ភាគ 9 ភ្លេីងប្រចណ្ឌ!

492 30 1
                                    

«ល្បងចង់ធ្វេីអីបន្ដទៀត?» នាយជីញាប់ដៃញាប់ជេីងធ្វេីម្ហូបតែក៏មិនភ្លេចសួរនាំថេហ្យុងពីគោលដៅបន្ទាប់របស់គេដូចគ្នា

«យេីងកំពុងរកវិធីចូលទៅក្នុងខុនដូគេ ទីនោះប្រាកដជាមានអ្វីដែលបង្ហាញពីធាតុពិតរបស់គេច្បាស់ណាស់ ស្ដាយណាស់ធ្លាប់ចូលទៅបានម្ដងដែល តែមិនបានតម្រុយស្អីសោះ!»

«ល្បងធ្លាប់ចូលខុនដូគេបានម្ដងឬ?! តេីដោយរបៀបណា? ចុះល្បងចូលបានតាំងពីពេលណា? ម៉េចក៏ខ្ញុំមិនដែលដឹង!?»

«នៅថ្ងៃដែលយេីងបាត់ខ្លួននោះ! តែស្ដាយខ្លាំងណាស់ពេលនោះធ្វេីអីមិនកេីត ពុទ្ធោអេីយ!!»

«តែនៅថ្ងៃនោះល្បងនៅមុខផ្ទះសិស្សច្បងយ៉ុនតេី!? ខ្ញុំមិនយល់ទេ»

«រឿងវែងឆ្ងាយណាស់មិនបាច់ឯងចង់ដឹងទេ!»

«បាទ! ត្រូវហេីយល្បង កាលពីមុនម៉េចក៏ល្បងយកសាច់និងបន្លែទៅបោះចោលហេីយទិញថ្មីអញ្ចឹង? ខ្ញុំចាំបានថាកាលនោះខ្ញុំទិញវាមកនៅថ្មីៗទេតេី ខ្ញុំចេះតែភ្លេចសួរ!»

«ហុឹស! នោះហេីយជាហេតុនាំអោយផែនការយេីងបានសម្រេច!»

«ល្បងចង់បានន័យថា..»

«កាលនោះយេីងមិនមែនអ្នកទិញតែជា ជុងហ្គុក!»

«អូ៎..អញ្ចឹងទេីបខ្ញុំឃេីញមានទឹកដោះគោ តាមពិតគឺបែបនេះសោះ!»

នាយនិយាយរួចក៏ដួសម្ហូបមកអោយថេហ្យុង ធម្មតាអ្នកដែលតែងតែធ្វេីម្ហូបអោយថេហ្យុងញុាំជាប្រចាំគឺជាយ៉ុនជីនេះហេីយ ថេហ្យុងមិនសូវចេះធ្វេីម្ហូបទេណាមួយនាយពូកែធ្វេីម្ហូបត្រូវចិត្តថេហ្យុងណាស់ នាយដឹងច្បាស់ថាថេហ្យុងចូលចិត្តអីនិងមិនចូលចិត្តអី ថ្វីដ្បិតតែថេហ្យុងជាបងធំគេពិតមែនតែថេហ្យុងមិនដូចបងធំផ្សេងៗទេ ថេហ្យុងស្អប់កាហ្វេ អាហារហិល ជាពិសេសគឺស្រាស្រីអីហ្នឹងខ្លាំងណាស់! ស្ដាប់ទៅចម្លែកណាស់មែនអត់? តែវាជារឿងពិត ហេីយថេហ្យុងក៏មិនដែរទៅចេះមានរឿងនឹងអ្នកណាទំពីទំពាសឡេីយ។

«ខ្ញុំឃេីញល្បងមួយរយ:នេះខំរៀនណាស់ ញុាំបន្លែអោយច្រេីនៗណា» នាយរៀបចំដួលម្ហូបរួចក៏ចាប់ផ្ដេីមអង្គុយញុាំ យ៉ុនជីជាប្រុសម្នាក់ដែលកក់ក្ដៅខ្លាំងណាស់!

បងធំទីក្រុងសេអ៊ូល Where stories live. Discover now