Part 19

198 19 5
                                    

ព្រឹកថ្ងៃថ្មី

ពេលនេះ Jungkook កំពុងត្រូវគ្រូពេទ្យពិនិត្យមុននឹងចេញពីមន្ទីរពេទ្យ។ កាលដែលពិនិត្យនេះមិនមែនគរកើតអ្វីទេតែកូនភ្លោះទាំង២នាក់ចង់ឪ្យប្រាកដថាកូនទន្សាយរបស់ពួកគេមិនមាមរឿងអ្វីទើបហៅគ្រូពេទ្យមកពិនិត្យឪ្យច្បាស់។

«សុខភាពរបស់គេគ្មានអ្វីគួរឪ្យបារម្ភទេ គេអាចទៅផ្ទះបាន តែត្រូវប្រយ័ត្នកុំលើករបស់ធ្ងន់និងប្រើកម្លាំងច្រើនពេកព្រោះវាអាចធ្វើឪ្យរបួសនៅលើពោះឈឺបាន»

«បាទ ខ្ញុំដឹងហើយ អរគុណលោកគ្រូពេទ្យ» ជុងគុក

«បើអស់អីហើយខ្ញុំសុំលាសិនហើយ» គ្រូពេទ្យ

«ហឹម តោះទៅ» វី

«មោះកូនទន្សាយ យើងជួយគ្រា» ដោយឃើញគេដើរពិបាកពេកកូនភ្លោះទាំង២ក៏គ្រារាងក្រាស់មកដល់ឡានដែលចតចាំទទួលពួកគេ។ ឡានស្លាកលេខត្រកូលគីម ដែលមានអំណាចជាងគេបានបើកចេញទៅដោយមានឡានអង្គរក្សជាច្រើនបើកតាមការពារសុវត្ថិភាព។ ការធ្វើដំណើរអស់រយៈពេលយ៉ាងយូរ ពេលនេះក៏បើកមកឈប់នៅមុខទា្វរភូមិគ្រឹះមួយយ៉ាងធំ ដោយរាងក្រាស់ជុងគុកបានគេងលក់នៅលើស្មារបស់ វី តាំងពីពេលណាមិនដឹង។ ច្រកចូលភូមិគ្រឹះមានលម្អទៅដោយផ្កាចម្រុះពណ៌ នៅខាងឆ្វេងជាកន្លែងហែលទឹកនិងលេងកីឡា ឯខាងស្ដាំមានសួនច្បារក្រាលដោយស្មៅពណ៌បៃតងយ៉ាងស្រស់ស្អាត។

ងឺត
«ជុង ក្រោកឡើង »ថេយ៍ ដាស់រាងក្រាស់ដោយសម្លេងថ្នមៗ

«ហឹម ដល់ហើយមែនទេ »នាយក្រាស់ញីភ្នែកតិចៗយ៉ាងគួរឪ្យស្រឡាញ់ ទទួលស្គាល់ថានាយជា Top ប៉ុន្តែនាយពិតជាគួរឪ្យស្រឡាញ់ណាស់ដូចកូនទន្សាយចឹង

«មោះចុះមក »វី បានបើកទ្វាឪ្យគេចុះមក

«Wow ផ្ទះពួកលោកធំណាស់ »ជុងគុក សម្លឹងមើលភូមិគ្រឹះទាំងភ្ញាក់ផ្អើលព្រោះគេមិនដែលឃើញផ្ទះធំបែបនេះទេ

«ចូលទៅ »វី និង ថេយ៍ បានគ្រារាងក្រាស់ចូលក្នុងដោយមានអ្នកបម្រើជាច្រើនឈរអមសងខាងគោរពពួកគេ

«សូមគោរព ម្ចាស់តូច »អ្នកបម្រើទាំងអស់និយាយស្របគ្នាទាំងឪនមុខចុះមិនហ៊ានសម្លឹងមើលមុខម្ចាស់ឡើយ

«ហឹម បន្ទប់ដែលយើងឪ្យរៀបចំរួចរាល់ឬនៅ »ថេយ៍ បានសួរទៅកាន់អ្នកបម្រើទាំងអស់

«រួចរាល់ហើយ ម្ចាស់តូច»

«តោះ ជុង ទៅសម្រាកទៅ»

ក្រាក

«នេះជាបន្ទប់របស់ឯង»

«ធំណាស់មិនសមទេដឹងខ្ញុំត្រឹមជាអ្នកស្នាក់អាស្រ័យប៉ណ្ណោះ» ជុងគុក បដិសេធបន្ទាប់ពីឃើញបន្ទប់ដែរពួកគេទាំង ២ ឲ្យខ្លួនស្នាក់នៅ

«មិនបាច់ប្រកែកទេ កូនទន្សាយ សម្រាកទៅឯងទើបងើបពីឈឺទេ» ថេយ៉ុង

«តែ...» ជុងគុក រៀងស្ទាក់ស្ទើរ តែបន្ទាប់ពីឮសម្លេងក្រហឹមរបស់ វី គេក៏យល់ព្រមវិញ

«ហឹម»

«មោះគេងទៅ» កូនភ្លោះទាំង ២ បានដាក់នាយឲ្យគេងយ៉ាងត្រឹមត្រូវរួចទើបដណ្ដប់ភួយឲ្យនាយជាក្រោយ

«បាទ» ពួកគេទាំង ២ នៅកំដរនាយរបស់ដល់នាយគេងលក់ទើបចាកចេញទៅធ្វើការស្ងាត់ៗ

Happy New Year ALL 🎉🎊🎁

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now