងនិយាយទាំងជូតទឹកភ្នែកចេញ

"អូយ៎..អរគុណលោកកូនណាស់ដែលយល់ដល់មនុស្សចាស់ម្នាក់នេះ!!"ជុងហ្គុក

"បាច់ទេ..បាច់អរគុណអូនក៏បានដែរអូនចិត្តល្អមិនចេះប្រកាន់មនុស្សចាស់ទេ!!"ថេយ៉ុង

( ចាប់ញិចលូវហើយអញ!!) ជុងហ្គុកនាយនិយាយក្នុងចិត្តមើលសម្ដីចុះទ្រាំមិនបានទេលោកអើយចាប់ញិចបាត់លូវហើយ

"លែងអូនបានហើយអូនទៅតែងខ្លួនញ៉ាំអីនៅហាង!!"ថេយ៉ុង

"....."ជុងហ្គុកនាយមិនមាត់ក៏បានដាក់ថេយ៌ចុះហើយឲ្យគេទៅរៀបចំខ្លួនដើម្បីញ៉ាំអីនៅក្រៅនោះ គិតទៅក្មេងនេះពេលខឹងមិនពិបាកលួងនោះទេឲ្យតែនិយាយអីត្រូវចិត្តឈប់យំឯងដោយគ្មានអ្នកណាហាម

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now