ភាគទី២៣ : ការដូដែលមិនត្រូវការ

498 67 12
                                    

Jake pov ;
ឱកាស? ខ្ញុំមិនដឹងថាក្នុងជីវិតមួយនេះនឹងត្រូវបានគេសុំឲ្យផ្ដល់ឱកាសប៉ុន្មានដងឡើយ។ មិនដឹង ហើយក៏មិនចង់ដឹងដូចគ្នា ស្អីក៏ស្អីទៅ ជីវិតនេះវាហត់ពេកហើយ។
"មាុំមី..មាុំមី.." ភ្លាមនោះម្រាមដៃតូចៗរបស់ស៊ុងជេចាប់អង្រួនស្មាជេគតិចៗហាក់ដូចជាមានអ្វីចង់និយាយជាមួយជេគ។ ជេគញញឹមបន្តិចហើយងាកទៅកាន់កូនប្រុសរបស់ខ្លួនទាំងទឹកមុខស្មើៗ។
"កូនមានការអីនិយាយជាមួយប៉ាឬ?" ជេគសួរនាំទៅកាន់កូនប្រុសរបស់ខ្លួនដោយក្ដីស្រឡាញ់ ចំណែកក្មេងតូចចង់និយាយបន្តិចអត់បន្តិច។
"នៅស្ងៀមបែបនេះមានបញ្ហាអ្វីឬ?ចង់បានអីមានការអីប្រាប់ប៉ាតូចមក" ស៊ុងជេដកដង្ហើមធំបន្តិចមុននឹងចង្អុលទៅកាន់មាត់ទ្វារនៃហាងដែលជេគនាំកូនមកញុំាស៊ុប។
"នីគី!"
..........
"តើអូនសុខសប្បាយជាទេ?ខានទាក់ទងមកអូនយូរហើយនៀក" នីគីអង្គុយទល់មុខជាមួយជេគដែលកំពុងមើលមុខនាយនីគីដូចគ្នា។
"សុខសប្បាយធម្មតាទេព្រោះគ្មានអ្វីមករំខានផ្លូវចិត្ត" នីគីញញឹមបន្តិច
"អូនចង់ថាពេលដែលអូននៅជាមួយបង បងរំខានផ្លូវចិត្តអូនឬ?" ជេគលើកកែវទឹកមកផឹកបន្តិចមុននឹងចាប់គៀវដាក់ចានរបស់នីគី
"គៀវនេះឆ្ងាញ់ខ្លាំងណាស់ ព្រោះថាស៊ុបមួយនេះគេញ៉ាំវាជាមួយនឹងគៀវ ប៉ុន្តែប្រសិនបើអូនយកសាច់គោមកដាក់នៅក្នុងស៊ុបនេះច្បាស់ណាស់ថាមិនឆ្ងាញ់នោះទេ" នីគីយល់ច្បាស់ពីអត្ថន័យរបស់ជេគ។ គេចាប់គៀវដែលជេគដាក់ឲ្យចូលក្នុងមាត់។
"ក្ដៅខ្លាំងណាស់មិនចង់ខ្ជាក់ចេញទេ តែបើបងនៅតែទំពាតវានឹងរលាកមាត់មិនខាន" ទាំងជេគនឹងនីគីពួកគេបានត្រឹមតែញញឹមមើលមុខគ្នានឹងបន្តញាុំស៊ុបមួយឆ្នាំងនេះដោយក្ដីសុខ។
"អរគុណខ្លាំងណាស់សម្រាប់ស៊ុបមួយឆ្នាំងនេះ" នៅពេលដែលញ៉ាំស៊ុបមួយនេះរួចរាល់ហើយនីគី ជេគនឹងស៊ុងជេបន្តដើរលើផ្លូវសាធារណៈនិយាយគ្នាបន្តិច។
"ញ៉ាំស៊ុបជាមួយគ្នាថ្ងៃនេះចាត់ទុកថាជាស៊ុបនៃសេចក្ដីស្នេហាល្អទេ?" ជេគនិយាយផងសើចផង នីគីសម្លឹងមើលផ្ទៃមុខជេគទាំងញញឹមស្រាលៗមុននឹង...
"អ្អឹម..." ជេគក្រហឹមក្នុងបំពង់ក។ អណ្ដាតគ្មានឆ្អឹងរបស់នីគីកំពុងតែលូកលាន់ក្រអូមមាត់របស់ជេគដែលមិនបានត្រៀមខ្លួនថានឹងមានគេមកគ្រប់គ្រង។ ជេគតបស្នាមថើបទៅកាន់នីគីវិញយ៉ាងសាកសមចិត្ត។ គ្រានោះផងដែរ កែវភ្នែកស្រទន់ៗមួយគូរកំពុងតែតម្រង់មកសកម្មភាពផ្អែមល្ហែមរបស់គូនេះ។
ទ្រូងខាងឆ្វេងឈឺ ឈឺដល់ថ្នាក់បែងចែកអត់ត្រូវទេថាជាអារម្មណ៍អ្វី!! ជើងតូចស្រឡូនទាំងគូក៏ដើរបកក្រោយមិនចង់ឃើញសកម្មភាពផ្អែមល្ហែមទាំងនេះទៀតឡើយតែថា....
គេជាអ្នកណា?

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now