"ទន់ជង្គង់ចង់ដួល~"

600 81 4
                                    

កម្មសិទ្ធិOmega

      ភាគទី៥០

VOTE FOR NEXT PART GUYS 😉🤟

          «អត់ទេ! មិនបាច់ឲ្យក៏បានតែឲ្យអង្គុយលើភ្លៅសិនមក» គេបដិសេធមិនព្រមទទួលយកនាឡិការបស់រាងក្រាស់ដែលបានឲ្យនោះទេ ផ្ទុយទៅវិញគេបែរជាសុំរាងក្រាស់អង្គុយលើភ្លៅ បែរខ្នងទៅរកមុខរបស់រាងក្រាស់ ចាប់ថើបគ្រប់ទិសទាំងបួនដែលមាននៅលើមុខ ទើបចុងក្រោយគេឱនមុខជ្រុបទៅលើស្មាមាំឱបដើមដៃរបស់គេមុននឹងបន្លឺប្រយោគបន្ត

         «អូនចង់គេងនៅទីនេះ បងបន្តធ្វើការចុះ ជូនពរឲ្យបានសម្រេចណា~» ពាក្យសម្តីផ្អែមល្ហែមរបស់គេប្រៀបដូចជាថាមពលសម្រាប់ជុងហ្គុកយ៉ាងអញ្ចឹង គេពេញចិត្តនៅក្នុងកាយវិការដែលជីមីនផ្តល់កម្លាំងចិត្តមកកាន់គេបែបនេះ វាធ្វើឲ្យគេទទួលបានអារម្មណ៍ចម្លែក នឹងខួរក្បាលចាប់ផ្តើមបំផុសគំនិតទាក់ទាញនឹងការឌីហ្សាញនោះចេញមកតែម្តង។ គេយល់ហើយពាក្យថាប្រពន្ធអាចធ្វើជាកម្លាំងចិត្តឲ្យស្វាមីនោះ គេយល់ច្បាស់នៅពេលនេះហើយថា គេមិនអាចបាត់បង់អាល្អិតនៅក្នុងដៃម្នាក់នេះបានទេ ទោះជាយកលុយមួយដុំធំមកប្តូរយកអាល្អិតនេះចេញពីគេ ក៏គេមិនព្រមដាច់ខាត...
 
         ម្តងនេះគេសម្រេចចិត្តប្រើខួរក្បាលជាគំនិតក្នុងការគូសទាំងមូលតែម្តង។ រាងក្រាស់ចាប់កាន់ប៊ិចគូសវាសទៅលើអាយផេតរបស់គេ ព្យាយាមរកនឹកនូវគំនិតដែលគេមាន គូសចេញទៅលើប្លង់នោះទាំងមូល គេសង្ឃឹមថាគម្រោងលើកនេះ គេអាចបង្ហាញចេញទៅបានយ៉ាងរលូនផងចុះ ព្រោះសត្រូវចាំមើលគេច្រើនណាស់ បើគេហ៊ានធ្លោយតែបន្តិច គេនឹងអស់អ្វីៗគ្រប់យ៉ាងដោយសារតែគម្រោងមួយនេះជាមិនខាន

          ឆ្លងកាត់អស់រយៈពេលពីរម៉ោងជាងឯណោះ ទើបគេអាចបញ្ចប់គម្រោងនេះទៅបានយ៉ាងរលូនល្អ គេសម្លឹងមើលការរចនានៃឆ្នៃម៉ូតថ្មីទៅលើកាំភ្លើងដែលគេបានគូសនោះដោយស្នាមញញឹម គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ បើសិនជាមានការខំប្រឹងខ្ពស់ តែក្នុងភាពជោគជ័យនេះ គេក៏សូមអរគុណដល់រាងតូចដូចគ្នាដែលបាននៅពីក្រោយស្រមោលស្រអាប់របស់គេហើយជួយលើកទឹកចិត្តបង្ហាញផ្លូវឲ្យគេរកឃើញនូវគំនិតទាំងអស់នេះឡើង គឺល្អខ្លាំងណាស់

កម្មសិទ្ធិOmega💎 (completed✅)Donde viven las historias. Descúbrelo ahora