Part 1

590 23 1
                                    

ដើមរឿង
ពេលព្រឹក
ភូមិគ្រឹះ Black Tiger
នេះជាភូមិគ្រឹះដែលធំជាងគេបំផុតក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយខ្លាកំណាចបងប្អូនភ្លោះ Sandra

«ពួកនាងរៀបចំអាហារពេលព្រឹកឪ្យលឿនៗទៅម្ចាស់តូចទាំង ២ចុះមកឥឡូវហើយ»ម៉ែដោះ កំពុងបញ្ជាអ្នកបម្រើជាច្រើនឪ្យរៀបចំអាហារពេលព្រឹកឪ្យម្ចាស់របស់ខ្លួនញាប់ដៃញ៉ាប់ជើង. ព្រោះខ្លាចថាបើយឺតយាវនោះលទ្ធផលមិនល្អទេ
អ្នកបម្រើជាច្រើនរត់ខ្វែងដៃខ្វែងជើងរៀបចំអាហារជូនចៅហ្វាយយ៉ាងប្រញាប់
តឹប តឹប
បងប្អូនទាំង ២នាក់ចុះមកពីលើកាំជណ្ដើរតម្រង់មករកតុអាហារដោយមានអ្នកបម្រើជាច្រើនឈរតម្រង់ជួរគ្នាឪនក្បាលចុះ
«ម្ចាស់តូចសូមអញ្ជើញពិសារអាហារពេលព្រឹក» ម៉ែដោះ
«បាទ ម៉ែដោះ»បងប្អូនទាំង២ឆ្លើយព្រមគ្នា រួចពួកគេចូលទៅតុអាហារហើយបរិភោគរួចក៏ចេញទៅក្រុមហ៊ុនទៅ
«សូមគោរពចៅហ្វាយ»Vin & Tin ពួកគេជាចំណិតរបស់កម្លោះម៉ាហ្វៀតូចទាំង២ ដោយVinជាចំណិតរបស់VឯTinជាចំណិតរបស់Tea ពួកគេធំឡើងជាមួយគ្នាទើប បងប្អូនទាំង២ទុកចិត្តហើយចាប់ទុកដូចបងប្អូន
«ចៅហ្វាយចង់ទៅណាដែល បាទ»Vin
«ទៅក្រុមហ៊ុនV.Tទៅ»V
«បាទទាន»Vin ឡានជាច្រើនបើកបន្តកន្ទុយគ្នាចេញពីភូមិគ្រឹះBlack Tiger សំដៅទៅក្រុមហ៊ុនផលិតឡានធំជាងគេប្រចាំប្រទេស
ងឺត ងឺត
ឡានបានមកឈប់នៅក្រុមហ៊ុនមួយកម្ពស់ ៧៥ ជាន់ ទ្វាឡានបើកឡើងបង្ហាញឪ្យឃើញកម្លោះតូចចុះមកម្ដងម្នាក់ ហើយដើរចូលទៅក្រុមហ៊ុនដោយមុខមាំ
«សូមគោរពចៅហ្វាយ»All បុគ្គលិកគ្រប់គ្នាបានមកឈរតម្រុងជួរឪនគោរពអគ្គនាយកទាំង២ ដោយមិនហ៊ានសម្លឹងមើលមុខពួកគេទេ
«ហឹម»V&Tea ក្រហឹមបន្តិចហើយដើរទៅ office បាត់ទៅ
«បងប្រុសល្ងាចនេះទៅ club ទេ»Tea សួរទៅបងប្រុសរបស់គេ
«ទៅ»V  ឆ្លើយរួចហើយក៏សំងំធ្វើការបន្តទៀត ។ ពួកគេទាំង២ មិនត្រឹមតែមានក្រុមហ៊ុនផលិតឡានតែមួយទេ ពួកគេនៅមានក្រុមហ៊ុនផ្ទាល់ខ្លួនជាច្រើនទៀត ដូចជា ផ្សារទំនើប ហាងពេជ្រ សណ្ឋារគារ ភោគជនីយដ្ឋាន អាវុធ កប៉ាល់ ក្លឹបនិងកាស៊ីណូ ជាច្រើនទៀតផង។ពួកគេរកស៊ីទាំងស្របច្បាប់នឹងខុសច្បាប់ធ្វើឪ្យអំណាចនឹងទ្រព្យសម្បត្តិរបស់ពួកគេទាំង២មានច្រើនដ៏ថ្នាក់ដេកចាយ ១០ជាតិអស់ផង។ក្រឡេកមកមើលបុរសម្នាក់កំពុងតែធ្វើដំណើរយ៉ាងប្រញាប់ទៅសាលារៀននេះវិញ គេគឺ Jungkook ឬ ហៅថាJK គេរៀននៅសាលាមួយឈ្មោះថា TLជាសាលាល្បីជាងគេនៅទីក្រុងSeoulប្រមូលផ្ដុំទៅដោយកូនអ្នកមានៗ និងមហាសេដ្ឋីជាច្រើន
«ហ៊ើយ ដល់ហើយវីសមិនទាន់ទៅហើយ»JK បានឈប់កង់ហើយរត់យ៉ាងលឿនទៅកាន់ថ្នាក់រៀនរបស់គេ ធ្វើឪ្យអ្នកគ្រប់គ្នាសម្លឹងមើលគេព្រោងព្រាត
«សុំទោសលោកគ្រូដែលយឺត»JK
«មិនអីទេ ចូលអង្គុយទៅ»លោកគ្រូ
«បាទ»JKដើរសំដៅទៅអង្គុយតុរបស់គេ ហើយស្ដាប់គ្រូពន្យល់រហូតដល់ម៉ោងចេញលេង
«បានហើយប្អូនៗ អាចទៅសម្រាកបាន» គ្រូនិយាយចប់ក៏ដើរចេញហើយសិស្សទាំងអស់គ្នាក៏ដើរទៅលេងក្រៅជាបន្តបន្ទាប់ អ្នកខ្លះទៅញ៊ាំអាហារ ឯអ្នកខ្លះទៀតទៅអង្គុយលេងជាមួយមិត្តភក្តិ
«ហ៊ើយ ចេញលេងហើយហត់ណាស់ »JK និយាយទាំងហត់ព្រោះគេត្រូវកត់មេរៀនឪ្យហើយ ។ ពេលកត់រួច ហើយគេក៏បានចេញទៅខាងក្រៅដើម្បីទៅបណ្ណាល័យអានសៀវភៅ និងស្រាវជ្រាវមេរៀនដ៏ទៃទៀតព្រោះនៅផ្ទះគេគ្មានពេលដើម្បីធ្វើកិច្ចការទាំងនេះទេ ។  ឆ្ងល់ទេថាហេតុអ្វីគេមិនទៅញ៊ាំអាហារដូចអ្នកផ្សេងព្រោះពេលខ្លះគេគ្មានលុយគ្រប់គ្រាន់ដើម្បីទិញអាហារទេ ទើបពេលខ្លះញ៊ាំពេលខ្លះអត់ ថ្ងៃខ្លះគឺអត់ពេញមួយថ្ងៃតែម្ដង។
Jkអង្គុយមើលសៀវភៅយ៉ាងស្ងប់ស្ងាត់រហូតដល់ពេលគ្រូចូលរៀនវិញ។ Jkត្រូវអង្គុយរៀនរហូតដល់ម៉ោង ១១ថ្ងៃត្រង់ហើយរៀនគួរបន្ថែមរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ទើបត្រឡប់ទៅផ្ទះហើយរៀបចំខ្លួនទៅធ្វើការនៅភោជនីយដ្ឋានបន្តទៀត។
ភោជនីយដ្ឋាន seafood
«សួស្ដីមេការ»JK
«សួស្ដី មកហើយមែនទេJkទៅប្ដូរខោអាវហើយរៀបចំដឹកជញ្ជូនទៅ» មេការ
«បាទ»Jk  ចាប់ផ្ដើមធ្វើការរបស់ខ្លួនដោយចាប់ផ្ដើមយកអាហារទៅឪ្យភ្ញៀវតាមកន្លែងនីមួយៗដែលបានកម្មង់ ។ Jkធ្វើការនៅទីនេះជាង១ឆ្នាំទៅហើយ ហើយអ្នកនៅទីនេះស្រឡាញ់នាយណាស់ព្រោះនាយធ្វើការបានល្អ និងរួសរាយទៀតផង។

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now