part 28

1.6K 61 0
                                    

Part 28...

«ហឺម...»សម្លេងក្រហឹមតិចៗបន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោងមក Taeក៏ស្រាប់តែបើកភ្នែកមកទាំងអារម្មណ៍ចម្លែកព្រោះថាមើលទៅទីនេះមួយជ្រុងណាក៏មិនដូចផ្ទះគេដែល គិតរឿងនេះសុខៗtaeក៏ស្រាប់តែនឹកឃើញដល់រឿងមុនពេលដែលគេសន្លប់នោះគឺមានមនុស្សវាយគេពីក្រោយឲសន្លប់

ស្របពេលដែលគេកំពុងតែគិតសម្លេងសម្រឹកជើងដើរចូលមកទីនេះកាន់តែកៀកទៅៗ

«ម៉េចក៏ទៅជាបែបនេះវិញ?»Taeនិយាយតិចៗទាំងឆ្ងល់ពីព្រោះយើងទាំងគូររបស់គេត្រូវបានដាក់ជាប់ដោយច្រវ៉ាក់បាត់ទៅហើយជាប់នៅលើគ្រែ

ដែលជាហេតុធ្វើឲគេមិនបាច់ចុះទៅណាបានទោះបីជាគេព្យាយាមទាញផ្តាច់វាយ៉ាងណាក៏ដោយក៏នៅតែមិនអាចទៅណាបានសោះ

ក្រាក...

ទ្វាក្នុងបន្ទប់នោះក៏បានបើកដោយដៃមួយរួចគេក៏ដើរចូលមកដែលជាហេតុធ្វើឲtaeគាំងដល់ថ្នាក់កម្រើកមិនរួច ហើយខួរក្បាលក៏ចាប់ផ្តើមលេចចេញនូវសំណួរជាច្រើន

ហេតុអីអ្នកដែលបើកទ្វានោះជានាយ? ហេតុអីពួកគេអាចជួបគ្នាបាន? ហេតុអីនាយមើលទៅចម្លែកជាងមុខម្លេះជាពិសេសស្នាមញញឹមដែលនាយញញឹមដាក់គេនោះ ហេតុអីក៏គេមកនៅទីនេះវិញ តើអ្នកណាជាអ្នកដាក់ច្រវ៉ាក់គេ? តើគេនៅទីណា?

សំណួរជាច្រើនក៏ស្រាប់តែរំសាយបាត់ភ្លាមៗស្របពេលដែលJkលើកថាសអាហារនោះដាក់លើតុរួចក៏ដើរម្តងបន្តិចៗមកជិតtae...

«ឆ្ងល់ហើយមែនទេក្មួយសម្លាញ់?»Jkនាយនិយាយទាំងស្នាមញញឹមស្រស់ពេលដែលបានឃើញទឹកមុខរបស់Taeបែបនេះរួចក៏ដៃបង្រុងនិងវែកសក់taeដែលបាំងធ្លាក់ចុះនោះតែក៏ត្រូវTaeគេក្រវៀសចេញ

«លោកជាអ្នកចាប់ខ្ញុំមែនទេ?»Taeសួរបកទៅនាយវិញទាំងទឹកមុខមាំហាក់ធ្វើដូចជាមិនភ្ញាក់ផ្អើលនិងវត្តមានមនុស្សដែលគេធ្លាប់ស្រឡាញ់នោះចឹង

«លោក??»Jkស្រាប់តែជ្រួញចិញ្ចើមឡើងមកពេលដែលលឺTaeប្តូរសព្វនាមនាយបែបនេះរួចក៏និយាយម្តងទៀតដើម្បីសួរបញ្ជាក់គេ

«ត្រូវហើយគឺលោក...»Taeហាក់ថ្លើមធំមិនខ្លាចក៏សាកតម្លើងសម្លេងជាមួយនាយបន្ថែមទៀត

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now