part 31

1.6K 54 0
                                    

Part 31

ថ្ងៃថ្មីនៃព្រឹកបន្ទាប់Taeត្រូវងើបទាំងលំបាកម្តងទៀតព្រោះតែពីយប់មិញនាយក៏លេងគេធ្ងន់ដៃដែលបើម៉ាកៗនេះអីមិនយូរគេគេប្រាកដជាពិការជាមិនខានឡើយ

«នឹកJungwonណាស់»អង្គយសុខៗគេក៏ស្រាប់តែនឹកទៅដល់កូនប្រុសរបស់ខ្លូនពេលនេះហើយមិនដឹងជាគេយ៉ាងម៉េចទៅហើយទេ តើអាល្អិតនោះមានយំនឹកគេឬអត់ ញ៉ាំបាយគេងហើយឬនៅ តើlenមើលថែគេបានល្អទេ?

ក្នុងនាមជាអ្នកផ្តល់កំណើតម្នាក់និងពពោះគេដោយផ្ទាល់ទោះបីកូននោះកើតចេញមកពីអារម្មណ៍ភ្លើតភ្លើនទាំងសងខាងក៏ដោយក៏ប៉ុន្តែគេនៅតែស្រឡាញ់មើលថែរក្សាអាល្អិតនោះតាំងពីកើតមកដល់ពេលនេះវាមិនងាយស្រួលទេសម្រាប់គេតាំងពីពពោះមកម្លេះ

កំពុងតែគិតសុខៗtaeក៏ស្រាប់តែប្រទះឃើញទូរសព្ទ័មួយនៅលើតុដែលនាយទុកវាចោលថែមទាំងមានសេវាទូរសព្ទ័ទៀតឃើញបែបនេះtaeក៏ប្រយ៉ាប់ទាក់ទងទៅកាន់Lenតែម្តង

(អាឡូ?)Len

(Len យើងគឺTaeចុះ Jungwonមានរករឿងទេ គេនឹកយើងទេ?)Taeសួរពីកូនទាំងក្តីអារម្មណ៍គេផ្ទាល់ក៏ចង់ទៅជួបកូនដែលប៉ុន្តែមើលទៅត្រូវដោះស្រាយឲដាច់ស្រាច់ជាមួយនាយឲហើយសិន...

(ចៅហ្វាយ ? ចៅហ្វាយនៅឯណា?)Lenសួរទាំងបារម្ភពីtaeជាពិសេសពីសុវត្តិភាពរបស់គេ ចុះបើគេមានរឿងអីនោះទៅ តើនាយគួរគិតយ៉ាងម៉េចបន្ត

(កណ្តាលព្រៃ! តែចុះកូនរបស់ខ្ញុំហ៎)Taeនិយាយបែបហីៗតែអ្នកស្តាប់លឺហើយគ្មានហីជាមួយសោះ ចុះគេទៅធ្វើស្អីកណ្តាលព្រៃហ្នឹង

(អាល្អិតនោះគេមិនអីទេ គេស្តាប់បង្គាប់ល្អណាស់)Lenនិយាយបែបនេះហើយវាពិតជាធ្វើឲគេធូរទ្រូងណាស់សំណាងហើយដែលអាល្អិតជាមនុស្សចេះយល់ការ

(មើលថែគេឲល្អណាតែកូនខ្ញុំកើតអីទៅវិញខ្ញុំនិងវៃបងជាមិនខានឡើយ!)Tae

(ទទួលបញ្ជាបាទ)lenនិយាយចប់Taeក៏បិទទុកវិញបាត់បង្រុងនិងដើរទៅវិញទៅហើយគេក៏មើលឃើញJkដែលកំពុងតែឈរមើលមកពីមាត់ទ្វាទាំងមុខមាំ ដូចជាខឹងរឿងអីមួយចឹង ថែមទាំងក្តាប់ដៃឡើងចេញសរសៃរទៀតផង

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now