ភាគ 2 កាន់តែបែកហេីយអាបែក

620 27 0
                                    

មកដល់សាលាថ្ងៃដំបូងថេហ្យុងក៏បេីកឆាកប្រដាល់ជាមួយជុងហ្គុកភ្លាមៗមិនចាំយូរ ចំណែកជុងហ្គុកថ្ងៃនេះក៏ចម្លែក គេមិនបានតដៃសុខចិត្តសង្ងំអោយថេហ្យុងវៃថ្នាក់ហេីមថ្ពាល់និងបែកមាត់។

«អេ៎ៗ ពួកឯងកំពុងធ្វេីស្អី ឈប់ភ្លាម!!» ថេហ្យុងកំពុងសប្បាយវៃសុខៗក៏មានគ្រូចូលមកចាប់ដៃគេជាប់ មេីលទៅទំនងជាគ្រូបន្ទុកថ្នាក់មួយនេះ

«ម៉េចក៏មកវៃគ្នា..អាក៎ អូយៗដៃខ្ញុំ..ថេយ៍វីលែងដៃយេីងភ្លាម ឈឺណាស់អូយយ៉ូយ នែ៎....! បាក់ បាក់ឆ្អឹងអីឡូវហេីយ!» មិនទាន់ស្ដីចប់ផង លោកគ្រូក៏ទទួលបានកាដូកាច់ដៃពីថេហ្យុង ស្របពេលនោះជុងហ្គុកក៏ហក់មកអោបគេជាប់។

«អាចុ*ម្រាយយយ លែងអញ!!» ថេហ្យុងស្រែកពេញមួយទំហឹង វាជារឿងដ៏ភ្ញាក់ផ្អេីលបំផុតសម្រាប់សិស្សក្នុងថ្នាក់ បែកជិតមួយខែស្មានថាជិតងាប់ទៅហេីយ អ្នកណាទៅដឹងថាមកម្ដងនេះប្លែក180°បែបនេះ អ្នកណាក៏បានមកជួយយកភ្នែកនិងត្រចៀកពួកគេទៅលាងចេញផង តេីនេះពិតជាថេយ៍វីពិតមែនឬអត់??

«ដៃយេីង អា៎អូយ..! ហឹសពួកឯងទាំងពីរ...ត្រូវឈរមុខថ្នាក់រហូតដល់សិស្សទាំងអស់ចេញទៅផ្ទះ» រកនឹកថាចង់រករឿងទៅហេីយ ប៉ុន្ដែរូបភាពថេហ្យុងកំពុងសម្លក់មកខ្លួនចង់លៀនភ្នែក លោកគ្រូក៏ប្រញាប់ដូរពាក្យវិញរួចក៏ប្រញាប់ចាកចេញពីថ្នាក់រៀនទាំងបះសក់ បេីនៅទៀតងាប់មិនខានទេ!

«ហឹស ថយទៅអាសត្វ!» ថេហ្យុងកញ្ជ្រោលពេញទំហឹងចេញពីការអោបជុងហ្គុករួចក៏ដេីរចេញទាំងងរខ្ទេីតសម្ដៅទៅក្រៅថ្នាក់ ម្នាក់ៗឃេីញបែបនេះក៏នាំគ្នាប្រញាប់ថយក្រោយមិនហ៊ានឈរបាំងផ្លូវទាំងដែររាល់ដងមិនមែនបែបនេះនោះទេ។

______

រយៈពេលជាង1ម៉ោងជាងដែរពួកគេឈរក្រៅថ្នាក់ តែដូចមិនទាន់ឃេីញសិស្សណាម្នាក់ចេញពីថ្នាក់មួយសោះ ក្រឡេកទៅមេីលម៉ោងនៅសល់ប្រហែល40នាទីទៀតឯណោះ។

«ចុកជេីងណាស់! ប្រកាច់ងាប់អាលូវហេីយអញ!» ថេហ្យុងឈរបណ្ដេីររអ៊ូបណ្ដេីរ រាងឆ្ងល់ក្នុងចិត្តបន្ដិចដែរអាបុិឈរជិតគេគ្មានមាត់មួយម៉ាត់សោះ ឈរថ្មឹងអោយដូចម៉ាឡាកាំងអញ្ចឹង

បងធំទីក្រុងសេអ៊ូល Where stories live. Discover now