"ដឹងយ៉ាងម៉េចថាអូនមានកូន?"

618 75 6
                                    

កម្មសិទ្ធិOmega

ភាគទី៦៦: ការពិត

វាចាពាក្យសម្តីបែបឌឺដង បូករួមនឹងទឹកមុខដ៏សែនឌឺរបស់ជុងហ្គុកថែមទៀត កាន់តែធ្វើឲ្យអាម្សៀកម្លោះតូចក្តៅឆេវលើសដើម តែសួរថាវិនាទីនេះ គេធ្វើអីជុងហ្គុកបានទេ?បើគេហ៊ានតែបញ្ចេញប្រតិកម្មទៅលើបុរសម្នាក់នោះភ្លាមៗដោយគ្មានការគិតពិចារណា កាសែតនឹងត្រូវចុះផ្សាយនៅទំព័រមុខជាមិនខានទេ

«ផ្ងើទុកសិនចុះ!» ហេជុនក្រហឹមដើមក.តិចៗប្រាប់ទៅកាន់រាងក្រាស់ មុននឹងដើរវាងចេញទៅដោយសេចក្តីចាញ់យ៉ាងស្ពឹកមុខ ជួបលើកណាក៏ចាញ់តែឥទ្ធិពលរបស់គេ គិតថាឈ្នះជុងហ្គុកដែរទេ?បើចាញ់រហូតអញ្ចឹង?

«បងពូកែឌឺមែន» គ្រាន់តែហេជុនដើរទៅផុតភ្លាម អាល្អិតលាន់មាត់ ទះដៃឲ្យសង្សាររបស់ខ្លួន ទឹកមុខពោរពេញដោយការកោតសរសើរ មិនធម្មតាទេ

«បងគិតថាស្នៀតដែលបងប្រើនៅចាញ់អូនទេ» គេនិយាយនេះក៏ត្រឹមត្រូវ ព្រោះរាល់ដងគេឈ្លោះមិនដែលឈ្នះជីមីនដូចគ្នា សម្តីចាក់ទឹកមិនលិច ឈ្លោះយ៉ាងណាត្រូវតែឲ្យសម្លេងខ្លួនឯងនៅក្រោយគេ នេះហើយទើបគេនិយាយយ៉ាងដូច្នេះ

«អូនឈ្លោះឈ្នះបង តែមិនប្រាកដថាឈ្នះគេម្នាក់នោះទេ»

«អូនខ្លាច?»

«អត់ទេ»

«បើអត់ខ្លាចចាំបាច់និយាយអញ្ចឹង?»

«ពេលបានជួបមុខគេម្តងទៀត អូនចេះតែមានអារម្មណ៍ថាភ័យ»

«ភ័យធ្វើអី?បងនៅទីនេះហើយតើស៎?» គេពោលពាក្យផ្អែមល្ហែមបែបនេះ ស្របពេលដៃក៏លូកទៅស្រាក់ជាប់ជាមួយនឹងរាងតូចដោយស្នាមញញឹមជាប់មាត់

«បងនឹងការពារអូន គេនោះត្រឹមជាក្តឹបមនុស្ស មកធ្វើស្អីបងកើតទៅ?»

«អូនឮថាប៉ារបស់គេក៏ជាអ្នកមានមុខមាត់ក្នុងប្រទេសចិនដែរ បងមានបានដឹងពីរឿងនេះទេ?»

«ដឹង»

«ចុះបងខ្លាចទេ?»

«អត់»

«អត់សោះតែម្តង?»រាងតូចសួរដោយបើកភ្នែកធំៗទៅកាន់ជុងហ្គុកខណៈពួកគេកំពុងដើរចេញពីទីតាំងដែលមានមនុស្សច្រើននោះទៅកាន់វាលខ្សាច់វិញ

កម្មសិទ្ធិOmega💎 (completed✅)Dove le storie prendono vita. Scoprilo ora