Part 34

1.5K 59 1
                                    

Part 34

«ហាសថាម៉េច!!?»TaeនិងJkស្រាប់តែបញ្ចេញអាការះផ្អើលភ្លាមៗបន្ទាប់ពីJដែលជាបងប្រុសបង្កើតរបស់Jkនិយាយរៀបរាប់ការពិតទាំងអស់នៅពីក្រោយការស្លាប់របស់ឪពុកម្តាយពួកគេឲជុងហ្គុកនិងTaeស្តាប់ មិនខុសទេកាលនោះគេពិតជាបញ្ជូនមនុស្សឲទៅតាមរកJkមែនប៉ុន្តែមិនមែនតាមសម្លាប់គេទេគ្រប់យ៉ាងគឺជាការរៀបចំរបស់លោកពូពួកគេទាំងអស់

នៅថ្ងៃនោះគាត់បានគម្រាមJថាបើមិនធ្វើតាមអ្វីដែលគាត់បញ្ជាទេគាត់នឹងសម្លាប់គ្រួសារគេទាំងអស់ដូចដែលយើងដឹងហើយកាលនោះJគាត់មានអាយុក្មេងណាស់ការគិតរបស់គាត់ក៏នៅខ្សោយ

ហេតុដូចនេះហើយគាត់ក៏សម្រេចចិត្តថាព្រមធ្វើតាមអ្វីដែលលោកពូគាត់បញ្ជាទាំងអស់តែនរណាទៅដឹងគ្រប់យ៉ាងដែលលោកពូគាត់បញ្ជាសុទ្ធតែជាការបំផ្លាញគ្រួសាររបស់ខ្លួនឯងទាំងអស់ព្រោះគាត់មិនបានគោរពសន្យាដែលថាព្រមដោះលែងJkនិងឪពុកម្តាយគាត់ឡើយផ្ទុយទៅវិញឪពុកម្តាយពួកគេក៏បានស្លាប់ក្រោមគំនរភ្លើង

Jkក៏ត្រូវគេតាមសម្លាប់ហើយក៏បាត់ដំណឹងសូន្យឈឹង ចំណែកឯគាត់ផ្ទាល់ក៏ដូចគ្នាសុទ្ធតែត្រូវគេតាមសម្លាប់ ហើយពូបង្កើតពួកគេធ្វើបែបនេះក៏ព្រោះតែគាត់ចង់ដណ្តើមទ្រព្យសម្បិត្តបងប្រុសខ្លួនឯងដើម្បីធ្វើជារបស់ខ្លួននេះឯង

ចំណែករឿងដែលTaeស្គាល់Jនោះគឺកាលពី3ឆ្នាំមុនtaeទៅកម្មវិធីមួយនៅUSAពេលនេះគេក៏បានជួបJដែលមានសភាពត្រូវរបួសយ៉ាងខ្លាំងដោយសារតែការតាមបាញ់ប្រហារពីលោកពូបង្កើតរបស់គេបន្ទាប់ពីពេក ដែលTaeជួយគាត់ហើយJគាត់ក៏សម្រេចចិត្តថាសងគុណTaeវិញដោយការធ្វើជាអ្នកការពារគេរហូតមកដល់សព្វថ្ងៃ

បន្ទាប់ពីដឹងការពិតគ្រប់យ៉ាងហើយJkកាន់តែមានអារម្មណ៍ថាខុសម្តងទៀតព្រោះតែគាត់ធ្លាប់គិតថាបងប្រុសរបស់នាយជាមនុស្សអាក្រក់ហ៊ានសូម្បីតែសម្លាប់គ្រួសារខ្លួនឯងប៉ុន្តែគ្រប់យ៉ាងផ្ទុយពីអ្វីដែលនាយគិតទាំងអស់គ្រប់យ៉ាងគឺជាការរៀបចំរបស់លោកពូពួកគេទៅវិញទេ

«ចុះលោកពូពួកបងគាត់ជាអ្នកណា?»Taeក៏សួរទៅកាន់Jថែមទាំងឈ្លៀតសម្លឹងមើលទៅJkចុងកន្ទុយភ្នែកផងដែលគេថែមទាំងលួចគិតក្នុងចិត្តថាមនុស្សដូចជាJkនេះនិងមិនព្រមឲមនុស្សដែលធ្វើឲគ្រួសារពួកគាត់បែកបាក់គ្នានោះបានសុខនោះទេគេហ៊ានធានាទៀត

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now