ភាគបញ្ចប់

836 87 16
                                    

"ថតវីដេអូរួចរាល់ហើយត្រឡប់ទៅក្រុងវិញបានអត់?" ស៊ុងហ៊ុនដើរទ្រេតទ្រោតហុចទូរស័ព្ទទៅឲ្យនាយជីនដែលអង្គុយញញឹមធ្វើមិនដឹង
"ថតយប់មិញហ៎? មើលបញ្ជាក់សិន" ជីនមិនត្រឹមតែនិយាយទេដៃរបស់គេនៅចុចលើអេក្រង់ទូរស័ព្ទដើម្បីឲ្យវីដេអូដំណើរការតែក៏ត្រូវស៊ុងហ៊ុនទាញមកវិញ
"កុំមើល...ចាំខ្ញុំទៅផុតចាំមើល ខ្ញុំខ្មាស់" ជីនមិនមាត់សើចខិខិក្នុងបំពុងកមុននឹងចុចបញ្ជូនវីដេអូទៅកាន់គ្រួសារ វិចទ័រ ស្កាល់ម៉ា ។ ជីនមុនដំបូងស្ងាត់បន្តិចមុននឹងដាច់ចិត្តនិយាយចេញទៅ
"មើលថែជេគផង...កុំឲ្យគេយំអី" ស៊ុងហ៊ុនមិនមាត់ងាកមកញញឹមដាក់ជីនបន្តិច។

និយាយថាពេលវេលាកន្លងពិតជាលឿនពិតមែន ថ្ងៃមុនបញ្ហាចាក់ស្រេះរាប់រយលានជំពូក តែថ្ងៃនេះជេគបែរជាអង្គុយលើកៅអីក្នុងព្រះវិហារមើលទៅកាន់បងជីដូនមួយរបស់ខ្លួនកំពុងតែរៀបមង្គលការទៅវិញ។
ជេយ៍និងជុងវ៉ុនកំពុងតែបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក។ សាន់នូដែលនៅម្ខាងអង្គុយទះដៃទាំងពោះប៉ោងៗមាននីគីនៅអង្គុយក្បែរ
"សាន់នូទះដៃថ្នមៗបានហើយ" នីគីទាញដៃភរិយាយទម្លាក់កុំឱ្យគេទះដៃខ្លាំងពេក តែក្មេងនេះអត់ខ្វល់
"បើអូននៅតែទះដៃទៀតបងខឹងហើយណា" នីគីដោយហេតុនិយាយគ្នាជាមួយនឹងភរិយាមិនស្ដាប់ក៏លើកលេសខឹងមកនិយាយ។
"យូរៗបានមកស៊ីការម្ដងសប្បាយឱ្យអស់ចិត្តក៏មិនបាន" សាន់នូទម្លាក់ដៃចោលទាំងមុខស្អុយប៉ែរ។ ជេគបានត្រឹមតែញញឹមហួសចិត្តនឹងគូរនេះមុននឹងងាកទៅមើលជេយ៍និងជុងវ៉ុនដែលភ្ញៀវចូលរួមកំពុងតែស្រែកស្របគ្នាថាឲ្យ "ថើបទៅ ថើបទៅ" លាន់រំពងបែបនៀក
"គូរដែលសាកសម" ជេគបន្លឺសម្លេងស្រាលៗស្របពេលដែលដាក់ភ្នែកទៅឃើញមុខរបស់ស៊ុងហ៊ុនកំពុងតែម៉ូវដូចគេចាប់បាញ់
"កើតអី?" ជេគ
"អង្គុយនៅឱ្យស្ងៀមមិនចេះទេឬ? ងាកទៅឆ្វេងបន្តិចងាកទៅស្ដាំបន្តិចមើលអីក៏មើលម្ល៉េះ?" ជេគលួចសើចនិងសំណួរគូស្នេហ៍របស់ខ្លួនដែលស្រាប់តែប្រចណ្ឌឡើងគ្មានហេតុផល
"ឃើញប្រុសស្អាតមើលអញ្ចឹងហើយ" ជេគនិយាយព្រមទាំងលួចសើបខិខិ
"អូហូ...." ភ្ញៀវនៅក្នុងពិធីមង្គលការក៏នាំគ្នាហូរកញ្ជ្រាវនៅពេលដែលគូស្នេហ៍ថ្មីថ្មោងកំពុងតែថើបគ្នានៅលើឆាក។ ជេគបានត្រឹមតែញញឹម ញញឹមដោយមិនអាចនឹកស្មានបានឡើយថារឿងល្អៗក៏អាចចូលក្នុងឆាកជីវិតរបស់គេបានដូចគ្នា។

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now