ភាគ13 សុំម៉ាខ្សឺតសិនម៉ោ!!

417 27 3
                                    

ព្រឹកថ្មីក៏ឈានចូលមកម្ដងទៀត រយៈពេលដែលថេហ្យុងគេងសម្រាកនៅផ្ទះជុងហ្គុកគឺពីរយប់បីថ្ងៃហេីយ ។ ហេីយគេក៏កំពុងរំអុកនាយទាមទារមកផ្ទះវិញដូចគ្នា។ ចុងក្រោយក៏បានសម្រេចដូចបំណងដោយពេលនេះជុងហ្គុកកំពុងបេីកឡានរបស់ខ្លួនជូនថេហ្យុងត្រឡប់មកផ្ទះគេវិញ។

«ព្រិលថ្ងៃនេះធ្លាក់ច្រេីនណាស់បងគិតចឹងទេជុង?» ថេហ្យុង

«អ្ហឹមម!!» ជុងហ្គុកក្រហឹមបន្ដិច

«បងកេីតអី?»

«បងឬ? អត់មានអីទេ»

ងឺត!* សម្លេងចាប់ហ្វ្រាំង

«ដល់ផ្ទះអូនហេីយ!..អូនគួរតែនៅសម្រាកនៅផ្ទះបងអោយបាន2-3ថ្ងៃទៀតម៉េចក៏ប្រញាប់ចង់មកផ្ទះវិញលឿនយ៉ាងនេះ?..អូនសាកគិតម្ដងទៀតបានទេ?!»ជុងហ្គុកឈប់ឡាននៅមុខផ្ទះថេហ្យុងស្របពេលនោះក៏មាននរណាម្នាក់កំពុងតែឈរមេីលពីក្នុងផ្ទះមក បន្ទាប់ពីឃេីញថេហ្យុងចុះពីឡានគេក៏ប្រញាប់យកដៃទាញវាំងននមកបាំង..។

«អត់ទេ! បងប្រញាប់ទៅវិញទៅពួកយេីងអាចនិយាយគ្នាតាមទូរស័ព្ទបានតេី!» នាយតូចដោះខ្សែរក្រវាត់និងបេីកទ្វារចេញ។

«ថេយ៍ហ្ហ៎..!» ជុងហ្គុកខិតមុខមកជិតកញ្ចក់រួចក៏ពេបមាត់ដាក់ថេហ្យុងចេតនាចង់លួងលោមនាយតូចអោយគេប្ដូរចិត្តវិញ។

«ទៅផ្ទះវិញអោយលឿន!!»

«ហុឹស!..បងទៅក៏បានតែអូនដើរចូលផ្ទះសិនទៅ!» នាយខិតមកកន្លែងដេីមវិញរួចក៏ឱបដៃបូញមាត់សុខៗនាយក៏លេចស្នាមញញឹមចេញមក។

(«មុខអាបុិហ្នឹងអោយតែញញឹមមិនដែលមានបំណងល្អទេ!!»)

«អូនចូលផ្ទះហេីយណា!» ថេហ្យងប្រាប់ម្ដងទៀតរួចក៏ដេីរចូលផ្ទះពិតមែន ប៉ុន្តែដេីរបានតែពីរជំហានអោយគត់! ជុងហ្គុកក៏ហៅគេអោយឈប់។ ថាមែនៗ! គេទាយមិនដែលខុសទេ។

«..ថេយ៍ឈប់!!»

«បងយ៉ាងម៉េចហ្នឹង?» ថេហ្យុងបែរខ្លួនមកសួរនាយទាំងមុខស្អុយប៉ែគេចាប់ផ្ដេីមធុញពិតមែនហេីយ។

«សុំម៉ាខ្សឺតសិនម៉ោ!!»

«ជុងហ្គុក!!!» ថេហ្យុងស្រែកទាំងមិនសុខចិត្តនាយចូលចិត្តញ៉ោះគេណាស់យប់មិញថេីបផងបឺតផងនៅមិនទាន់ឆ្អែតទៀតឬ? ជុងហ្គុកមិនខ្វល់និងសម្លេងស្រែករបស់ថេហ្យុងបែរជាអង្គុយសេីចយ៉ាងកក្អឹកមិនត្រឹមតែប៉ុណ្ណឹងនាយនៅញាក់ចញ្ចេីមខិតមុខមកចាំអោយគេថេីបទាំងសេីចឌឺថែមទៀត។

បងធំទីក្រុងសេអ៊ូល Onde histórias criam vida. Descubra agora