ភាគទី៣០ : មិនមែនជាជេគ

462 58 12
                                    

"រលោង?" ស៊ុងហ៊ុនលាន់មាត់បន្ដិចមុន និងដើរទៅចាប់ដៃរបស់ជេមីនមកមើលទាំងប្រញាប់ប្រញាល
"លើខ្លួនរបស់ឯងលាបស្អី?" ស៊ុងហ៊ុនចាប់កាន់ដៃរបស់ជេមីនដោយក្ដាប់ខ្លាំងៗ ជេមីនមើលមុខរបស់ស៊ុងហ៊ុនដោយភ័យតិចៗមុននិង ហើបមាត់និយាយស្រាលៗ
"លាបគ្រឿងធម្មជាតិ ព្រោះវានឹងធ្វើឲ្យស្បែកភ្លឺថ្លារលោង បំបាត់ស្នាមបានយ៉ាងឆាប់រហ័ស ថែមទាំងមើលមកដូចធម្មជាតិទៀតផង" ជេមីនព្យាយាមនិយាយរៀបរាប់ខ្លាចក្រែងថាស៊ុងហ៊ុនមិនយល់។ ស៊ុងហ៊ុនគ្រាន់តែឮបែបនេះក៏ញញឹមក្បួច
"អូនគឺជាជេគ...អូនជាជេគរបស់បង" ស៊ុងហ៊ុនស្ទុះទៅឱបក្រសោបរាងកាយរបស់ជេមីនម្ដងទៀត លើកនេះគេឱបរឹតខ្លាំងហាក់មិនចង់លែងទាល់តែសោះ
"ប្រាប់ហើយថាខ្ញុំថាជេមីន មិនមែនជាជេគទេ" ជេមីនមិនត្រឹមតែប្រកែកទេម្រាមដៃ ស្រឡូនៗរបស់គេក៏ព្យាយាមរុញស៊ុងហ៊ុនចេញពីខ្លួនទាំងទឹកមុខយ៉ាប់ៗ
"មិនថាគ្រប់គ្នាព្យាយាមបំបែកយើងដោយវិធីណាទេ គឺមានតែបងទេដែលស្គាល់អូនច្បាស់ជាងគេ" ជេមីនគាំងបន្តិច បេះដូងរបស់គេគាំងធ្មឹងមួយកន្លែងហាក់ដូចជា មានអ្វីមួយកំពុងរត់កាត់ខួរក្បាលរបស់ខ្លួនដោយគេមិនអាចចងចាំបានទាល់តែសោះ
"ខ្ញុំឈឺក្បាលណាស់"
"ច្បាស់ណាស់ថាពួកមនុស្សនៅក្នុងវាំងធ្វើអ្វីមួយដាក់អូនជាមិនខាន" ស៊ុងហ៊ុននិយាយទាំងទឹកមុខព្រួយបារម្ភមុននឹងងាកទៅនិយាយជាមួយជេយ៍
"សូមេត្តាហៅពេទ្យឲ្យខ្ញុំបន្ដិចបានទេ ជេគមានបញ្ហាច្បាស់ណាស់" ស៊ុងហ៊ុនហាក់ព្រួយបារម្ភជាមួយជាមីនកាន់តែខ្លាំងឡើង
"ស៊ុងហ៊ុន..." ជេមីនងាកមកនិយាយដាក់ស៊ុងហ៊ុនបន្ដិចមុននឹងលើកដៃខ្ទប់ក្បាលរបស់ខ្លួនឯងបន្ដទៀត
"អត់ទេ...ឈឺណាស់" ជេមីនខ្ទប់ក្បាលខ្លួនឯងហើយស្រែកយំខ្លាំងៗ ជេយ៍ប្រញាប់ទាំញទូរស័ព្ទរបស់ខ្លួនខលទៅកាន់ពេទ្យផ្ទាល់ខ្លួនមុននឹងងាកមកមើលជេមីនវិញ
"ជេគ...អូនទ្រាំបន្តិចទៅ...ជេគ" ខ្លួនប្រាណញ័រទទ្រើត ទឹកមុខស្លេកស្លាំង ជេមីនស្រាប់តែបាត់បង់ស្មារតីភ្លាមៗតែម្ដង ជាហេតុធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោតែម្ដង។
"ជេគ"

កន្លងទៅប្រមាណជាជាងពីរម៉ោងគ្រូពេទ្យបន្ទាប់ពីពិនិត្យជេមីនហើយបានត្រឹមតែដកដង្ហើមធំនិងនិយាយប្រាប់គ្រប់គ្នាដោយសម្លេងស្រាលៗ
"អ្នកជំងឺប្រើប្រាស់សារធាតុគីមីលើសកម្រិត ក្នុងខ្លួនមានសារធាតុថ្នាំម្យ៉ាង វាមានឥទ្ធិពលមិនខុសពីគ្រឿងញៀនទេ នៅពេលដែលប្រើសប្រាស់លើសកម្រិតវានិងលុបបំបាត់ការចងចាំ មានការភ្លេចភ្លាំងច្រើន តែបើតាមពិនិត្យមើលអ្នកជំងឺហាក់ដូចជាមិនបានប្រើប្រាស់ដោយខ្លួនឯងឡើយ ហាក់បីដូចជាសារធាតុទាំងនេះមាននៅក្នុងអាហារ ទឹក ដែលអ្នកជំងឺបរិភោគជាប្រចាំ ចំណែកសារធាតុគីមីម្យ៉ាងទៀតកើតឡើងពីការប្រើប្រាស់នៅលើស្បែក វាហាក់ដូចជាប្រេងខាត់ ប្រេងដុះ និងម្យ៉ាងទៀត បម្រាញ់ប្រេងនោះចូលទៅក្នុងទឹកសម្រាប់ងូត វាលុបបំបាត់ស្នាម បានយ៉ាងឆាប់រហ័ស សំខាន់ធ្វើឲ្យស្បែកស្អាតទៀតផង អ្នកជំងឺមានរូបរាងស្ទើតែដូចជាមនុស្សស្រីទៅហើយ បែបនេះក៏បានន័យថាអ្នកជំងឺទទួលឥទ្ធិពលពីពពួកធាតុគីមីនេះមួយរយៈធំមកហើយ" គ្រូពេទ្យឈររៀបរាប់ប្រាប់យ៉ាងលម្អិតទៅកាន់គ្រប់គ្នា ស៊ុងហ៊ុនបានត្រឹមតែហួសចិត្តបន្តិចមុននឹងប្រញាប់សួរបន្ដទៅកាន់គ្រូពេទ្យបន្ដ
"តើមានផលប៉ះពាល់ដែលទេ?" ស៊ុងហ៊ុនសួរទាំងទឹកមុខព្រួយបារម្ភ គេពិតជាព្រួយបារម្ភពិតមែន សារធាតុគីមីច្រើនថ្នាក់នេះបើមិនបារម្ភទើបចម្លែក
"បើនិយាយពីផលប៉ះពាល់ច្រើនណាស់ ស្ទើតែអាចឆក់យកជីវិតរបស់អ្នកជំងឺបានទៅហើយ នេះសំណាងណាស់ហើយដែលវាមិនទាន់ប៉ះបាល់ខ្លាំងដល់កម្រិតនេះ តែក៏មិនប្រាកដថាព្យាបានបាន១០០ភាគរយដែល" ស៊ុងហ៊ុនកើតចម្ងល់មួយលានចម្ងល់ ស្អីហ្នឹង?
"ចង់បានន័យថាយ៉ាងមិចសម្រេចថាព្យាបាលជាឬមិនជា?" ស៊ុងហ៊ុនហាក់ច្រឡោតបន្តិចតែក៏ត្រូវជេយ៍និងនីគីហាមឃាត់ទាន់
"សម្រួលចិត្តឲ្យត្រជាក់សិនទៅស៊ុងហ៊ុន" ជេយ៍និយាយស្រាលៗក្បែរត្រចៀកស៊ុងហ៊ុន ចំណែកគ្រូពេទ្យញញឹមបន្តិចមុននិយាយ។
"ខ្ញុំសូមឆ្លើយថា បើទទួលការព្យាបាលអាជាសះស្បឿយ តែប្រហែលជាចំណាយពេលយូរបន្តិចហើយ" ស៊ុងហ៊ុនឮបែបនេះក៏ប្ដូរទឹកមុខបន្ដិច
"តែខ្ញុំមានរឿងមួយដែលចង់ប្រាប់ឲ្យលោកត្រៀមចិត្តទុកជាមុន" ស៊ុងហ៊ុនស្រាប់តែទម្លាក់ទឹកមុខចុះបន្តិចមុននឹងផ្ទៀងស្ដាប់សម្ដីរបស់គ្រូពេទ្យ
"គេនឹងគ្មានការចងចាំពីអតីតកាលជារៀងរហូត នៅពេលដែលព្យាបាលរួចរាល់ជីវិតរបស់គេហាក់ត្រឡប់មកពីសូន្យវិញ គេអាចគ្មានការចងចាំ អាចនឹងងាយទទួលរងសម្ពាធ អាចនិងប្រឈមមុខជាមួយនឹងការបាក់ទឹកចិត្តយ៉ាងច្រើន តែប្រសិនបើអាណាព្យាបាលមើលថែគេបានល្អ គេក៏ល្អទៅតាមអ្វីដែលយើងធ្វើដូចគ្នា" គ្រូពេទ្យនិយាយព្រមទាំងហុចឯកសារមួយចំនួនឲ្យទៅស៊ុងហ៊ុន។ នាយយើងប្រញាប់ទាញេកសារមកមើលទាំងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានឡើយ
"ខ្ញុំយល់ព្រមទទួលការព្យាបាលមួយនេះ ស៊ូឲ្យគេគ្មានការចងចាំពីរឿងគ្រប់យ៉ាងហើយកេនៅមានជីវិតក៏ល្អប្រសើរជាជាងឲ្យគេបាត់បង់ជីវិតដែរ" គ្រូពេទ្យនោះញញឹមបន្តិចមុននឹងនិយាយបន្ថែម
"ស្អែកនេះលោកប្រញាប់ហោះហើរទៅរុស្ស៊ីទៅ បន្ទាប់មកទៅកាន់មន្ទីរពេទ្យ UCC គ្រាន់តែទៅដល់ប្រាប់គេពីឈ្មោះរបស់ខ្ញុំទៅគ្រូពេទ្យជំនាញនៅទីនោះនិងព្យាបាលឲ្យគេជាមិនខាន" ស៊ុងហ៊ុនងក់ក្បាលយល់គ្រប់យ៉ាងនូវពាក្យសម្ដីរបស់គ្រូពេទ្យនេះ
"អរគុណ"

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now