ភាគ : 24 ប៉ារៀបការចុះ!!!

1.9K 121 2
                                    


@ មួយខែក្រោយមក

រយះពេលមួយខែមកនេះគ្រប់យ៉ាងមើលទៅហាក់បីដូចជាដំណើរការទៅល្អធម្មតានោះទេប៉ុន្ដែថាពេលដំបូងៗដែលជុងហ្គុកនាយបានប្រកាស់ប្រាប់បុគ្គលិកថានាយបានផ្ទេរភាគហ៊ុនឲ្យទៅជូអ៊ុនគ្រប់គ្រងនោះគឺមានការតវ៉ាប្រឆាំងច្រើនផងដែរតែបន្ទាប់ពីបានលឺពាក្យរបស់ជុងហ្គុកហើយគ្រប់គ្នាហាក់បីដូចជាយល់អ្វីមួយហើយក៏បានធ្វើការដូចធម្មតាទៅ ដោយពាក្យដែលនាយបាននិយាយនោះគឺ..

(គ្រប់យ៉ាងតែងមានហេតុផលបែបនេះខ្ញុំនឹងឲ្យចម្លើយទៅអ្នករាល់គ្នាពេលដែលពេលវេលាសមស្របមកដល់!!)ជុងហ្គុក

បើយើងមកមើលនៅក្រុមហ៊ុនវិញម្នាក់ៗគឺមិនពេញចិត្តនឹងទង្វើរបស់ជូអ៊ុននោះទេព្រោះថាបន្ទាប់ពីនាយបានគ្រប់គ្រងក្រុមហ៊ុនគឺមានតែបញ្ហារហូតចំណូលរបស់ក្រុមហ៊ុនក៏ធ្លាក់ចុះទៀតបុគ្គលិកវិញបើនរណាធ្វើឲ្យនាយទាស់ចិត្តនាយដេញចោលភ្លាមតែម្ដង

"អេ៎ស្រីស្អាត..កំដរបងបន្តិចទៅ!!"ជូអ៊ុន

"លោកប្រធាននេះជាម៉ោងការងារសូមកុំរំខានខ្ញុំអី!!"បុគ្គលិកស្រីនោះក៏បាននិយាយឡើងទាំងទឹកមុខមិនល្អ

"នាងហ៊ានតវ៉ានឹងយើងផង!!"ជូអ៊ុននាយបានចាប់ផ្ងើយចង្ការនាងឡើងហើយក៏សួរទៅនាងដោយទឹកមុខមិនពេញចិត្ត

"លោកប្រធានដឹងទេទង្វើររបស់លោកកំពុងធ្វើនេះវាហួសហេតុពេកហើយ..ខ្ញុំធ្វើការមកជាង10ឆ្នាំហើយតែមិនដែលឃើញអ្នកគ្រប់គ្រងណាមានចរិកថោកទាបដូចលោកទេ!!"បុគ្គលិកស្រីនោះដោយអស់ការអត់ទ្រាំនឹងនាយពេកនាងក៏បាននិយាយថាឲ្យនាយផាំងៗតែម្ដង

"នាង..នាងហ៊ានប្រើសម្ដីបែបនេះដាក់យើងផងហ្ហឺស៎ល្អតើឆាប់ចេញពីទីនេះទៅ!!"ជូអ៊ុន

"ឆឹស៎គិតថាខ្ញុំទ្រាំធ្វើការជាមួយលោកតទៀតហេស៎..ចាំឲ្យច្បាស់ទៅដរាបណាអ្នកគ្រប់គ្រងមិនមែនជាលោកចនជុងហ្គុក ឈីយ៉ាកុខ្ញុំនឹងមិនមកធ្វើការនៅទីនេះអស់មួយជីវិត!!"បុគ្គលិកស្រីនោះនាយនិយាយហើយក៏បានរៀបអីវ៉ាន់ហើយក៏បានដើរចេញទៅបាត់ទៅ បើចរិកនាយបែបនឹងសួរថាអ្នកណាទ្រាំបានទៅចង់បៀតបៀនសូម្បីតែបុគ្គលិកក្រុមហ៊ុន

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now