part 37

2.5K 85 1
                                    

Part 37

4ឆ្នាំកន្លងផុតទៅ..
នៅលើកោះដ៏ធំមួយក៏បានបង្ហាញពីពិធីរៀបការដ៏តូចមួយដោយសុទ្ធសឹងតែជាអ្នកជិតដិតនិងគ្នាទៀតអស់

taeស្ថិតនៅក្នុងសម្លៀកបំពាក់ជាកូនក្រមុំដ៏ស្រស់ស្អាតមួយដែលកំពុងតែត្រូវលោកប៉ារបស់គេដឹកដៃរបស់គេទាំងញញឹមទៅកន្លែងលោកអាចារ្យនិងកូនកម្លោះដែលកំពុងតែរងចាំ

ទីបំផុតពួកគេក៏អាចមានថ្ងៃនេះហើយជាថ្ងៃដែលមានសុភមង្គលបំផុតនៅក្នុងជីវិតរបស់ពួកគេជាថ្ងៃដែលពិភពលោកទាំងមូលព្រមទទួលស្គាលថាពួកគេជាគូរនិងគ្នាមិនថាឆ្លងកាត់គ្រប់បញ្ហាអ្វី ការយល់ច្រឡំអ្វីឡើយ ក៏ពួកគេអាចកាន់ដៃតស៊ូជាមួយគ្នាមកដលើថ្ងៃនេះបានសម្រេច

នៅលើដៃរបស់ម៉ាក់Taeក៏កំពុងតែពទារកតូចគួរឲស្រឡាញ់ម្នាក់អាយុ3ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ពួកគេដែលមានឈ្មោះថា ថេយ៍អា

ហើយក៏មានវត្តមានអ្នកជាច្រើនទៀតនៅទីនោះដែលព្រមទាំងលោកយាយផងដែរដែលកំពុងតែអង្គុយញញឹមមើលមកកាន់ពួកគេទាំងរីករាយ

សារភាពតាមត្រង់ចុះដំបូងឡើយពេលដែលលោកប៉ាtaeដឹងរឿងពួកគេទាំងពីរគាត់ខឹងខ្លាំងណាស់ដែលពួកគេទាំងពីរហ៊ានលួចលាក់ទាក់ទងគ្នាស្ងាត់ៗរហូតដល់មានកូន2នាក់ដោយមិនឲគាត់ដឹងឡើយ  ប៉ុន្តែJkក៏បានបង្ហាញឲគាត់មើលឃើញពីក្តីស្រឡាញ់នាយចំពោះTae

ដឹងទេនៅថ្ងៃtaeសម្រាលថេយ៍អា នោះនាយបារម្ភពីគេណាស់ដល់ថ្នាក់ទឹកមុខស្រេកស្លាំងខ្សត់អត់កម្លាំងហេតុនេះហើយក៏បានធ្វើឲគាត់ដឹងថានាយពិតជាស្រឡាញ់គេយ៉ាងពិតប្រាកដមែនហើយទើបបានជាគាត់ទុកចិត្តព្រមប្រគល់កូនប្រុសតែម្នាក់ដែលប្រៀបបាននិងគ្រប់ពេជ្យរបស់មានតម្លៃរបស់គាត់ឲទៅនាយ

Taeញញឹមយ៉ាងស្រស់ដោយសម្លឹងមើលទៅមុខjungkookដោយពោពេញទៅដោយស្នាមញញឹមគេពិតជាមិននឹកស្មានសោះ ថាស្នេហាមួយនេះអាចទៅមុខបានហើយក៏មាននឹកស្មានដូចគ្នា ថាពួកគេអាចមានថ្ងៃនេះ ជាថ្ងៃដែលសប្បាយបំផុតនៅក្នុងជីវិតពួកគេជាជីវិតដ៏ធម្មតានិងសាមញ្ញាមួយដែលមានត្រឹមតែភាពស្មោះស្មគ្រ័និងស្នាមញញឹមហើយដើរទៅមុខជាមួយគ្នា រស់នៅយ៉ាងមានក្តីសុខចាមួយគ្នាជារៀងរហូតដល់ថ្ងៃដែលពួកគេស្លាប់

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now