ភាគ14 សត្រូវបេះដូង

402 32 1
                                    

ង៉ោង!! ង៉ោង!!

សម្លេងមួលហ្គែរម៉ូតូលាន់ឮសន្ធឹកពេញទីធ្លាសាលារៀនបន្ទាប់ពីនោះក៏លេចវត្តមានក្មេងប្រុសដ៏សែនស្រស់សង្ហារម្នាក់កំពុងជិះម៉ូតូចូលមកក្នុងសាលារៀន។ សម្លេងស្រែកហ៊ោដែលបានបាត់ទៅមុននេះក៏ត្រូវលេចមានវត្តមានជាថ្មីម្ដងទៀត សម្រែកស្រែកត្រហឹងអឺងកងក៏ចាប់ផ្ដេីមលាន់ឮសារជាថ្មីដោយលេីកនេះមានសិស្សៗខ្លះរត់ចេញពីថ្នាក់រៀនមកមេីលទៀតក៏មានដែរ។ សិស្សៗទាំងអស់ក៏នាំគ្នាស្រែកឡេីងមកទាំងភ្ញាក់ផ្អើលបន្ទាប់ពីឃេីញម្ចាស់ម៉ូតូដ៏សែនសង្ហាដោះមួកសុវត្តិភាពចេញ។

ជុងហ្គុកឈប់ម៉ូតូនិងដោះមួកសុវត្ថិភាពចេញជះរាងដ៏សែនសង្ហារបស់ខ្លួនបង្ហាញទៅសិស្សៗគ្រប់គ្នា សិស្សៗទាំងអស់នាំគ្នាស្រឡាំង ចំណែកពួកស្រីៗនាំគ្នាទន្រ្ទាំជេីងស្រែកផងអៀនផងបន្ទាប់ពីបានឃេីញជុងហ្គុកដេីរមកកាត់មុខខ្លួន។

សាកសួរមេីលទៅអ្នកនៅក្នុងសាលារៀននេះតេីអ្នកណាដែលមិនស្គាល់ជុងហ្គុកនោះ?!

បងធំប្រចាំសាលារៀនទាំងមូលទោះបីជាដេីរbullyនិងធ្វេីបាបអ្នកដទៃក៏ដោយក៏នាយមិនខ្វះអ្នកលួចស្រលាញ់និងលួចមានចិត្តអោយនាយដែរ។ ជុងហ្គុកជ្រែងសក់ទៅក្រោយនិងលូកដៃចូលហោប៉ៅដេីរសម្ដៅទៅថ្នាក់ទាំងទឹកមុខរាបស្មេីរ។ គេមានសង្សារហេីយមិនមែនចេះតែញញឹមដាក់ស្រីៗដូចមុនបានទេ។ នាយនឹកសង្សារបណ្ដូលចិត្តរបស់នាយសឹងស្លាប់ទៅហេីយ។ ខានគេងឱបតែមួយយប់សោះក៏នឹកយ៉ាងនេះទៅហេីយ។

«អាយយ!! ម៉ែអេីយ! ឪអេីយ! សង្ហាខ្លាំងណាស់!!»

«គាត់សម្លឹងមេីលមកយេីងណាឯង!! ហ្ហា៎យ!!»

«បេីយេីងជាបងថេយ៍វី-វិញណាយេីងចាប់គាត់រំលោ*ហេីយលេបទុកក្នុងពោះហេីយគ្មានទុកអោយមកដេីរចែកសម្រស់អោយគេឯងបានឃេីញអញ្ចឹងទេ!!»

«អូ!!..ម៉ាយ..ហ្គត!!»

កម្លោះសង្ហាស្ពាយកាបបែរមកចំហៀងដេីរតម្រង់មករកថ្នាក់រៀន គ្រាន់តែដេីរមកដល់ថ្នាក់ភ្លាមនាយសង្ហាក៏លេចស្នាមញញឹមចេញមកយ៉ាងស្រស់បន្ទាប់ពីឃេីញថេហ្យុងដែលជាសង្សារបណ្ដូលចិត្តរបស់ខ្លួនកំពុងគេងក្រាបមុខនិងតុរៀន នាយដាក់ខ្លួនអង្គុយចុះនិងសង្ងំគយគន់សម្រស់របស់ថេហ្យុងមិនចេះជិនណាយឡេីយ។ សម្លឹងសុខៗនាយក៏ចាប់ភ្លឹកដឹងថាសង្សាររបស់នាយពិតជាស្អាតខ្លាំងណាស់ ស្អាតខ្លាំងមែនទែន មិនមែនមេីលមកឃេីញសង្ហាបែបក្មេងប្រុសនោះទេគឺស្រស់ស្អាតប្រៀបដូចជាក្មេងស្រីអញ្ចឹង។ បបូរមាត់ពណ៌ស៊ីជម្ពូ ចញ្ចឹមត្រង់ក្រាស់ ខ្ទង់ច្រមុះស្រួច រោមភ្នែកងរខ្ទេីត សមនឹងកែវភ្នែកដែលកាចឆ្នាស់មុតនៅពេលនេះណាស់ និយាយទៅគឺនាយរកកន្លែងទាស់គេមិនឃេីញនោះទេ។

បងធំទីក្រុងសេអ៊ូល Where stories live. Discover now