Part 8

189 13 0
                                    

«ចៅហ្វាយ ហៅខ្ញុំមានការអ្វី» នេះគឺ Li Yubin គេជាអ្នកគ្រប់គ្រងនៅទីនេះពេលដែលនាយតូចទាំង២ មិននៅ។ គេគឺជាគ្រូពេទ្យម្នាក់តែគេបានឈប់ធ្វើវាហើយព្រោះគ្រួសារគេជំពាក់បំណុលគេទើបគេត្រូវគេចាប់មកធ្វើបាប ប៉ុន្តែជាសំណាងល្អគេក៏បានជួបជាមួយនាយតូចទាំង២ ទើបនាយមានជីវិតល្អមកដល់ថ្ងៃនេះ។ដោយការដឹងគុណ Yubin បានទៅរៀនពីរបៀបការពារខ្លួនដើម្បីការពារអ្នកមានគុណរបស់ខ្លួន។ ប៉ុន្មានឆ្នាំមកនេះដោយសារតែក្លឹបមួយនេះគ្មានអ្នកគ្រប់គ្រង នាយតូចទាំង២ ក៏ឪ្យគេមកគ្របគ្រងនៅទីនេះ ទើបមិនសូវបានឃើញគេនៅជិតពួកនាយទៀត។

«ពិនិត្យគេទៅ»

«គេយ៉ាងមេចហើយ»

«គឺគាត់មិនបានហូបអាហារឪ្យទៀងពេល ហើយក្ដៅខ្លួនខ្លាំងទើបបណ្ដាលឪ្យសន្លប់បែបនេះ ពេលគាត់ដឹងខ្លួនគ្រាន់តែឪ្យគាត់ញ៊ាំអាហារហើយ លេបថ្នាំនេះទៅគឺបានហើយ បើកម្ដៅកើនឡើងគ្រាន់តែឧស្សាហ៍ជូនខ្លួនឪ្យគាត់បន្តិចគឺបានហើយ »Yubin និយាយរៀបរាប់ពីរបួសរបស់រាងក្រាសឪ្យកូនភ្លោះទាំង២ស្ដាប់។

«ចុះរបួសនោះ »V

«គឺរបួសមានលើមុខបន្តិច ហើយនៅលើដៃស្ដាំគឺមានស្នាមដាច់រលាត់ជ្រៅហើយមិនបានលាងសម្អាតត្រឹមត្រូវទើបធ្វើឪ្យគេក្ដៅខ្លួន  ចំណែកដៃឆ្វេងគឺត្រូវនឹងអំបែងកែវតែខ្ញុំបានលាងសម្អាតរួចរាល់ហើយ »Yubin

«ហឹម ចេញទៅ »V

«Tin យកចានដែកនឹងកន្សែងឪ្យយើង »Tea

«បាទ »Tin នៅពេលបានកន្សែងហើយពួកគេបានរៀបចំជូតខ្លួនឪ្យរាងក្រាស់ហើយប្ដូរខោអាវឪ្យគេ

«បងប្រុសទៅធ្វើការទៅ ចាំខ្ញុំនៅមើលគេ »Tea

«ចង់ដេញបង »V

«តែ ...»Tea

«យើងចង់នៅមើលគេ »V

«តែខ្ញុំថា ...»Tea

«រងា រងាណាស់ ហឹក ហឹក »JK មមើលយំហើយទន្ទេញថារងាមិនឈប់ធ្វើឲបងប្អូនទាំង២ ងាកមកចាប់អារម្មណ៍នឹងនាយ

«Jk យ៉ាងមេចនឹង »Tea ចាប់ដៃជុងគុកហើយសួរគេ តែគេនៅតែនិយាយដដែលមិនឈប់

«កុំយំអី ណា » វី បានយកដៃទៅជូតទឹកភ្នែកដែលកំពុងស្រក់នោះហើយអង្អែលក្នាលរាងក្រាស់ថ្នមៗទុកជាការលួងលោមនាយឲស្ងប់ចិត្ត

«Tea ឯងទៅប្រាប់ vin ឪ្យត្រៀមអាហារទៅ» វី

«បាទ» ក្រោយពីយល់ព្រមហើយ ថេយ៉ុង ក៏ចុះទៅក្រោមដើម្បីមើលការខុសត្រូវនិងរៀបចំអាហារសម្រាប់នាយក្រាស់

កន្លះម៉ោងក្រោយមក

ក្រាក

«បងប្រុសគេយ៉ាងមេចហើយ» ថេយ៉ុង បានចូលមកដោយដៃកាន់អាហារជាច្រើនមកដាក់លើតុ រួចទើបចូលមកមើលនាយក្រាស់

«មិនអីទេគេ ឈប់មមើរហើយ»

«បងទៅភូមិគ្រឹះទេ យប់នេះ» ថេយ៉ុង

«អត់ទេ យើងដេកនៅទីនេះកំដរគេ សភាពគេបែបនេះមិនអាចឪ្យគេទៅផ្ទះម្នាក់ឯងទេ»

«អឹម យល់ហើយចឹងខ្ញុំក៏នៅទីនេះដែរ»

«ឯងមិនទៅភូមិគ្រឹះទេ»

«ទេ នេះបងចង់ដេញខ្ញុំហើយនៅជាមួយគេតែ២នាក់ហេស ខ្ញុំមិនព្រមទេ ខ្ញុំចាប់អារម្មណ៍គេមុនតែបងគឺបានប៉ះពាល់គេរហូតដូចមិញនេះចឹងនូវអោបគេទៀត
នេះបងស្រឡាញ់គេមែនទេ»

«បង...»

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)حيث تعيش القصص. اكتشف الآن