Part 10

193 13 1
                                    

តុក តុក

«ចៅហ្វាយ ខ្ញុំយកអាហារមកឪ្យ » Tin

« ចូលមក» V

«នេះអាហារចៅហ្វាយទាំង ២» Tin

«ហឹម ចេញទៅ» V ក្រោយពី Tin រៀបអាហាររួចរាល់ហើយនាយក៏ឲគេចេញទៅវិញ

«មោះ ញ៊ាំអាហារទៅ Jk » Tae បានហៅជុងគុកមកញ៊ាំអាហារ

«មែនហើយ ហេតុអីឯងមិនញ៊ាំអាហារឪ្យទៀងពេល» V បានសួរជុងគុកទាក់ទងនឹងអ្វីដែលគ្រូពេទ្យបានប្រាប់គេ

«គឺខ្ញុំរវល់ហើយ ណាមួយខ្ញុំត្រូវរកលុយបង់ថ្លៃសាលាទៀត ទើបមិនសូវញ៊ាំ»មែនហើយព្រោះគេគ្មានសាច់ញាតិទើបការចំណាយទាំងអស់ត្រូវធ្លាក់មកលើខ្លួនឯងទាំងអស់ ហើយដោយសាររវល់ធ្វើការច្រើនកន្លែងផងនោះគេក៏មិនបានញ៊ាំអាហារគ្រប់គ្រាន់នឹងទៀងទាត់ដែរ

«ហឹម Tea បងទៅមើលការខុសត្រូវខាងក្រោមហើយ» V

«បាទ មោះJk ចាំអាហារទៅយើងបញ្ចុក» Tae ក្រោយពី V ចេញទៅ Tae ក៏ចាប់ស្លាបព្រាមកបញ្ចុកជុងគុកព្រោះឃើញគេរបួសដៃខាងស្ដាំ

«មិនបាច់ទេ ខ្ញុំញ៊ាំខ្លួនឯងបាន» ជុងគុកប្រកែក

«ទេ ដៃឯងត្រូវរបួសមិនអាចកំម្រើកផ្ដេសផ្ដាសបានទេ មោះ ហារមាត់ទៅ» Tae នៅតែមិនឲគេញ៊ាំដោយខ្លួនឯងទោះគេប្រកែកយ៉ាងណាក៏ដោយ។ ការញ៊ាំអាហារបានបញ្ចប់នាយតូចក៏រៀបចំចានទុកហើយដើរទៅយកថ្នាំនិងទឹក១កែវឲនាយក្រាស់

«នេះថ្នាំលេបទៅ» Tae ហុចថ្នាំឲនាយព្រមជាមួយទឹក ១កែវក្នុងដៃ

«មិនលេបបានទេ» ជុងគុក ធ្វើមុខជូរព្រោះគេស្អប់ថ្នាំណាស់

«មិនបាន» Tea

«តែវាល្វីងណាស់» ជុងគុក នៅតែមិនព្រមទទួលយកថ្នាំមកលេបដដែរទោះបីថេយ៉ុងប្រឹងនិយាយយ៉ាងមេចក៏ដោយ

ក្រាក ភា្លមនោះទ្វារក៏បើកឡើង V ដើរចូលមកខាងក្នុងហើយសួរ

«មានរឿងអី»

«អ៎ បងប្រុសមកវិញហើយមានបញ្ហាអីទេ» Tae

«គ្មានទេ នេះឯងលេបថ្នាំហើយឬនៅ» V សួរទៅជុងគុកព្រោះឃើញមានថ្នាំនៅលើដៃថេយ៉ុង

«មិនទាន់ទេ »Tea

«មោះ លេបថ្នាំទៅ »V យកថ្នាំពីថេយ៉ុងមកដាក់ពីមុខជុងគុកហើយបង្គាប់ឲគេលេបវា

«អត់ទេ ល្វីងណាស់ »Jk ក្រវីក្បាលប្រកែក

«ឥឡូវលេបមិនលេប» V សួរទាំងមុខមាំ

«អត់លេបទេ» ជុងគុក

«បាន បើមិនលេបយើងនឹងដេញឯងចេញ» V ចាប់ផ្ដើមគំរាមគេព្រោះបើមិនដូច្នេះទេគេគ្មានថ្ងៃលេបថ្នាំនេះទេ

«នេះលោក» ជុងគុក អស់អីប្រកែក

«យ៉ាងមេច នេះលេបទៅ» V ហុចថ្នាំទៅនាយ

«ហឹស រួចហើយ មែនហើយម៉ោង១១ហើយ ខ្ញុំត្រូវទៅផ្ទះ» ជុងគុក ទទួលថ្នាំមកលេបចូលទាំងពិបាក ពេលលេបហើយឃើញថាម៉ោង ១១យប់ហើយគេក៏ចង់ទៅផ្ទះវិញ

«អត់ទេ សម្រាកទីនេះហើយ »V ឃាត់

«មែនហើយ របួសឯងមិនទាន់ជាទេ ហើយក្ដៅខ្លួនទៀតមិនអាចទៅវិញម្នាក់ឯងទេ » Tae

«តែ...» ជុកគុក អេះអុញ

«បើឯងនៅតែចង់ទៅវិញ ពួកយើងនឹងដេញឯងចេញ» ពេលនេះជាថេយ៉ុងចាប់ផ្ដើមគំរាមម្ដង ព្រោះបើធ្វើបែបនេះទេមនុស្សនៅចំពោះមុខគេនេះមិនព្រមធ្វើតាមទេ

«បានៗ ខ្ញុំនៅ តែកុំដេញខ្ញុំ ចេញអី» ចុងក្រោយជុងគុកនៅតែយល់ព្រមព្រោះមិនចង់បាត់បង់ការងាររបស់គេ

«ហឹម មោះសម្រាកទៅ» V & Tae បានរៀបចំកន្លែងឲនាយសម្រាក

«បាទ» ជុងគុក គេងទៅលើគ្រែដោយមានបងប្អូនភ្លោះទាំង ២ដណ្ដប់ភួយឲនាយ ហើយអង្គុយមើលនាយរហូតនាយគេងលក់

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now