ភាគ 1 អាdickវៀច!

1.2K 40 2
                                    

|បងធំទីក្រុងសេអ៊ូល|

ដំណើរទោរទន់ទាំងខ្លួនសេីមជោគជាំ ម្ចាស់កាយទន់ខ្លួនផ្អែកហ្នឹងជញ្ជាំងបន្ទប់សង្ងំយំទាំងឈឺកាយនិងចិត្ត រាល់ថ្ងៃសឹងក្លាយជាមនុស្សវិកលចរិតដោយសារមិត្តរួមថ្នាក់ធ្វេីបាបគ្មានលួសថ្ងៃ មកផ្ទះវិញមានតែស្នាមជាំ ឈាមក្រហមស្រស់និងក្លិនទឹកស្អុយសឹងរាល់ថ្ងៃ ក្នុងនាមជាសិស្សម្នាក់ដែរស្លូតបូតនិងទន់ខ្សោយតេីអាចធ្វេីអ្វីគេបាន? បេីសូម្បីគ្រូក៏មិនហ៊ានតតាំងឬទាំងមេីលមុខសិស្សម្នាក់នោះចំផង។

តុកៗ

ក្រាក~~

«សុបប្រាយ អាប្អូនប្រុស....»ម្ចាស់សម្លេងលួចមកsupriseប្អូនទាំងកណ្ដាលយប់តែក៏ត្រូវជាប់គាំងមួយរំពេចបន្ទាប់ពីឃេីញសភាពប្អូនរួច។

«បងថេយ៍?»

«ថេយ៍វី..អ្នកណាធ្វេីស្អីឯង!! ម៉េចក៏សភាពដល់ថ្នាក់នេះ?!»

«បងមកពីស្មាណា..ហេីយ..ហេីយបងមកជាមួយអ្នកណា?»

«កុំមកបន្លប់បង! បងសួរឯង ឆាប់ឆ្លេីយមក!!»

«ខ្ញុំអត់មានទេ»

«បេីគ្មានម៉េចក៏ឯងដល់ថ្នាក់នេះ? វាធ្វេីបាបឯងទៀតហេីយមែនទេ?»

«បងទៅដឹងស្អីមក ចេញពីបន្ទប់ខ្ញុំទៅ»

«ថេយ៍វីឯងកាន់តែឆ្កួតហេីយ ម៉េចក៏មិន.តដៃគេអាចង្រៃយ៎អេីយយយយ ទោះបីជាពួកយើងកំព្រាឪពុកម្ដាយ តែក៏មិនបានថោកទៅសុំបាយអាណាមកច្រាស់ច្រំដែរវេីយ!! បងខំរកលុយមកអោយឯងរៀនហេីយនេះជាស្អីដែរឯងតបស្នងសងបងវិញហេស៎ ហ្ហាស៎?!!»

«ហ្ហឹក..! ខ្ញុំសុំទោស»

«យំចេញអោយអស់មក យំអោយអស់ សុំទោស! បងមេីលថែឯងមិនបានល្អដោយខ្លួនឯង!» ថេហ្យុងអោបក្រសោបប្អូនប្រុសទាំងឈឺចាប់។

សព្វថ្ងៃពួកគេមានតែពីរនាក់បងប្អូន ពួកគេកំព្រាឪពុកម្ដាយតាំងពីតូចក្រូចឆ្មារ រស់នៅក្នុងមណ្ឌលកំព្រារហូតដល់ពេញវ័យ ចុងក្រោយថេហ្យុងក៏លះបង់ការសិក្សានៅក្រៅប្រទេស ក្នុងនាមជាបងប្រុសម្នាក់ត្រូវប្រឹងប្រែងរកលុយដេីម្បីទុកចិញ្ចឹមទំនុកបម្រុងប្អូនប្រុសដែរមានតែម្នាក់ ព្រោះចង់ឃើញប្អូនល្អចង់ឃេីញប្អូនមានចំណេះដឹងខ្ពង់ខ្ពស់! ពួកគេជាបងប្អូនភ្លោះកំសត់មានឪពុកម្ដាយជាសេដ្ឋីតែបែរជាចិត្តព្រៃផ្សៃយកមកបោះបង់ចោលក្នុងមណ្ឌលកុមាកំព្រាទៅវិញ។

បងធំទីក្រុងសេអ៊ូល Where stories live. Discover now