ភាគទី២១ វគ្គ : បើអាច!!

553 75 14
                                    

រាងកាយរបស់ជេគស្ថិតនៅលើគ្រែរុញសម្ដៅទៅក្នុងបន្ទប់សង្គ្រោះដោយនីគីឲ្យពេទ្យជិត20នាក់មកព្យាបាលជេគ។ ក្នុងមន្ទីរពេទ្យជ្រួលច្របល់ គ្រាន់តែភរិយារបស់គេខាំអណ្ដាតសម្លាប់ខ្លួនសោះក៏ធ្វើឱ្យមន្ទីរពេទ្យរញ៉េរញ៉ៃបាត់ទៅហើយ។
គិតទៅអ្នកមានធ្វើអីក៏សមដែរ
"បើព្យាបាលភរិយារបស់ខ្ញុំមិនជាទេ ខ្ញុំនឹងប្ដឹងមន្ទីរពេទ្យនេះឲ្យរលាយតែម្ដង" នីគីឈរស្រែកសំឡុតបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងគ្មានក្រែងរអា
"បាទខ្ញុំសន្យាថានឹងព្យាបាលឱ្យបាន" ដុកទ័រប្រចាំមន្ទីរពេទ្យនេះអះអាងនិយាយដើម្បីកុំឲ្យមានភាពចលាចលបន្តទៀត។

ការព្យាបាលបានបញ្ចប់ទៅនីគីអង្គុយកាន់ដៃភរិយារបស់ខ្លួននៅលើកគ្រែទាំងទឹកមុខមិនសូវជាស្រស់របស់ប៉ុន្មាន។
"បងមិនអនុញ្ញាតឱ្យអូនស្លាប់ឡើយ អូនមិនទាន់សងនៅទង្វើរបស់អូនធ្វើមកដាក់បងប៉ុន្មានឆ្នាំនេះឡើយ ដូច្នេះអូនគ្មានសិទ្ធិស្លាប់ឡើយ" នីគីក្រសោបប្រអប់ដៃស្រឡូនរបស់ភរិយាយខ្លួនដោយអារម្មណ៍បែបណាក៏មិនដឹង
"បំផ្លាញស៊ុងហ៊ុនទៅ...បំផ្លាញជីវិតវាទាំងមូលទៅ" នីគីងាកទៅនិយាយដាក់មនុស្សចំណិតរបស់ខ្លួនដែលឈរនៅក្បែរទ្វារនៃបន្ទប់របស់ជេគ
"បាទ!!" ផ្ទៃមុខសង្ហាៗឱនគំនាបបន្តិចមុននឹងចេញទៅ
"វាគឺជាដើមហេតុដែលធ្វើឲ្យសភាពរបស់អូនខ្លាចទៅជាបែបនេះ...ដូច្នេះបងគ្មានថ្ងៃឱ្យគេរួចខ្លួនឡើយ" នីគីក្រសោបដៃភរិយារបស់ខ្លួនមកថើបទាំងក្ដីស្រឡាញ់
"បើគ្រាន់តែធ្វើពុតជាស្រឡាញ់បង ក៏គ្មានអ្នកណាម្នាក់ត្រូវឈឺចាប់ដូចពេលនេះឡើយ"

ស៊ុងហ៊ុនអង្គុយលើកៅអីចិត្តសាស្រ្ដ កំពុងតែព្យាបាលជំងឺ។ ឆ្ងល់! សាន់នូបានវ៉ៃស៊ងហ៊ុនឲ្យសន្លប់មុននឹងបញ្ជូនមកមន្ទីរពេទ្យចិត្តសាស្រ្ដនៃទីក្រុងប៉ារីសប្រទេសបារាំង។
"ខ្ញុំនៅកន្លែងណា...?" ស៊ុងហ៊ុនពោលស្រាលៗ ពេទ្យនោះញញឹមបន្តិចមុននឹងឆ្លើយ
"សួស្តី...ឈ្មោះរបស់ខ្ញុំគឺខៃជាគ្រូពេទ្យចិត្តសាស្រ្ដដែលត្រូវព្យាបាលលោកស៊ុងហ៊ុន" គ្រាន់តែឮបែបនេះភ្លាមស៊ុងហ៊ុនប្រញាប់រើបម្រាស់មុននឹងស្រែកខ្លាំងៗ
"ព្យាបាលជំងឺស្អី?ខ្ញុំត្រូវតែជួយភរិយារបស់ខ្ញុំ" សង្កត់ន័យនៅលើពាក្យថាភរិយាធ្វើឲ្យខៃជ្រួញចិញ្ចើមបន្តិច
"លោកមានភរិយាដែរឬ?តាមទិន្នន័យដែលសាន់នូផ្ញើមកឲ្យខ្ញុំលោកដូចជាគ្មានភរិយាឡើយ ជាកំលោះដែលនៅលីវ" ស៊ុងហ៊ុនខ្ទប់ក្បាលបន្តិច នៅក្នុងខួរក្បាលរបស់គេពេលនេះគឺនឹកឃើញតែមុខជេគម្នាក់គត់។
"ភរិយារបស់ខ្ញុំតែគេមិនបានរៀបការជាមួយខ្ញុំទេ...ខ្ញុំ...ឈឺក្បាលណាស់" ខៃចាប់បានទិន្នន័យដែលមាននៅក្នុងខួរក្បាលរបស់ស៊ុងហ៊ុនពេលនេះ...ម្នាក់នេះជា...
ស៊ុងហ៊ុន ផាកពិតប្រាកដ!
"ភរិយាដែលលោកនិយាយនោះគឺជាភរិយារបស់លោកនីគីឬ?" រំលឹកដល់នីគីធ្វើឲ្យស៊ុងហ៊ុនហូរទឹកភ្នែក
"ខ្ញុំចាំបានថាពេលដែលខ្ញុំក្លាយទៅជាMr.Park ខ្ញុំបានធ្វើឲ្យគេហូរទឹកភ្នែកដោយសារខ្ញុំ ខ្ញុំបានទុកគេចោល!" ស៊ុងហ៊ុននិយាយផងស្រែកយំផងដូចជាមនុស្សឆ្កួត សាន់នូដែលឈរមើលពីក្រៅកញ្ចក់ញញឹមតិចៗ
"ខ្ញុំសង្ឃឹមថាខៃនឹងអាចព្យាបាលលោកជា ហើយដណ្ដើមយកមនុស្សដែលលោកស្រឡាញ់មិននៅក្នុងរង្វង់ដៃវិញឲ្យបាន" សាន់នូញញឹមខ្សោះៗហើយឱនទៅមើលកដៃមានរបួសតែមានបង់រុំ
"នីគី!" សាន់នូបន្លឺឈ្មោះនេះស្រាលៗ ខួរក្បាលគិតទៅដល់ពេលមួយដែលយើងគ្រប់គ្នាមិនដឹង...

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now