ភាគទី១ : ទទួលទណ្ឌកម្ម

2.1K 106 4
                                    

មិនថារស់ក្នុងឋានៈអ្វីពាក្យថាពិបាកមានគ្រប់ស្រទាប់វណ្ណៈ!!!

រដូវរងារនាឆ្នាំនេះពិតជាចម្លែកមែន ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រមាណជាង១៥នាក់ដែលមកលេងល្បែងប្រកួតឈរដោះអាវលើព្រិលត្រជាក់ព្រោះតែទឹកប្រាក់50$។ឆ្ងល់ហើយមែនទេ?
ហាសហាមិនចម្លែកទេមនុស្សក្រីក្រដូចខ្ញុំការងារអ្វីក៏ធ្វើបានដែរឲ្យតែ "បានលុយ" ស្ដាប់ទៅដូចអាត្មានិយមតែអ្នកណាចង់ខ្លះ?ម្ដាយខ្ញុំដេកឈឺក្នុងមន្ទីរពេទ្យបីឆ្នាំហើយខ្ញុំមានអាយុទើបតែ21ឆ្នាំប៉ុណ្ណោះប៉ុន្ដែខ្ញុំត្រូវរកស៊ីព្រឹកថ្ងៃល្ងាចដើម្បីផ្គត់ផ្គង់ថ្លៃមន្ទីរពេទ្យប្រចាំខែរបស់ម្ដាយខ្ញុំ ឯណាត្រូវចំណាយទៅលើថ្លៃសាលារបស់ប្អូនប្រុសខ្ញុំទៀតខ្ញុំមិនចង់ឲ្យគេឈប់រៀនមកលំបាកដូចខ្ញុំទេ។
"២៥នាទីបានកន្លងផុតហើយសល់មនុស្សតែបីនាក់ប៉ុណ្ណោះដែលទ្រាំបាននៅលើព្រិលដ៏ត្រជាក់នេះ"
សម្លេងMCបន្លឺឡើងធ្វើឲ្យនាយស៊ុងហ៊ុនយើងងាយទៅមើលដៃគូរប្រកួតទាំងទឹកមុខស្លេកស្លាំង
"អាល្អិតនោះមុខស្លេកហើយបើទ្រាំអត់បានចុះចាញ់ទៅប្រយ័ត្នសន្លប់" អ្នកឈរទស្សនាលើកដៃចង្អុលទៅកាន់ស៊ុងហ៊ុនដែលឈរត្រដាងដៃតែមុខស្លេកដូចខ្មោចងាប់
"ទ្រាំបានបង!!" ស៊ុងហ៊ុនតបទាំងសម្លេងខ្សោះៗព្រោះការពិតណានាយទ្រាំលែងចង់បានទៅហើយ
"អីយ៉ា!!!រកអ្នកឈ្នះឃើញហើយ!!" គ្រាន់តែ MCនិយាយភ្លាមស៊ុងហ៊ុនទម្លាក់ខ្លួនទៅលើព្រិលញញឹមទាំងមុខស្លេកដូចមនុស្សជិតស្លាប់
"ស៊ុងហ៊ុនឈ្នះហើយឯង!!" បុរសម្នាក់រត់កាន់ក្រណាត់មួយផ្ទាំងគ្របលើស៊ុងហ៊ុនហើយចាប់ស៊ុងហ៊ុនមកឱបមួយទំហឹង
"នូនូលែងយើងសិនកំពុងថប់ដង្ហើម" ស៊ុងហ៊ុននិយាយទាំងសម្លេងខ្សោះប្រាប់ទៅមិត្តខ្លួនទាំងគ្មានកម្លាំង
"បានៗងើបហើយចូលក្នុងតង់កម្ដៅសិនទៅ" ស៊ុងហ៊ុនងើបដើរទាំងមុខស្លេកៗចូលក្នុងតង់កម្ដៅដែលគេរៀបចំឲ្យ
"ខាងកម្មពិធីគេឲ្យប្រាក់រង្វាន់មកហើយចាំសាច់ដុំខ្លួនឯងក្ដៅបន្តិចទៅវិញបានហើយ" សាន់នូនិយាយទាំងហុចសំម្លៀកបំពាក់ឲ្យទៅនាយស៊ុងហ៊ុនទាំងញញឹម
"ម៉ោងប៉ុន្មានហើយ?" ស៊ុងហ៊ុនមិនបានតបទេតែបែរជាបោះសំណួរទៅកាន់សាប់នូទាំងប្រញាប់
"ម៉ោងប្រាំល្ងាចហើយ!!"
"ខ្ញុំត្រូវប្រញាប់ទិញអាហារឲ្យម៉ាក់និងប្អូនឲ្យហើយសិនព្រោះម៉ោង៦ត្រូវទៅធ្វើការផង" សាន់នូឈរសម្លឹងមុខស៊ុងហ៊ុនទាំងមុខរាបស្មើរ
"ទៅធ្វើការនៅក្លឹបនោះឬ?យើងដឹងថាឯងខ្វះខាតតែកន្លែងនោះគ្រោះថ្នាក់ណាស់ ឯងក៏ដឹងវាជាក្លឹបខុសច្បាប់បើប៉ូលីសក្រុងចាប់បានឯងស៊យហើយ" សាន់នូព្យាយាមនិយាយរៀបរាប់ទាំងមុខស្ងួតព្រោះបារម្ភពីមិត្តភក្ដិ
"តែបើគ្មានកន្លែងនឹងមានលុយឯណាបង់ពេទ្យឲ្យម៉ាក់?បង់សាលាឲ្យប្អូន?សងបំណុលដែលម៉ាក់ធ្លាប់ជំពាក់គេទៀត!!" ស៊ុងហ៊ុនតបទៅវិញទាំងទម្លាក់មុខចុះព្រោះការងារក្នុងក្លឹបដែលគេធ្វើនោះត្រូវកំដរស្ដ្រីចំណាស់ៗ ឬពួកក្មេងកម្លោះដែលជាពពួកហ្គេយ៍មានប្រាក់រាប់សិបលាន បើសួរថាមិចទៅធ្វើការបែបនឹង?ចឹងសុំឆ្លើយហើយថា "អ្នកក្រគ្មានជម្រើសទេការងារអ្វីបានលុយច្រើនគឺធ្វើហើយ"

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now