Part 9

182 10 0
                                    


«ហ៊ើយ ឯងនេះ» វី អេះអុញព្រោះគេមិនប្រាកដក្នុងចិត្តថាស្រឡាញ់រាងក្រាស់ឬអត់ទេ ព្រោះទើបតែជួប២លើក

«យ៉ាងមេច ខ្ញុំនិយាយត្រូវមែនទេ» ថេយ៉ុង នៅតែដេញតាមសួរអ្នកជាបង

«មិនមែនទេ »

«បងកុំចង់ប្រកែក»

«បានៗ បងស្រឡាញ់គេ ចុះឯង» ចុងក្រោយគេនៅតែត្រូវឆ្លើយចម្លើយបែបនេះដដែរ ព្រោះបេះដូងគេប្រាប់គេបែបនេះ ណាមួយធម្មតាគេជាមនុស្សនិយាយត្រង់ ដូចនេះគេគ្មានអីត្រូវលាក់បាំងទេ

«ខ្ញុំស្រឡាញ់គេមុនបងទៅទៀត តែខ្ញុំនឹងធ្វើឪ្យគេស្រឡាញ់ខ្ញុំវិញ» ថេយ៉ុង ឆ្លើយយ៉ាងប្រាកដប្រជាព្រោះគេតាំងចិត្តហើយថានឹងយកបេះដូងរបស់ជុងគុកឲបាន

«ឯងច្បាស់លាស់ជាមួយគេយ៉ាងនេះ»វី សួរទាំងភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាប្អូនប្រុសបេះដូងទឹកកករបស់គេចេះស្រឡាញ់អ្នកដទៃ

«មែនហើយ ចំណែកបងបើមិនស្រឡាញ់កុំធ្វើឪ្យគេឈឺចាប់ព្រោះខ្ញុំមិនចង់ឃើញគេយំទេ»ថេយ៉ុង តបទាំប្រាកដប្រជាព្រមទាំងដាសតឿនបងប្រុសកុំឲធ្វើបាបសំណព្វចិត្តគេទៀតផង

«ហឹម បងនឹងគិតមើល»

តុក តុក ភ្លាមនោះសម្លេងគោះទ្វារក៏បន្លឺឡើង

«ចៅហ្វាយគឺខ្ញុំ» Vin

«ចូលមក» ក្រោយពីទទួលការអនុញ្ញាត Vin ក៏បើកទ្វារចូលមកទាំងមានឯកសារក្នុងដៃ

«នេះជាបញ្ជីប្រាក់ចំណូល ២ខែនេះ» Vin

«ហឹម ទុកទីនេះទៅ» V

«បាទ » Vin

«មែនហើយឯងទៅស៊ើបមើលប្រវត្តិរបស់គេមក» V  មនុស្សដែលចូលមកក្បែរខ្លួនពួកគេត្រូវតែស៊ើបមើលឲច្បាស់មិនអាចធ្វេសប្រហេសបានទេ ព្រោះសត្រូវពួកគេមានគ្រប់កន្លែង

«បាទ ចៅហ្វាយខ្ញុំទៅសិនហើយ» Vin ទទួលបញ្ជាហើយក៏ចេញទៅវិញដើម្បីទៅធ្វើការដែលចៅហ្វាយបញ្ជា បន្សល់ទុកត្រឹមនាយតូចទាំង២ និងរាងក្រាស់ដែលនៅក្នុងបន្ទប់។

២ ម៉ោងកន្លងផុតទៅ

«អឹម អូយ ទីនេះជាកន្លែងណា» ត្របកភ្នែកក្រាស់ក៏ចាប់បើឡើងបន្តិចម្ដងៗ ក្រោយសន្លប់អស់២ម៉ោង។ បបូរមាត់ស្លេកស្លាំងថ្ងូរដោយភាពឈឺចាប់ត្រង់ដៃរបស់ខ្លួន។

«Jk ដឹងខ្លួនហើយមែនទេ» សម្លេងរបស់រាងក្រាស់ធ្វើឲរាងតូចទាំង ២មកមើលនាយយ៉ាងលឿន។ ថេយ៉ុង ចូលទៅគ្រានាយឲផ្អែកនឹងគ្រែថ្នមៗ ចំណែក វី ទៅចាប់ទឹកឲនាយ

«មោះនេះ ផឹកទឹកបន្តិចទៅ» វី លើកកែវទឹកបញ្ចក់នាយ

«ទីនេះជាកន្លែងណា » បន្ទាប់ពីផឹកទឹកហើយ រាងក្រាស់ចាប់ផ្ដើមសង្កេតមើលបន្ទប់ដែលគេកំពុងនៅនេះមិនដឹងនៅណាទេ
«ហើយនណារផ្ដូរខោអាវឪ្យខ្ញុំ» ក្រោយពីចាប់អារម្មណ៍បន្ទប់នាយក៏ចាប់អារម្មណ៍លើសម្លៀកបំពាក់

«ជាន់លើបង្អស់នៅ club night black » វី

«ខោអាវរបស់ឯងយើងប្ដូរចេញេហើយ» ថេយ៉ុង

«ទីនេះជាកន្លែងរបស់ម្ចាស់ club នេះកុំប្រាប់ណាថាលោកជា »ជុងគុក គិតមួយសន្ទះមែនហើយបើទីនេះជាជាន់លើគេមានន័យថាពួកគេជាម្ចាស់ក្លឹបនេះ

«មែនហើយពួកយើងជាម្ចាស់ club នេះ» កូនភ្លោះទាំង២ឆ្លើយព្រមគ្នា

«អញ្ជឹងពួកលោកកុំដេញខ្ញុំចេញអីណា»  ជុកគុកគ្រាន់តែដឹងបែបនេះក៏ប្រញាប់អង្វរក៏ព្រោះខ្លាចគេដេញចេញ នេះនាយបានបង្ករឿងនៅមុខម្ចាស់ក្លឹបហើយ

«ហេតុអ្វីត្រូវដេញចេញ» ថេយ៉ុងសួរទាំងឆ្ងល់នេះគ្រាន់តែដឹកពីតំណែងពួកគេភ្លាមក្មេងម្នាក់នេះបែបជាអង្វរកពួកគេខ្លាចពួកគេដេញចេញទៅវិញ

«ព្រោះខ្ញុំធ្វើឪ្យមានបញ្ហាកើតឡើង ពួកលោកកុំដេញខ្ញុំអី»មែនហើយគេបានធ្វើឲមានភាពរញ៉េរញ៉ៃក្នុងក្លឹប ដែលបទបញ្ជាក្នុងក្លឹបហាមបង្កបញ្ហាបែបនេះ គេខ្លាចព្រោះបើត្រូវគេដេញចេញ គេនឹងបាត់បង់ចំណូលមួយកន្លែងហើយ

«យើងមិនដេញឯងទេ កុំភ័យអី» វី អស់សំណើចបន្តិច មើលចុះក្មេងនេះពិតជាគួរចាប់អារម្មណ៍ណាស់

«អរគុណណាស់» ជុងគុកឮដូច្នេះក៏ប្រញាប់អរគុណពួកគេយ៉ាងលឿង នៅសើចចេញធ្មេញទន្សាយយ៉ាងសង្ហាទៀតផង

«ហឹម»ពួកគេគ្រាន់តែងួកក្បាល់តិចៗ

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now