Part 33

1.6K 68 0
                                    

Part 33

«អុះ!!»អាល្អិតតូចឧទានឡើងដោយការភ្ញាក់ផ្អើលព្រោះនៅសុខៗស្រាប់តែមានដៃមួយគូរពរគេឡើងបែបនេះ បានជាគេងើយមើលមុខបុរសម្នាក់នោះទាំងឆ្ងល់...

«រត់ឲចេះមើលមុខមើលក្រោយផង!!»Jk ក៏ស្រាប់តែថាឲអាល្អិតតូចទាំងសម្លេងកាចៗប៉ុន្តែនាយក៏មិនសូវយល់ខ្លួនឯងឡើយហេតុអីបានជាបារម្ភពីអាល្អិតតូចនេះម្លេះ
ណាមួយព្រោះតែtaeមិនបាននិយាយពីអាល្អិតជាកូននាយច្រើនឲនាយដឹងផងចឹងហើយបាននាយមិនស្គាល់អាល្អិតJungwonទៀតព្រោះតែគេរវល់ការងារខ្លាំងពេក.

«ញុមហ៊ត់(រត់)មើលក្រោយតើគ្រាន់តែអត់បានមើលមុខ ពូមុខថាសឯងកុំតែថា!!!» ស្តាប់ពាក្យអាល្អិតនិយាយហើយនាយស្ទើតែព្រួសឈាមមើលសម្តីគេចុះទើបតែកើតសោះតែសម្តីឲថ្លោស គ្មានខ្លាចនាយអីតិចម្តង បើក្មេងធម្មតាប្រាកដណាស់គ្រាន់តែឃើញមុខនិយាយក៏យំបាត់ទៅហើយ

«ឯងថាឲអ្នកណាពូមុខថាស»Jkស្រាប់តែក្តៅស្លឹកត្រចៀកភ្លាមៗបន្ទាប់ពីលឺអាល្អិតថាឲនាយមុខថាស

មុខថាសយ៉ាងម៉េចអាល្អិត? រាល់ថ្ងៃនាយមិនខ្វះស្រីសុំស្រឡាញ់ផងមកហ៊ានថាបែបនេះឲនាយបានដែរ មើលទៅត្រូវចាក់ការអាល្អិតនេះម្តងទើបបាន

«ថាឲពូឯងហ្នឹងមុខឲងាប់ដូចគេចងបាញ់ មិនគួរណាកើតជាប៉ាធំអូនសោះ»អាល្អិតតូចក៏ថាឲនាយម៉ាត់ៗវិញដូចគ្នាអីយ៉ាខ្លាំងប៉ះខ្លាំងហើយតើ

«បា...ឯងថាយ៉ាងម៉េចមុននេះអាល្អិត»Jkបង្រុងនិងតមាត់ឲអាល្អិតទៅហើយស្រាប់តែនឹកដល់ពាក្យគេនិយាយអម្បិញមិញប៉ាធំ? មានន័យថាយ៉ាងម៉េច?ឬមួយ ...

«លោកម្ចាស់???»Lenដែលទើបនិងមកដល់ក៏និយាយឡើងទាំងភ្ញាក់ផ្អើបន្ទាប់ពីបានឃើញវត្តមាននាយនៅទីនេះថែមទាំងលើកពរអាល្អិតនៅលើដៃទៀតផងដែល

«ឯងមកល្អណាស់ហើយយើងត្រូវការសួរឯងខ្លះ ហើយក៏ជម្រះបញ្ជីរឿងឯងរត់ចោលយើងផងដែរ»បន្ទាប់ពីឃើញLenដែលជាមហាកំពូលចំណិតហើយJkស្រាប់តែថាឲនាយម៉ាត់ៗរួចក៏ពរអាល្អិតទៅបាត់ហើយមិនបាច់ឆ្ងល់ទេថីបានអាល្អិតស្គាល់នាយ ព្រោះតែtaeធ្លាប់បានទម្លាយរឿងនាយនិងគេឲអាល្អិតពេលមួយដែលគេសួររកប៉ារបស់គេថែមទាំងឲរូបនាយទៅអាល្អិតនោះមើលទៀត

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now