"ធ្វើអី ដឹងខ្លួនឯងហើយ!"

701 90 6
                                    

កម្មសិទ្ធិOmega

     ភាគទី២៨
25 vote for next part❤️️

        ពេលខ្លះរូបភាពដែលបង្ហាញចេញមកខាងក្រៅឲ្យឃើញ វាមិនបានដឹងទេថាក្នុងចិត្តរបស់នាងពេលនេះកំពុងតែគិតអ្វី ទោះនាងឆ្លើយតបថាមិនអី មិនមែននាងមិនអីនោះទេ តែនាងគ្រាន់តែមិនដឹងថាត្រូវរៀបរាប់ប្រាប់សម្លាញ់បែបណា?រឹតតែមិនអាចធ្វើជាមនុស្សស្រីទន់ខ្សោយខ្លាំងពេកដើម្បីឲ្តអ្នកដទៃមើលឃើញបានឡើយ សម្រាប់ហ្វាវីនគឺមិនអាចនោះទេ

         «ពេលនេះ អូនដឹងថាបងឈប់ស្រឡាញ់អូនយូរមកហើយ អូនដឹងថាអូនមានកំហុសធ្ងន់ណាស់ដែលមិនអាចកែខៃបានចំពោះបង តែបងពិតជាមិនព្រមផ្តល់ឱកាសឲ្យអូនពិតមែនហ្អេស៎?»

         «ចុងក្រោយ ពួកយើងត្រូវបញ្ចប់ទំនាក់ទំនងដោយការលែងលះគ្នាបែបហ្នឹងមែនទេ?» ហ្វាវីនអង្គុយនៅខាងមុខបង្អួចនៃបន្ទប់របស់នាង ក្រោយពេលលែងលះជាមួយស្វាមីហើយ នាងក៏សម្រេចចិត្តរើចេញ ទោះផ្ទះនោះគេបានផ្ទេរសិទ្ធិឲ្យនាងរួចរាល់ហើយពិតមែន ប៉ុន្តែអនុស្សាវរីយ៍នៅទីនោះមានច្រើនណាស់។ បើនាងមិនសម្រេចចិត្តចាកចេញទេ ពេលណាទើបនាងអាចបំភ្លេចគេនោះបានទៅ?

        សម្តីដែលនាងបានបន្លឺចេញមកទាំងប៉ុន្មាន នាងគឺមិនបានដឹងទេ ថាមិត្តភក្តិរបស់នាងបានស្តាប់ដឹងនិងឮគ្រប់យ៉ាងនូវអ្វីដែលនាងនិយាយ។ សែមឌីស្អប់ទឹកភ្នែករបស់ហ្វាវីនណាស់! គេមិនចង់ឃើញនាងសម្រក់ទឹកភ្នែកនោះទេ ហើយអាម្សៀលនោះអីក៏អស្ចារ្យម្លេះ?ធ្វើឲ្យមិត្តរបស់គេបង្ហូរទឹកភ្នែកដោយសារអាម្នាក់នោះយ៉ាងនេះ?
 
        «កុំឲ្យខ្ញុំជួបឯងវិញពេលណាឲ្យសោះជុងហ្គុក! យើងនឹងសងសឹកឯងជាមិនខានទេ...» សែមឌីឈរសម្លឹងមើលហ្វាវីនពីចម្ងាយ កណ្តាប់ដៃចាប់ផ្តើមក្តាប់ជាប់ពោរពេញដោយកំហឹង។ អារម្មណ៍ស្រឡាញ់ ប្រច័ណ្ឌហួងហែង គេមាននៅលើហ្វាវីនតាំងពីរៀននៅវិទ្យាល័យជាមួយគ្នា តែនាងបែរជាមើលមិនឃើញ ចុងក្រោយជ្រើសយកជុងហ្គុក គេនៅតែទទួលយកបានព្រោះគិតថាវាជាក្តីសុខរបស់នាង។ តែក្រោយពេលឃើញទឹកភ្នែករបស់នាងបែបនេះហើយ គេមិនអាចទ្រាំបាននោះទេ ជុងហ្គុកត្រូវតែសងលើរឿងគ្រប់យ៉ាងទាំងអស់!!

កម្មសិទ្ធិOmega💎 (completed✅)Where stories live. Discover now