Part 11

174 10 0
                                    

ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យបានរះបំភ្លឺភពផែនដី ក្រឡេកមកមើលក្នុងបន្ទប់ដែលមានមនុស្ស៣នាក់កំពុងគេងអោបគ្នាស្អិតរមួតដូចប្ដីប្រពន្ធ ទាំងដែលពួកគេមិនត្រូវជាអ្វីនឹងគ្នាសូម្បីតែបន្តិច

ហឹម ត្របកភ្នែកមួយគូរក៏បានបើកឡើង ហើយរំលិចជាស្នាមញញឹមយ៉ាងស្រស់ស្អាតពេលបើកភ្នែកមកឃើញក្មេងប្រុសដែលខ្លួនបានស្រឡាញ់តាំងពីឃើញដំបូង គេក៏មិនយល់ដូចគ្នាថាហេតុអ្បីទៅចាប់ចិត្តក្មេងប្រុសដែលមានមាឌធំ ជាងគេបន្តិចហើយ មិនទាន់រៀនចប់ទៀត ចង់បានធ្វើស្វាមី។ រាងកាយVបានងើបចេញពីគ្រែថ្នមៗដោយមិនចង់រំខានអ្នកនៅលើគ្រែ រួចថើបថ្ពាល់គេបន្តិចហើយទៅសម្អាតខ្លួនបាត់ទៅពេល V ទៅបាត់ Tea ក៏ក្រោកពីគេងហើយយកដៃដែលឪបគេចេញរួចថើបថ្ពាល់គេមួយខ្សឺត ទើបទៅរៀបខំខ្លួនបាត់ទៅ

កន្លះម៉ោងក្រោយមក
ក្រាក

«Jung ក្រោកឡើង» ថេយ៉ុង ដើរមកដាស់ជុងគុកដោយសម្លេងតិចៗ

«ហឹម » ជុងគុក ក្រហឹមបន្តិចទើបបើកភ្នែកឡើង

«មោះលោកភ្ញាក់ហើយ សម្អាតខ្លួនទៅ នេះខោអាវ»វី ដើរមកព្រមទាំងហ៊ុចខោអាវឲនាយ

«បាទ» ជុងគុក ទទួលយក ហើយក៏ចូលទៅសម្អាតខ្លួនបាត់ទៅ។ បន្តិចក្រោយមកនាយក៏ចេញមកវិញព្រមជាមួយខោអាវថ្មីដែល វី យកមក។

«មើល ឯងឈប់ក្ដៅខ្លួននៅ ហឹម ត្រជាក់ហើយ» ថេយ៉ុង ឃើញនាយចេញមកក៏ដើរមកជិតហើយដាក់ដៃស្ទង់កម្ដៅនាយខ្លាចថានាយនៅក្ដៅខ្លួនទៀត តែក៏ដឹងថាខ្លួននាយត្រជាក់ហើយ

«អឹម ខ្ញុំសុំទៅផ្ទះហើយ អរគុណដែលជួយខ្ញុំយប់មិញ» ជុងគុក បន្ទាប់ពីធ្វើធុរៈរួចរាល់ក៏ចង់សុំទៅផ្ទះវិញ

«មិនបានទេ ឯងនៅកំដរពួកយើងញ៊ាំអាហារពេលព្រឹកទៅ» វី ឃាត់គេឲនៅកំដរខ្លួននឹងប្អូនញ៊ាំអាហារពេលព្រឹកជាមួយគ្នា

«តែ អ៎» ជុងគុក

«គ្មានតែទេ កំដរពួកយើងញ៊ាំអាហារពេលព្រឹកទៅចាប់ទុកថា សងគុណពួកយើងទៅចុះ» ថេយ៉ុង

«បាទ បាន»

«តោះ» និយាយគ្នាចប់ពួកគេក៏ចុះមកក្រោមហើយបើកឡានទៅភោគជនីយដ្ឋានដែលនៅជិតក្លឹបនេះ

ភោជនីយដ្ឋាន xxx
ងឺត ងឺត ឡានបានឈប់នៅមុខភោជនីយដ្ឋានធំមួយ Vin ប្រញាប់ចេញមកបើកទ្វាឲចៅហ្វាយរបស់ខ្លួន

«សូមអញ្ជើញចៅហ្វាយ»

«អឹម មោះJk»

«បាទ»

«សូមស្វាគមន៍ម្ចាស់តូច» បុគ្គលិកឪនក្បាលគោរពពួកគេទាំង ២ យ៉ាងគួរសមបំផុតព្រោះដឹងឋានៈអ្នកដែលមកថ្ងៃនេះជានរណា

«ហឹម នាំពួកយើងទៅបន្ទប់ VIP ទៅ» ថេយ៉ុង ក្រហឹមបន្តិចរួចឲបុគ្គលិកនាំផ្លូវទៅបន្ទប់ដែលបានកក់ ពួកគេទាំង ៣នាក់ដើរចូលខាងក្នុងដោយមានជុងគុកដើរនៅកណ្ដាលកំពុងសំដៅទៅបន្ទប់ VIP ដែលនៅជាន់ខាងលើ

«សូមអញ្ជើញ ខាងនេះ»

«នេះ បាទសូមអញ្ជើញកម្មង់» បុគ្គលិក យកមីនុយមកឲពួគេម្នាក់១ៗដើម្បីធ្វើការកម្មង់

«អឹម Jung លោកកម្មង់ទៅ»  ថេយ៉ុង

«ខ្ញុំថាអាហារនៅទីនេះថ្លៃណាស់ ពួកយើងប្ដូរកន្លែងទៅ ជុងគុក គ្រាន់តែឃើញថ្លៃអាហារក៏លែងចង់កម្មង់ទៅហើយព្រោះអាហារមួយចាននៅទីនេះស្មើនឹងប្រាក់ខែ ៧០% របស់នាយទៅហើយ

«អា៎ អាហារ១ពេលនេះពួកយើងចេញលុយ លោកកម្មង់ទៅមិនអីទេអាហារ១ពេលមិនធ្ចើឪ្យពួកយើងក្រទេ» វី

«មែនហើយ» ថេយ៉ុង

«បាន ចឹងយក ១នេះមួយ ហើយនឹង១នេះមួយទៀតបានហើយ» ជុងគុក

«Jung ឯងហូបតិចមេ្លស» វី ជ្រួញចញ្ចើមព្រោះជុងគុកកម្មង់អាហារតិចបំផុត

«សម្រាប់ខ្ញុំប៉ុននឹងបានហើយ»

«ហឹម ទុកឪ្យយើងញុំកម្មង់វិញ យកអានេះ អានេះ អានោះនិងអានោះ១ទៀតបានហើយ» វី ដោយពិបាកភ្នែកក៏កម្មង់ដោយខ្លួនឯងសម្រាប់រាងក្រាស់

«V លោកកម្មង់ច្រើនម្លេស» ជុងគុក បើកភ្នែកធំៗ នេះគ្នាតែ ៣នាក់ វី បែជាកម្មង់ម្ហូបជាច្រើន

«ខ្លាចឯងញ៊ាំមិនឆ្អែត»

១សន្ទុះក្រោយមក

«សូមពិសាេដោយរីករាយ» បុគ្គលិក លើកអាហារមកដាក់តម្រៀបលើតុម្ដង១ៗរហូតអស់ហើយក៏ចាក់ចេញទៅ ការញ៊ាំអាហារប្រព្រឹត្តទៅយ៉ាងរលូន
បន្ទាប់ពីញ៊ាំអាហារពេលព្រឹករួចបងប្អូនភ្លោះទាំង ២ ក៏ជូនជុងគុកត្រឡប់មកផ្ទះវិញ

«អរគុណពួកលោក ហើយដែលជូនមក» ជុងគុក ឪនចុះដើម្បីអរគុណពួកគេតាមប្រពៃណីរបស់កូរ៉េ

«ហឹម / ហឹម» ពួកគេ ក្រហឹមព្រមគ្នាហើយ៏ក៏ចាក់ចេញទៅ

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now