ភាគទី១៦ : អាថ៌កំបាំង

484 75 8
                                    

ការប្រជុំជាមួយដៃគូរសហការហាក់ដូចជាតឹងតែងណាស់សម្រាប់ហេស៊ឹង គេសម្លឹងមើលទៅកាយវិការរបស់ជេគដែលកំពុងតែផ្អែមល្ហែមជាមួយនិងស៊ុងហ៊ុនទាំងភាពខឹងសម្បារ
«ស៊ុងហ៊ុនអូនសូមទៅបន្ទប់ទឹកបន្ដិច» ជេគនិយាយហើយក៏ដើរទៅបន្ទប់ទឹកធម្មតាតែធ្វើឲ្យស៊ុងហ៊ុនកើតចិត្តសង្ស័យភ្លាមៗតែម្ដង ហេស៊ឹងក៏ចាប់ភ្លឹកបានពីសកម្មភាពរបស់ស៊ុងហ៊ុន
«បុរសម្នាក់នេះមិនធម្មតាទេ» ហេស៊ឹងគិតក្នុងចិត្តមនុស្សធម្មតាណាពូកែចាប់កំហុសបានលឿនថ្នាក់នឹងនោះ
«ខ្ញុំសុំទៅយករបាយការណ៍បន្ដិច» ហេស៊ឹងនិយាយដោយការងើបឈរដើរចេញទៅទាំងគ្មាន ពិរុទ្ធតែអ្វីដែលស៊ុងហ៊ុនទទួលបាននោះគឺ......
«ពិរុទ្ធ...» ស៊ុងហ៊ុនលើកកែវទឹកតែផឹករហូតដល់អស់ព្រមទាំងផែនខ្នងរបស់ម្ចាស់ក្រុមហ៊ុននេះក៏ដើរផុតក្រសែភ្នែក
«ហ៊ឹស...» ស៊ុងហ៊ុនទម្លាក់កែវតែចុះទាំងញញឹមលាក់ទុក្ខ

ក្រឡែកមកមើលជេគឈរលាងដៃនៅក្នុងបន្ទប់ទឹកតាមបែបធម្មតារំពេចនោះម្រាមដៃមាំក្រាស់លូកមកក្រសោបចង្កេះមួយក្ដាប់ដែលឈរធ្មឹងមិននិយាយស្ដីទៅកាន់ម្ចាស់ដៃ
«ខានជួបគ្នាយូរអូនបែរជាស្វាគមន៍ដោយវិធីនេះទៅវិញតើសាកសមទេ?» ដៃក្រសោបចង្កេះតែច្រមុះកំពុងតែស្រូបក្លិនក្រអូបដែលសាយភាយចេញពីកញ្ចឹងករបស់ជេគ
«សោកស្ដាយផងលោកមិនអាចមកធ្វើបែបនេះដាក់ខ្ញុំបានទៀតទេហេស៊ឹង» ជេគចាប់ព្រលែងម្រាមដៃដែលលួចក្រសោបចង្កេះគេចេញទាំងទឹកមុខមិនស្រស់ស្រាយ
«ឆាប់ងរង៉ក់ម៉្លេះ?» ហេស៊ឹងឈរទល់អណ្ដាតនិយាយបែបស្និទ្ធស្នាលទៅកាន់ជេគដែលមើលមកកាន់ហេស៊ឹងដោយភាពខ្ពើមរអើម
«ត្រូវចងចាំនៅក្នុងខួក្បាលរបស់លោកផងខ្ញុំពេលនេះជាប្រពន្ធរបស់នីគីបើលោកគិតចងធ្វើអ្វីផ្ដេសផ្ដាស់ដាក់ខ្ញុំកុំថាខ្ញុំមិនបានដាស់តឿនលោក» ជេគបម្រុងឈានជើងដើរចេញទៅហើយតែក៏ត្រូវបង្អាក់ជំហានវិញសោយសារតែសម្ដីចុងក្រោយរបស់ហេស៊ឹង
«លើកយកស្វាមីមកគំរាមរហូតតែបែរជាមកដើរបង្ហាញសាធារណៈជនជាមួយនឹងស៊ុងហ៊ុនមិនចេះខ្មាស់គេទេឬ?» ជេគក្ដាប់ដៃបន្ដិចមុននឹងងាកមកឆ្លើយដាក់ហេស៊ឹង
«ព្រោះខ្ញុំស្រលាញ់ស៊ុងហ៊ុនមិនមែននីគីទេ...ហើយក៏មិនមែនជាលោកទៀតដែល»
ហើយក៏មិនមែនជាលោកទៀតដែល មួយឃ្លានេះធ្វើឲ្យហេស៊ឹងទម្លាក់ទឹកមុខចុះខួរក្បាលរបស់គេហាក់រំពៃគិតដល់រឿងអ្វីមួយដែលបានកើតឡើងហួសមកហើយ ជេគក៏មិនខុសគ្នាគេនិយាយពា្យទាំងនេះចេះរួចហើយក៏ដើរចេញទៅទាំងទឹកមុខរាបស្មីតែមិនដឹងទេថាក្នុងចិត្តរបស់គេយ៉ាងណាឬកំពុងគិតអ្វី!!!
ជេគដើរពីចម្ងាយទាំងទឹកមុខមិនសូវល្អរួចទម្លាក់ខ្លួនអង្គុយចុះក្បែស៊ុងហ៊ុន
«ក្លិនអាល់ហ្វារបស់ហេស៊ឹងជាប់ខ្លួនថ្នាក់នេះមិនគិតចង់និយាយអ្វីប្រាប់ខ្ញុំខ្លះទេឬ?» ស្រេច់តែចិត្តបងគិតទេអូនមិនប្រកែកឡើយ
«ពេលដែលក្លិនរបស់អាល់ហ្វាផ្សេងមកជាប់លើខ្លួនរបស់អូនបងមិនសប្បាយចិត្តសោះ» ស៊ុងហ៊ុននិយាយនៅពេលដែលហេស៊ឹងទម្លាក់ខ្លួនអង្គុយចុះទាំងទឹកមុខមិនស្រស់រីករាយអ្វីទាំងអស់
«ឲ្យអូនសុំទោសផងចុះដែលបណ្ដោយឲ្យទៅជាប់ក្លិនរបស់អ្នកផ្សេង សន្យាថានិងគ្មានលើកក្រោយនោះទេ» ជេគលើកែវតែរបស់ស៊ុងហ៊ុនក្រេបចូលក្នងមាត់ហេស៊ឹងអង្គុយសម្លក់ទៅកាន់ចរិករបស់ជេគឥឡូវនេះ
«មើលមុខដៃគូរខ្ញុំថ្នាក់នេះលេបចូលក្នុងពោះទៅល្អទេ?» ស៊ុងហ៊ុននិយាយទៅកាន់ហេស៊ឹងដែលអង្គុយសម្លឹទៅកាន់ជេគទាំងមិនដាក់ភ្នែក
«ពិតណាស់បើប្ដីរបស់គេអនុញ្ញាតឲ្យខ្ញុំលេបខ្ញុំនឹងលេប» ហេស៊េងនិយាយដោយកែវភ្នែកនៅតែសម្លឹងចំជេគដដែល
«ស្ដាយណាស់ទោះជាប្ដីគេអនុញ្ញាតក៏ខ្ញុំមិនប្រគល់ឲ្យលោកដែរ» ស៊ុងហ៊ុនញញឹមហើយក៏ងើបឈរដោយមិនភ្លេចចាប់ក្រសោបប្រអប់ដៃរបស់ជេគស្ទុះដើរចេញទៅធ្វើមិនដឹង

©©©
នីគីអង្គុយសញ្ចឹងសម្លឹងមើលទៅកាន់មាត់ទ្វារទាំងភាពធុញទ្រាន់ មួយម៉ោងហើយមួយម៉ោងទៀតអ្នកជាភរិយាយហាក់មិនទាន់បង្ហាញខ្លួនទាល់តែសោះ។ នីគីងាកទៅសម្លឹងមើលស៊ុងជេដោយក្រសែភ្នែកស្រទន់
«ហេតុអីខ្ញុំមិនអាចក្លាយទៅជាឪពុកពិតប្រាកដរបស់ឯង?» នីគីអង្អែលក្បាលស៊ុងជេទាំងខូចចិត្តរាល់ថ្ងៃមើលថែកូនរបស់គេហើយមើលថែប្រពន្ធរបស់គេទៀត

ក្រាក....

ស៊ុងហ៊ុនលើកបីរាងកាយរបស់ជេគចូមកក្នុងផ្ទះរបស់នីគីទាំងមិនរអាចិត្ត កែវភ្នែកកំណាចទាំងគូររបស់នីគីសម្លឹងចង់ធ្លុះចិត្តស៊ុងហ៊ុនទៅហើយ
«ថ្លើមធំទៅហើយតើ!! ចូលផ្ទះយើងគ្មានការអនុញ្ញាតប្រហើនដល់ហើយ..» នីគីនិយាយទាំងសម្លឹងមើលជេគដែលស្ថិតក្នុងរង្វង់ដៃរបស់ស៊ុងហ៊ុនយ៉ាងស្ងប់
«មុនដំបូងគិតថាយកមកឲ្យតែឥឡូវប្ដូរចិត្តវិញហើយ» ស៊ុងហ៊ុនបម្រុងបីជេគត្រឡប់ទៅវិញតែ....
«មិនគិតមើលកូនសិនទេ?» ស៊ុងហ៊ុនក្រឡែកទៅមើលក្មេងប្រុសដែនៅលើសាឡុងកំពុងលង់លក់ស្ងប់ចិត្ត
«បើសាន់នូមានកូនគិតយ៉ាងមិច?» ស៊ុងហ៊ុនបង្វែរឿង នីគីស្ងាត់បន្តិចមុននឹងតប
«ជេគអាចមានកូនជាមួយលោកបានហេតុអីខ្ញុំមិនអាចមានកូនជាមួយមិត្តលោកបាន?» នីគីនិយាយហើយ
«បានតើ...» ជេគដែលទើបបើកភ្នែកនិយាយទាំងមុខស្មើ
«ជេគ...បង...» នីគីហាក់ភាំង...ជេគឱបកស៊ុងហ៊ុនបន្តិចមុននិយាយដាក់ស៊ុងហ៊ុន
«អូនចង់ទៅគេផ្ទះបងជាង...កូនយើងចាំយកទៅស្អែកក៏បាន» ជេគឱបកស៊ុងហ៊ុនបែបស្និទ្ធស្នាលស្របពេលនោះ...
«ជេយ៉ុន?» វត្តមានជុងយ៉នលេចឡើងធ្វើឲ្យគ្រប់គ្នាឈប់សកម្មភាពសម្លឹងមើលទៅការបោះជំហានដើរចូលមករបស់ខ្លាក្រមុំកំណាច
«ដឹងថាពួកឯងកំពុងធ្វើអីទេ?» ជុងយ៉នបន្លឺឡើងស៊ុងហ៊ុនទម្លាក់ជេគចេញពីដៃថ្នមៗ
«ខ្ញុំចង់លែងលះ!»

Note : ព្យាយាម public ពីរថ្ងៃហើយតែអត់បាន

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Unde poveștirile trăiesc. Descoperă acum