CEO JEON 28

63 3 0
                                    

♥︎ លោកCEO♥︎

ពេលល្ងាច

រាងតូចក៏បានអង្គុយរងចំារាងក្រាស់តំាងពីម៉ោង5រហូតមកដល់ពេលនេះគឺវាចូលមកដល់ម៉ោង7ទៅហើយដោយសារតែគេមានការរវល់ទើបតំរូវអោយរាងតូចនេះអង្គុយរងចំាគេរហូតដល់ថ្នាក់គេងលក់នៅហើយអមនឹងការស្រែកឃ្លានទៀតវាក៏ធ្វើអោយគេអស់កំលំាងពីខ្លួន...

ទឹង... សម្លេងជណ្តើរយន្តបន្លឺឡើងមុននឹងរាងក្រាស់ចេញមកតែក៏បានឃើញរាងតូចដែលកំពុងតែផ្អែកខ្លួនគេងនៅក្បែរនោះ...

" នេះមកសំងំនៅត្រង់នេះសោះទើបបានជាមិនលើកទូរស្ទព៍ "

" .... " ដោយមិនចង់ដាល់ទើបជុងហ្គុកចូលទៅបីត្រកងរាងតូចដោយដើរទៅរកឡានរបស់ខ្លួនដោយមានសន្តិសុខរត់មកបើកទ្វារអោយខ្លួនមុននឹងដាក់ហូប៊ីអោយគេងនៅក្នុងឡានហើយក៏បើកឡានចាកចេញ...

ពីរម៉ោងក្រោយ

" ប៊ី... ហូប៊ី... ដល់ហើយ "

" ហ៊ឹម... " សម្លេងក្រហឹមនៅក្នុងបំពងកដោយសារតែមានសម្លេងមករំខានដល់ការគេងតែក៏ភ្ញាក់បើកភ្នែកយ៉ាងលឿនព្រោះតែដឹងថាខ្លួនដូចជាបានអង្គុយរងចំានរណាម្នាក់តែក៏ប្រញាប់ក្រោប...

ផូស... អ៊ួយ... សម្លេងបុកក្បាលគ្នាមួយទំហឹងដល់ថ្នាក់មានការស្រែកដោយការឈឺចាប់ចេញមកដោយសារតែមុននេះរាងតូចនេះក្រោបស្ទុះលឿនពេកដោយមិនដឹងថាមានមនុស្សម្នាក់ដែលអោនមករកខ្លួន...

" អួយ... ឈឺទេ? ខ្ញុំមិនបានតំាងចិត្តទេ? " ហូប៊ីនេះប្រញាប់ងាកទៅមើលអ្នកដែលអោនមុខចុះដោយនៅតែស្ទាបក្បាលរបស់ខ្លួននៅឡើយវាក៏ធ្វើអោយហូប៊ីនេះមានអារម្មណ៍ថាខុសបន្តិចដែរមុននឹងទៅទាញដៃរបស់គេចេញដោយចង់ដឹងថាវាយ៉ាងមិចហើយ។

" អោយខ្ញុំមើលបន្តិចមើល៎... " ហូប៊ីចូលទៅកាន់តែកៀតហើយនៅខំអើតមុខទៅរកអ្នកដែលកំពុងតែបាំងដៃរបស់ខ្លួនព្រោះថាមួយផូស៎មុននេះសឹងតែធ្វើអោយជុងហ្គុកនេះបែកអំពិលអំពែតហើយ...

" នេះវាក្រហមហើយតិចពកទៅ... " ទឹកមុខដែលបង្ហាញចេញមកគឺមានការព្រួយបារម្ភណាស់ទំាងដែលខ្លួនមុននេះក៏ឈឺដូចគ្នាតែបែបជាមកយកចិត្តទុកដាក់លើអ្នកផ្សេងទៅវិញ។

☘️CEO JEON🥀Where stories live. Discover now