ភាគទី២៧ : ឆ្កួត

492 72 15
                                    

ខ្ញុំមិនដឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាពីចំណុចណាមុនទេ តែពេលនេះបេះដូងខ្ញុំធ្លុះធ្លាយដល់បាតទៅហើយ ឈឺណាស់ ឈឺពេញខ្លួន ឈឺដល់ថ្នាក់មិនដឹងបកស្រាយបានដោយរៀបណាទេ!!
"ហ៊ឺ...ហ៊ឺខ្ញុំលែងចង់រស់ហើយ" ទឹកភ្នែកហូររហាមជាប់ផែនថ្ពាល់ បបូរមាត់ធ្លាប់តែស្រស់ស្អាតប្រែជាស្លេកស្លាំង សស្លែត។
"ជេគ..."
"ចុះពីមុនធ្លាប់សន្យាថារស់នៅជាមួយគ្នា ភ្លេចហើយមែន? ហ៊ឺៗ ហ៊ឺៗ" សំឡេងត្រហូរយំកាន់តែខ្លាំងទៅៗរហូតដល់ថ្នាក់.....
"ជេយ៉ុន ស៊ឹម!!កើតស្អីនឹង?" សំឡេងស្រែកយំហាក់ស្ងាត់បន្តិច ជេគស្ទុះងើបអង្គុយដោយមានសេរ៉ូមជាប់ដៃ កែវភ្នែកក្រហមទែត សម្លឹងមើលទៅកាន់មនុស្សជុំវិញខ្លួនបន្តិចមុននឹង...

"ហ៊ឺ...ហ៊ឺ..បងយ៉នគេទៅចោលខ្ញុំហើយ គេមិនទទួលយកឱកាសដែលខ្ញុំផ្ដល់ឲ្យឡើយ...ហ៊ឺ..." នាមជាបងស្រីមើលទៅកាន់ប្អូនប្រុសទាំងខ្លោចចិត្ត
"ហើយត្រូវរបួសតែប៉ុណ្ណឹងសោះប្អូនខ្ញុំឆ្កួតមែន?" ជុងយ៉នងាកទៅសួរអ្នកដែលអង្គុយផឹកទឹកដោះគោទាំងឆ្ងល់
"អត់ដឹងទេ...ហៅពេទ្យមកពិនិត្យថែមអត់?" មិនបាច់ឆ្ងល់ថាជាសម្ដីរបស់អ្នកណាទេ ព្រោះកាត់ៗងាយយល់បែបនេះគ្មានអ្នកណាក្រៅពី...

យ៉ុងហ្គី វ៉ិចទ័រស្កាល់ម៉ា...

យ៉ុងហ្គី វ៉ិចទ័រស្កាល់ម៉ា ត្រូវជាម្ចាស់ពូរបស់កម្លោះតូច ជេយ៉ុន វ៉ិចទ័រស្កាល់ម៉ា មិនបាច់ឆ្ងល់មិចបានសុខៗលេចវត្តមានទ្រង់មកទេ មូលហេតុនោះដោយសារតែ ជេគត្រូវគេចាប់គម្រាមសម្លាប់ស្អីទាំងអស់នេះវាបានធ្វើឲ្យអត្តសញ្ញាណរបស់គេត្រូវបានលាតត្រដាង ហើយមនុស្សក្នុងខ្សែរាជវង្សដូចជាគេក៏មិនគួររស់នៅទីនេះទៀតដែល។ ការវិលត្រឡប់មកវិញរបស់ យ៉ុងហ្គី វ៉ិចទ័រស្កាល់ម៉ា លើកនេះមិនដឹងទេថាត្រូវធ្វើឲ្យមនុស្សប៉ុន្មាននាក់ត្រូវឈឺចាប់នោះ។

"ជេគ...ឈប់យំទៅ" ជុងយ៉នបន្ទាប់ពីងាកមុខមកវិញក៏មកលួងប្អូនដែលដេកបន្ទោងសេរ៉ូមទាំងស្លេកស្លាំង
"ប្ដីខ្ញុំស្លាប់ហើយបងយ៉ន...ហ៊ឺ"
"នីគីនៅរស់ទេ"
"បងយ៉ន ប្ដីខ្ញុំឈ្មោះស៊ុងហ៊ុន" ជេគពោលហើយបន្តស្រែកយំដូចជាក្មេង
"ស៊ុងហ៊ុនក៏អត់មានស្លាប់ដែរ" ឮសម្ដីបងស្រីខ្លួនពោលចប់ជេគស្ទុះងើបមើលមុខបងស្រីខ្លួនបន្តិចមុននឹង
"ហើយបងស្លៀកខ្មៅធ្វើអី?ហើយហេតុអីមិនផាត់មុខ?ទឹកមុខក្រៀមក្រំម៉្លេះ?បងតែងខ្លួនដល់ថ្នាក់នេះហើយបើប្ដីខ្ញុំមិនស្លាប់បងកាន់ទុក្ខធ្វើអី?" ជេគស្រាប់តែបោះសំណួរកំបុតអត់ន័យៗតែភ្ជាប់ឃ្លាវែងៗ
"យ៉ុងហ្គី...ក្មួយលោកបែបនេះទៅហើយ យើងគួរតែនាំគេទៅស្កេនខួរក្បាលល្អទេ?" ជុងយ៉នមិនឆ្លើយនឹងជេគតែបន្តទៅសួរយ៉ុងហ្គីដែលគិតតែអង្គុយងក់ក្បាលអមជាមួយទឹកមុខសោះអង្គើយ
"ជេគកុំបារម្ភណាបងនឹងឲ្យពេទ្យព្យាបាលឯងឲ្យជាសះស្បើយ" ជុងយ៉ននៅតែបន្ដនិយាយព្រមទាំងអង្អែលក្បាលប្អូនថ្នមៗ ជេគគាំងបន្ដិចគេតាំងសតិហើយងើយមើលមុខបងស្រីបន្តិច
"បងស្រី អាម្នាក់ក្មេងប្រុសមុខស្លេកៗនឹងសង្សាបងឯងមែន?" ជេគចង្អុលទៅកាន់យ៉ុងហ្គីដែលមើលមកកាន់ខ្លួនដោយមិនស្ដីថា
"សង្សាស្អី?គេជាពូឯងហា៎" ជេគបើកភ្នែកធំៗនេះប្ដីទើបតែស្លាប់ ហើយខ្លួនត្រូវចូលវាំងឬ?
"ប្ដីទើបស្លាប់ អត់ចង់ទៅវាំងទេពូឯងទៅវិញហូវ" ជេគលាន់មាត់តិចៗជុងយ៉នអេះក្បាលតិចៗ
"ណែប្ដីណាស្លាប់? ស៊ុងហ៊ុននៅបន្ទប់ក្បែរឯងទេ នៅរស់ នៅដកដង្ហើមនៅឡើយទេ" ជេគបើកភ្នែកធំៗ
"និយាយមែនឬ?" ជុងយ៉នងក់ក្បាលតិចៗមិនទាន់នឹងអស់សេចក្ដីផង ជេគទាញបណ្ដាច់សេរ៉ូមដោយឈាមហូររហាមរត់ទៅរកប្ដី

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now