"ស្តាប់បង្គាប់!"

808 102 15
                                    

កម្មសិទ្ធិOmega

ភាគទី១៤

(ថ្ងៃនេះអេដមីនរវល់ឆ្លៀតបានប៉ុន្មានបន្ទាត់នឹងឯង មិនចង់ឲ្យអ្នកអានដាច់ភាគទើបផុសឲ្យតែម្តងទៅ។ Enjoy😽)


«មើលសម្តីគាត់ចុះ ដូចខឹងមកពីណាអញ្ចឹង» នាយរេនអស់ជម្រើសហើយ បានត្រឹមតែក្រវីក្បាលហួសចិត្ត ដើរទៅដាក់គូទនៅលើសាឡុងបន្ត គ្រូពេទ្យប្រាប់ថាឲ្យនៅគេងនៅទីនេះបន្តិចសិន រង់ចាំដល់ពីរម៉ោងក្រោយមកទើបអនុញ្ញាតឲ្យទៅផ្ទះវិញ

«គ្មានចិត្តសូម្បីតែមកមើលយើងពិតមែនហ្អេស៎?ពិតជា-»

«តុកៗ លោក! តើនេះជាបន្ទប់របស់លោកចនរីផេតមែនទេ?» ខណៈពេលនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងមកសួរ នាយរេនជ្រួញចិញ្ចើមឆ្ងល់ថាជាសម្លេងអ្នកណាដលែមកសួររកចៅហ្វាយគេនេះ ទើបមិនរង់ចាំយូរកិដើរទៅបើកទ្វារតែម្តង

«មែនហើយ ឯងមានការអីមែនទេ?»

«ខ្ញុំយកបបរមកផ្ងើឲ្យគាត់ៗភ្ងាក់ឬនៅ?» ត្រូវហើយម្នាក់នោះគឺគ្មានអ្នកណាក្រៅពីអាល្អិតរបស់យើងនោះទេ គេដើរចូលមកក្នុងអមដោយចានស្រាក់បបរនៅក្នុងដៃ តាមពិតកាលដែលចូលទៅកន្លែងធ្វើការវិញនោះគឺដោយសារចង់ធ្វើបបរឲ្យគេញុាំតែប៉ុណ្ណោះយ៉ាងណាៗនៅកន្លែងធ្វើការគេបានសុំច្បាប់មេរួចទៅហើយ

«ដូចដែលឃើញអញ្ចឹងហើយ ថ្ងៃនេះដូចខឹងៗចម្លែកយ៉ាងម៉េចមិនដឹងទេ»នាយរេនច្បូញមាត់ឲ្យរាងតូចសម្លឹងមើលចៅហ្វាយនាយខ្លួនឯង មើលទៅសុទ្ធតែដេកកើយដៃបែរខ្នង ដូចខឹងអ្នកណាមកអញ្ចឹងងក់ងរឲ្យឡើងដូចកូនក្មេង

«ប្រហែលជាគាត់ត្រូវទឹកភ្លៀងខ្លាំងហើយ ខ្ញុំរំខានលោកជួយយកបបរនេះដាក់ចានហើយបញ្ចុកគាត់ផងបានទេ» ជីមីននិយាយតបទៅកាន់កូនចៅជំនិតជុងហ្គុកដោយក្តីព្រួយបារម្ភមុននឹងហុចឲ្យរេនយកបបរទៅដាក់ចានដើម្បីបញ្ចុកឲ្យជុងហ្គុកបានញុាំរបស់ក្តៅៗបែបនេះ ប្រហែលអាចធ្វើឲ្យគេបែកញើសហើយចុះកម្តៅខ្លះ

«វាជាតួនាទីខ្ញុំស្រាប់ហើយ ចាំខ្ញុំបញ្ចុកគាត់» រេនទទួលយកមកហើយក៏ដើរទៅខាងក្រោយដើម្បីដាក់បបរចូលចាន ជីមីនឈោងដៃទៅស្ទាបក្បាលរបស់គេឃើញថាក្តៅខ្លួនខ្លាំងណាស់ បើគេត្រូវទឹកភ្លៀងមិនបានបែបនេះ ម្តេចមិនប្រាប់?ចាំបាច់មកស៊ូទ្រាំត្រូវទឹកភ្លៀងជាមួយខ្លួនធ្វើអីទៅ?

«បញ្ចុកគាត់ឲ្យញុាំទៅនឹងអាលបានចុះកម្តៅខ្លះ» រាងតូចក្រោកចេញពីកៅអីក្បែរគ្រែ ឲ្យកូនចៅជំនិតរបស់ជេខេចូលទៅបញ្ចុកវិញ ដោយភ្នែកក៏តាមសម្លឹងមើលថាគេនេះព្រមញុាំបបរដែលខ្លួនខំធ្វើឲ្យឬក៏អត់

«ចៅហ្វាយ សាកញុាំទៅនឹងអាលបានជាត្រឡប់ទៅធ្វើការវិញ»

រេនបានផ្លុំបបររួចហើយ ក៏យកទៅដាក់នៅចំពោះមុខមាត់របស់ជុងហ្គុកបំណងចង់ឲ្យគេញុាំបបរនោះទៅ តែគេមិនព្រមញុាំ ហើយថែមទាំងប្រះខ្លួនទៅផ្នែកម្ខាងទៀតដោយមិននិយាយអ្វីទាំងអស់

«ចៅហ្វាយគាត់មិនចង់ញុាំទេដឹង?»

«ន៎ែលោក ខ្ញុំខំធ្វើឲ្យលោកហើយ ខំដើរមកយកឲ្យលោកដល់មន្ទីរពេទ្យទៀត លោកពិតជាមិនព្រមញុាំមែនហ្អេស?» ជីមីនតាមសួរគេពីក្រោយខ្នង មើលទៅគេដូចជាមិនចង់ញុាំពិតមែន ឬរើសអើងស្នាដៃអ្នកក្រដូចជាគេទេដឹង?

«......»

គ្រប់យ៉ាងគឺស្ងាត់គ្មានចម្លើយ មើលទៅគេគឺមិនបានសន្លប់ទេ គេដឹងខ្លួនហើយក៏កំពុងតែដេកនៅផ្នែកម្ខាងនោះដូចគ្នា តែគេមិនព្រមឆ្លើយសោះតែម្តង ស្អីអញ្ចេះ?បុរសម្នាក់នេះកំពុងខឹងកូនក្មេងដូចជាគេហ្អេស៎?ហើយខឹងរឿងអីទៅនៀក៎

«លោកពិតជាធ្វើអញ្ចឹងពិតមែនហ្អេស៎?» អាល្អិតនៅតែមិនព្រមចុះចាញ់ប្រឹងនិយាយបន្តទៅគេទៀត បែបចង់សួរបញ្ជាក់ឲ្យច្បាស់ ថាគេនេះខ្ពើមញុាំស្នាដៃរបស់ខ្លួនឬមកពីអ្វីឲ្យប្រាកដ បើគេមិនឆ្លើយអញ្ចឹង ថ្ងៃណាបានដឹងការពិតទៅ?

ហើយលើកនេះក៏នៅតែដដែល ចម្លើយគឺមិនទទួលបានពីនរៈសង្ហានោះដដែល ជីមីនក្តាប់ដៃដោយសេចក្តីខឹងសម្បារ មនុស្សគេមើលទៅចូលចិត្តឲ្យតែខ្លួននេះខឹងតែម្តង ចង់ញុាំឬមិនចង់ញុាំក៏មិនឆ្លើយ ចេះធ្វើខ្លួនដូចមនុស្សគទៅកើតដែល

«ខ្ញុំរាប់មួយដល់បី បើលោកមិនព្រមបែរមករកខ្ញុំទេ កុំថាខ្ញុំមិនបានប្រាប់ឲ្យសោះ ខ្សែក្រវ៉ាត់ខ្មៅដែលខ្ញុំបានពីតៃក្វាន់ដូ ខ្ញុំនឹងយកមកអនុវត្តជាមួយលោកនៅថ្ងៃនេះ!!» លើកនេះគឺចូលដល់លក្ខខណៈគម្រាមមែនទែនហើយ បើប្រាប់មិនស្តាប់ទេ ត្រៀមទៅបាតដៃព្រះយូឡាយ រន្ទះបាតជើង កែងឆេះជង្គង់ហោះ នឹងត្រូវអនុវត្តនៅក្នុងពេលបន្តិចទៀតនេះ វៃទាល់តែវារទៅផ្ទះវិញលែងរួចហ្មង

សូម្បីតែរេននៅកាន់ចានបបរកណ្តាលរវាងអ្នកទាំងពីរក្រោយពេលបានឮជីមីននិយាយបែបនេះហើយក៏ភ្ងាក់ផ្អើលដែរ ថាមាឌល្អិតតូចយ៉ាងនេះរបស់ជីមីនមានដល់ទៅខ្សែក្រវ៉ាត់ខ្មៅផងមែនទេ?ពិតជាឡូយមែន

«1..»

«2..»

«3..»

«ងាកទៅហើយតើស៎នៀក...»

____________________
ជេខេប្លែកហើយ ស្តាប់បង្គាប់ក្មេងនិស្សិត😹

#lysin

កម្មសិទ្ធិOmega💎 (completed✅)Where stories live. Discover now