Part 3

206 13 1
                                    

យប់
ជុងគុកបានមកកន្លែងធ្វើការមួយទៀតរបស់គេគឺ Club night Black ។ គេធ្វើការជាអ្នករត់តុនៅទីនេះ។

«សួស្ដីមេការ » ជុងគុកដើរចូលមកទាំងនិយាយទៅកាន់មេការ

«អឹម ឆាប់ប្ដូរសម្លៀកបំពាក់ទៅ»មេការ

«បាទ»បន្ទាប់ពីឮមេការនិយាយដូចច្នេះគេក៏ដើរទៅប្ដូរសម្លៀកបំពាក់ដើម្បីទៅធ្វើការងាររបស់ខ្លួន។ ពេលគេកំពុងដើរទៅស្រាប់តែបានឮបុគ្គលិកស្រី ២ ៣នាក់កំពុងនិយាយាគ្នាពីរឿងម្ចាស់ក្លឹប។

«អេ ពួកឯងយើងលឺថាចៅហ្វាយនៅទីនេះនឹងមកនៅយប់នេះ» Girl 1 និយាយទៅកាន់អ្នកផ្សេងទៀត

«មែនឬ» Girl 2

«មែនហើយ តាំងពីធ្វើការមកយើងមិនដែលបានឃើញគាត់ទេ»Girl 1

«យើងក៏ដូចគ្នា ធ្វើការ ២ឆ្នាំហើយមិនដែលឃើញមុខចៅហ្វាយទេ» Girl 2            
កំពុងនិយាយគ្នាសុកៗមេការក៏បានមកដល់ហើយសួរពួកគេ ។ នេះពួកគេនេះណាការងារមានមិនធ្វើទេបែបជានាំគ្នានិយាយដើមចៅហ្វាយទៅវិញ
«ហែម ទំនេរណាស់ឬ » មេការ

«សុំទោសមេការ» បុគ្គលិកស្រីៗទាំងនោះបានសុំទោសមេការយ៉ាងលឿនព្រោះពួកគេលួចនិយាយដើមចៅហ្វាយ

«មិនទៅធ្វើការទៅ» មេការ

«ចាស ចាស» Girl 1 / Girl 2 ឆ្លើយព្រមគ្នាហើយចេញទៅ

«ចៅហ្វាយមកទីនេះហេស ខ្ញុំមិនដែលឃើញគេទេ»ចំណែកជុងគុកដែលកំពុងឈរស្ដាប់នោះបានដើរចេញទៅទាំងគិតពីសម្ដីពួកនាងៗមិញនោះហើយនិយាយតិចៗម្នាក់ឯង

«បានហើយធ្វើការវិញល្អជាង»

ងឺត ងឺត
ឡានទំនើប២គ្រឿងបានឈប់នៅមុខ club night black គឺជាក្លឹបដែលសម្បូរទៅដោយយុវវ័យអ្នកមានៗ និងហៃសូរជាច្រើនមកកម្សាន្ត ។ ក្លឹបមួយនេះស្ថិតក្រោមការគ្របគ្រងរបស់កូនភ្លោះSandra ទាំង២ តែពួកគេមិនសូវបានមើលនោះទេ ពួកគេឪ្យជំនិតពួកគេមកមើលការខុសត្រូវម្ដងម្កាលប៉ុណ្ណោះ។ ពួកគេបោះជំហានចូលមកក្នុងក្រោមការមើលរបស់មនុស្សគ្រប់គ្នា ព្រោះនណារៗក៏ដឹងថាពួកគេទាំង២ មានទាំងអំណាច មានទាំងលុយ មានទាំងរូបសម្បត្តិ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានពួកគេទាំង ២ ។ នៅក្នុងក្លឹបមានបំពាក់ដោយឧបករណ៍ទំនើរៗ ភ្លើងពណ៌ឆ្វេកឆ្វាច រួមជាមួយតន្ត្រីញាក់ធ្វើឪ្យមនុស្សដែលមកដល់សប្បាយដល់អស់ទុកកង្វល់។

«សូមគោរពចៅហ្វាយ» កូនចៅជាច្រើនបានមកឈរជាជួរហើយឪនគោរពចៅហ្វាយរបស់ពួកគេ

«ហឹម ទីនេះយ៉ាងមេចហើយ» ពួកគេក្រហឹមបន្តិចហើយចាប់ផ្ដើមដើរចូលទៅខាងក្នុងក្រោមក្រសែលភ្នែកមនុស្សជាច្រើនដែលសម្លឹមមកពួកគេជាពិសេសស្រីី ។ វីបានចាប់ផ្ដើមសួរពីស្ថានភាពក្លឹបព្រោះពួកគេខានមកទីនេះយូរហើយ

«មិនអីទេ មានបញ្ហាតិចតួចប៉ុណ្ណោះ តែខ្ញុំដោះស្រាយរួចហើយ» មេការ

«ល្អ» វី

«បងប្រុសតោះទៅ»

«ហឹម» បន្ទាប់ពីនិយាយគ្នាហើយពួកគេក៏រៀបនឹងដើរចេញទៅហើយតែក៏ឮសម្លេងប្រកែកគ្នាក៏អាក់ដំណើរចាំស្ដាប់សិន

«ហេ អ្នកនាងចង់ធ្វើស្អី» ជុងគុក សួរទៅកាន់ភ្ញៀវស្រីម្នាក់។ មែនហើយអំបិញមិញគេកំពុងលើកស្រាសុខៗ ស្រីម្នាក់នេះបានហៅគេ ពេលគេដើរទៅបែរជាទាញគេប្រុងរកថើបគេទៀតផង។ ទោះបីគេធ្វើការក្នុងក្លឹបតែគេគ្រាន់តែជាអ្នកលើកស្រាប៉ុណ្ណោះ គេមិនបម្រើនរណាទេ។

«ប៉ះបន្តិចមិនបាន សម្បត្តិត្រឹមប្រុសក្នុងក្លឹបធ្វើរឹកម្លេះ»ស្រីម្នាក់នោះកាលបើត្រូវគេបដិសេធចំពោះមុខមនុស្សគ្រប់គ្នា ក៏ចាប់ផ្ដើមនិយាយមើលងាយរាងក្រាស់តែម្ដង

«សូមរក្សាតម្លៃជាមនុស្សស្រីផង កុំធ្វើដូចមនុស្សមិនដែលចូលរៀន» ជុងគុក

«ឯងប្រហើនហ៊ានថាឪ្យយើងផងមែនទេ ឯងដឹងថាយើងជានណារទេ»ស្រីម្នាក់នោះកាលបើត្រូវគេស៊កស៊ៀតឪ្យវិញមានការខឹងសំបាយ៉ាងខ្លាំងហើយចាប់ផ្ដើមលើកអំណាចគ្រួសារមកអាង

«ខ្ញុំមិនដឹងទេបើអ្នកនាងមិនស្គាល់ខ្លួនឯងផង ឪ្យខ្ញុំស្គាល់យ៉ាងមេច»មែនហើយគេមេចនឹងស្គាល់នាង បើនាងមិនស្គាល់ខ្លួនឯងផង

«ឯង ពួកឯងចាប់គេទៅ ហើយប្រដៅគេផងកុំឪ្យមិនដឹងខ្ពស់ទៀប»ស្រីម្នាក់នោះមុខក្រហមរហូតទ្រាំលែងបានក៏ហៅអង្គរក្សរបស់នាងមកចាប់រាងក្រាស់ដើម្បីប្រដៅគេ

«លែង » រាងក្រាស់កាលបើត្រូវគេចាប់ក៏ប្រឹងប្រតែប្រតបគ្នាជាមួយអង្គរក្សទាំងនោះ

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now