ភាគ 7 ពួកយេីងទាក់ទងគ្នា

507 21 1
                                    

ការប្រកួតបាល់ទាត់ក៏ចាប់ផ្ដេីម ម្នាក់ៗស្វិតស្វែងខិតខំប្រឹងប្រែងរៀងៗខ្លួនដេីម្បីយកជ័យជម្នះ សិស្សៗក៏នាំគ្នាស្រែកហ៊ោរឡេីងមកនិងហៅឈ្មោះអ្នកដែលពួកគេស្រលាញ់ពេញចិត្តរៀងៗខ្លួន

បន្ទាប់ពីការប្រកួតបានមួយសន្ទុះធំ ក្រុមជុងហ្គុកក៏ទទួលបានជ័យជម្នះ ណាមួយក្រុមពួកគេខ្លាំងៗថែមទាំងជាសិស្សឆ្នេីមទៀតរឿងអីមិនឈ្នះនោះ?

(អ្វីដែលសំខាន់ជុងហ្គុកនាយមានប្រៀបជាងនាយជី ព្រោះអី? ព្រោះអ្នកខាងនោះគ្មានកម្លាំងចិត្តដេីម្បីប្រកួតយកឈ្នះនោះទេដោយសារតែកេីតរឿងក្នុងបន្ទប់កីឡាមុននិងឯង)

សិស្សានុសិស្សទាំងអស់នាំគ្នាហ៊ោរកញ្ជ្រាវស្រែកហៅឈ្មោះជុងហ្គុកពេញទីធ្លាតារាងបាល់បន្ទាប់ពីអ្នកកម្លោះស៊ុតបាល់ចូលទីដែលវាជាគ្រាប់ចុងក្រោយនៃជ័យជម្នះមួយនេះ នាយកម្លោះសង្ហារញាក់ចិញ្ចើមដាក់ស្រីៗរួចក៏ឆ្លៀតងាកមកព្រឹចភ្នែកម្ខាងដាក់ថេហ្យុង នាយច្រឡេីមខ្លាំងណាស់ហេីយថែមទាំងជាព្រាននារីទៀត!!

បន្ទាប់ពីនោះក្រុមពួកគេទាំងពីរក៏បំបែកក្រុមទៅផ្ទះរៀងៗខ្លួន នេះគ្រាន់តែជាការប្រកួតសាកល្បងតែប៉ុណ្ណោះ ប៉ុន្តែនៅវគ្គក្រោយពួកគេអាចនឹងត្រូវប្រកួតជាមួយគ្នាយ៉ាងពិតប្រាកដ។

_______

មកដល់ផ្ទះក្រុមនាយជីក៏នាំគ្នាឡើងទៅសម្អាតខ្លួននិងញ៉ាំបាយជុំគ្នា រួចពីនោះក៏នាំគ្នាឡើងទៅសម្រាកអស់ មួយល្ងាចនេះរហូតដល់យប់នាយជីមិនខ្ចីនិយាយរកថេហ្យុងសូម្បីមួយម៉ាត់

បន្ទាប់ពីនាយកម្លោះងូតទឹករួចនាយក៏ដើរមកពូកក៏ឃើញថាកំលោះតូចថេហ្យុងយេីងកំពុងអង្គុយនៅលើពូកទាំងសម្លក់មកគេមិនដាក់ នាយធ្វេីជាមិនខ្វល់រួចក៏បើកទូរេីសយកខោអាវមកស្លៀកពាក់

«កើតស្អីឯង! ម៉េចក៏មកងរដាក់យើងខុសរឿងបែបនេះ?»

«...» ស្ងាត់

«មានឮយើងសួរឬអត់?»

«...» ស្ងាត់

«កាង យ៉ុនជី!!» ថេហ្យុងស្រែកហៅឈ្មោះនាយពេញៗទាំងខឹង គេខំតាមលួងមួយល្ងាចហេីយណា!! ខំសេីចដាក់ ខំនិយាយរកនាយមុនរហូតតែមេីលចរឹកនាយចុះ

បងធំទីក្រុងសេអ៊ូល Where stories live. Discover now