ភាគបញ្ចប់

2.2K 126 10
                                    


@ ថ្ងៃថ្មី

"ឯងគួរតែនិយាយប្រាប់ប៉ាបានហើយមែនទេថាអ្នកដែលសម្លាប់ក្រកូលគីមនោះគឺជាអ្នកណា៎!!"លោកចន

"ខ្ញុំគិតថាលោកប៉ាច្បាស់ជាបានគិតចម្លើយនេះនៅក្នុងចិត្តខ្លះហើយ!!"ជុងហ្គុក

"ជាជូអ៊ុន???"លោកចនគាត់ក៏បាននិយាយឡើងទាំងមានចម្ងល់តិចៗគាត់បានគិតថាជាជូអ៊ុនដែរតែមិនច្រើនភាគរយនោះទេ តែក្រោយបានចម្លើយពីជុងហ្គុកធ្វើឲ្យគាត់គាំងបន្តិច

"បាទ..តែទោះជាដឹងក៏មិនអាចធ្វើអ្វីបានដែរព្រោះថាគេបានស្លាប់បាត់ហើយ!!"ជុងហ្គុក

"ហេតុអីយូរហើយឯងមិនព្រមនិយាយប្រាប់ប៉ា!!"លោកចន

"គឺពេលនោះច្ញុំគ្រាន់តែមិនចង់ប្រាប់ប៉ាភ្លាមៗប៉ុណ្ណោះខ្ញុំចាំថេយ៌ធំហើយរៀបការជាមួយគេសិនទើបខ្ញុំនិយាយរឿងនេះប្រាប់លោកប៉ា..តែអ្នកណាទៅដឹងមុនទៅថាមានរឿងបែបនេះកើតឡើងមុនការគិតខ្ញុំនោះ!!"ជុងហ្គុក

"ហ្ហឹមម..បានហើយចឹងប៉ាគិតថាពេលនេះឯងទៅមន្ទីពេទ្យវិញចុះនៅទីនេះទុកឲ្យប៉ាជាអ្នកចាត់ចែង!!"លោកចន ពេលនេះគឺគាត់កំពុងនៅវិហារគឺធ្វើបុណ្យឲ្យជូអ៊ុននោះអីទោះជាយ៉ាងណាក៏មានឈាមជាកូនហើយមិចនឹងអាចធ្វើព្រងើយបានទៅ!

"បាទលោកប៉ាចឹងខ្ញុំលាសិនហើយ!!"ជុងហ្គុកនាយនិយាយលាទៅកាន់ប៉ានាយហើយក៏បានដើរទៅរកឡានរួចបើកចេញទៅមន្ទីពេទ្យវិញបាត់ទៅ

@ មន្ទីពេទ្យ

មកដល់មន្ទីពេទ្យជុងហ្គុកនាយបានដើរទៅបន្ទប់សម្រាករបស់ថេយ៌ហើយអង្គុយលើសាឡុងសម្លឹងមើលទៅថេយ៌អស់ជាយូរទើបដាច់ចិត្តដើរទៅទាញកៅអីអង្គុយជិតថេយ៌..គ្រប់ពេលមកដល់មន្ទីពេទ្យហើយនាយបានឃើញកូនគេងលើគ្រែមិនក្រោកបែបនេះវាធ្វើឲ្យនាយពិបាកចិត្តខ្លាំងណាស់។

រាល់ថ្ងៃសូម្បីតែការងាររបស់នាយនៅខាងក្រៅក៏នាយបានទុកចោលខ្លះដែរគឺនាយបានយកពេលទាំងនោះមកមើលថេយ៌

"ពេលណាទើបអូនព្រមដឹងខ្លួនទៅថេយ៌ប៉ាបារម្ភពីអូនណាស់ប៉ាខ្លាចថាអូននឹងមិនក្រោកមកជួបប៉ាម្ដងទៀត!!"ជុងហ្គុក

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now