"ភ្លើណាស់ អារឿងស្រួលមិនដឹង!"

641 83 6
                                    

កម្មសិទ្ធិOmega

      ភាគទី៤០

25Vote for next part❤️️

            «ទាល់តែខ្ញុំរកប្រពន្ធបានយល់មែនចៅហ្វាយ?»
 
          «អើ! យើងចូលដេកហើយវើយ គ្មានពេលបកស្រាយទៀតទេ Bye~» វាចានូវប្រយោគមួយនេះចប់ហើយ គេក៏ដើរចូលខាងក្នុងភូមិគ្រឹះបាត់ទៅ ដោយមិនបានខ្វល់ពីទឹកមុខឆ្ងល់របស់នាយរេនឡើយ ព្រោះរឿងបែបនេះវាគ្មានហេតុផលអីដែលត្រូវបកស្រាយប្រាប់ស្រាប់ទៅហើយ
     
        «គួរតែស្វែងរកក្នុង google មើលល្អទេ?ឆ្ងល់ដល់ហើយ អាក្បាច់រង្គើចង្កេះហើយឱបផ្តល់ភាពកក់ក្តៅឲ្យគ្នានឹងជាស្អីវិញទៅ?» នាយរេនឈរគិតចម្លើយរបស់ចៅហ្វាយតែម្នាក់ឯង ព្យាយាមពិចារណាថាវាកម្លាយចេញពីពាក្យស្អីទៅ?បានជាគេស្តាប់ចៅហ្វាយនិយាយហើយមិនយល់បែបនេះ?
  
          «ចាំទៅស្វែងរកក្នុងgoogleមើលសិន ក្រែងលោដឹងថាវាជាពាក្យអី ឬមួយខ្ញុំនៅក្មេងពេក?អត់ទេ! ខ្ញុំអាយុ26ឆ្នាំហើយតើស៎ វ័យនេះល្មមដឹងហើយមែនអត់?» រេនដើរអេសក្បាលបណ្តើរដើរចូលក្នុងបន្ទប់ដេករបស់ខ្លួនឯងវិញបណ្តើរ គោលដៅគេគឺចង់ទៅរកទូរស័ព្ទដើម្បីឆែកមើលពីពាក្យមួយប្រយោគដែលចៅហ្វាយរបស់គេនិយាយនេះ គេចង់ដឹងថាវាជាពាក្យស្អីវិញទៅ?

           ងាកមកខាងមន្ទីរពេទ្យឯណេះវិញ ពេលនេះហេជុននៅក្នុងសភាពយ៉ាប់យុឺនខ្លាំងណាស់ ត្បិតថាខាងក្រៅមើលមកថាគេមិនអី តែខាងក្នុងគឺខ្ទាំអស់ហើយ ព្រោះតែអាអូនរបស់គេខាងក្រោមវាត្រូវខ្លាំងពេក ដល់ថ្នាក់ពេលនេះដេកសេដលើគ្រែអ្នកជម្ងឺ មិនសូម្បីតែនិយាយរកមិត្តសម្លាញ់ដែលនៅក្បែរគេនិយាយចង់បែកពពុះមាត់សោះ
 
          «អាជុនហ៎ា និយាយអីបន្តិចមក សេដរឿងស្អីហាស៎?» នាយឆាតស្តីឲ្យមិត្តនូវពាក្យដដែលៗនេះចង់ដប់ដងទៅហើយ ព្រោះចង់ឲ្យហេជុនបន្លឺសំនៀងមាសតបមកកាន់គេខ្លះ តែរាងក្រាស់នេះមិនគិតសូម្បីតែតប នៅដេកគងថ្ងាសសម្លឹងមើលពិដាន ដូចខ្លួនឯងនេះជិតធ្លាក់ចូលនរកអវសានយ៉ាងអញ្ចឹង
 
          «មែនហើយ ឯងមានចិត្តចង់សងសឹកស្អីទៀតទេ?និយាយគំនិតមក ចាំពួកយើងជាអ្នកចាត់ការក៏បាន» សេក
  
         «ន៎ែ អាសេក! មិនឃើញសភាពមិត្តឯងឥឡូវនេះទេហ្អេស៎?គ្នាឡើងនិយាយលែងចេញហើយ ឯងទៅរកសងសឹកឲ្យធ្ងន់លើសដើមហ្អេស៎?» នាយឆាតយកដៃទះក្បាលសេកភ្លាម ពេលឮគេចង់ផ្តួចផ្តើមគំនិតសងសឹកទៅលើអាល្អិតម្នាក់នោះវិញ វាមិនសមហេតុផលទេ ពេលនេះគួរតែរកវិធីឲ្យហេជុននិយាយស្តីវិញ មិនមែនមកនាំធ្វើគំនិតឆ្កួតឡប់អញ្ចឹងទៀតទេ
 
          «យើងគិតថ-»
 
          «ហេជុន យ៉ាងម៉េចហើយកូន?គ្រូពេទ្យថាយ៉ាងម៉េចខ្លះ?» ពេលនាយសេកបម្រុងនឹងនិយាយហើយ ស្រាប់តែលេចចេញនូវវត្តមានរបស់បុរសចំណាស់ម្នាក់ដែលទឹកមុខរបស់លោកគឺពោរពេញដោយក្តីបារម្ភ ប្រញាប់រត់មកក្រសោបដៃកូនប្រុសបណ្តូលចិត្ត ស្របពេលសួរសំណួរទៅកាន់កូនប្រុសជាច្រើន
 
          «ខ្ញុំមិនអីទេប៉ា គ្រាន់តែនៅឈឺបន្តិច» ហេជុនឃើញលោកប៉ាមកសួរសុខទុក្ខដល់មន្ទីរពេទ្យបែបនេះហើយក៏ប្រញាប់ឆ្លើយតបទៅលោកប៉ាវិញភ្លាម ខណៈនោះនាយឆាតក៏និយាយបន្តពីក្រោយហេជុនថា៖

កម្មសិទ្ធិOmega💎 (completed✅)Where stories live. Discover now