CEO JEON 48

56 6 0
                                    

មួយអាទិត្យក្រោយ

រយះពេលមួយអាទិត្យដែលហូប៊ីហើយនឹងជុងហ្គុកបានរស់នៅលើទឹកដីអាមេរិកនេះដោយមិនទាន់នឹងទៅវិញនោះទេតែអីដែលសំខាន់គឺថាគេមកចំពេលនៃថ្ងៃបុណ្យចឹងហើយពួកគេក៏មិនទាន់នឹងត្រលប់ទៅវិញនោះទេដោយចឹងនៅដើរលេងណាមួយរយះពេលសិនទើបត្រលប់ទៅវិញ។

" ហេតុអីក៏អាកាសធាតុប្រែប្រួលចឹង " ហូប៊ីនិយាយដោយគេកំពុងតែឈរមើលហើយក៏ធ្វើអោយខ្លួនចាប់អារម្មណ៍ថាដូចជាត្រជាក់ជាងរាល់ដងឬមួយក៏វាចាប់ផ្តើមធ្លាក់ត្រជាក់នៅទីនេះដោយសារតែលើដំបូងរបស់ខ្លួនចឹងហើយគេមិនសូវជាយល់ពីអាកាសធាតុ។
" អូនត្រជាក់មែនទេ? "
" ក៏តិចៗដែរ "

" ចឹងយើងទៅញុំាតែក្តៅៗល្អទេ? បងស្គាល់កន្លែងមួយ " ជុងហ្គុកក៏កាន់ដៃរាងតូចយ៉ាងណែនដោយចង់ផ្តល់កំដៅអោយទៅរាងតូចណាមួយគេទើបតែងើបពីឈឺហើយមកដើរហារខ្យល់ត្រជាក់ចឹងទៀតខ្លាចថាគេនឹងគ្រុនក្តៅម្តងទៀត។
ពេលនេះរាងតូចហើយនឹងជុងហ្គុកក៏ចូលមកក្នុងហាងមួយកន្លែងមើលទៅវារាងស្ងប់ស្ងាត់ល្អណាស់...

" អូនចង់ញុំាអី "
" អូនមិនឃ្លានទេ? ណាមួយមុននឹងចេញមកក្រៅនេះអូនបានញុំាជាមួយនឹងអ្នកមីងរួចហើយបើបងឃ្លានក៏ញុំាម្នាក់ឯងទៅចំាអូនកំដរ "
" ខ្លាចធាត់មែនទេ? "

" មិនមែនចឹងទេមកពីមិនឃ្លាននឹងណា "
" អត់អីទេចឹងបងហៅអោយអូនតែត្រូវញុំាអោយអស់បើសល់យប់នេះអូននឹងត្រូវពិន័យហើយ " ជុងហ្គុកនិយាយដោយមិនបានមើលមុខអ្នកដែលកំពុងតែបើកភ្នែកធំៗមើលមកខ្លួននោះទេ? តែក៏ធ្វើអោយរាងតូចនេះបុកពោះណាស់ពេលបានលឺចឹងណាមួយពួកគេដូចជាមិនបានធ្វើវាមួយរយះពេលនេះហើយចេះតែភ័យអរៗពេលដែលជុងហ្គុកគំរាបខ្លួនរហូត...

ម៉ោង10យប់

ក្រោយពីត្រលប់មកវិញពេលនេះរាងតូចក៏មានអារម្មណ៍ថាងងុយណាស់ហើយអមនឹងការញុំារបស់ខ្លួនច្រើនទៀតចេះតែធ្វើអោយគេនេះបើកភ្នែកមិនចង់រួចទៅហើយ។

សភាពផ្ទះមើលទៅដូចជាស្ងាត់ណាស់ដោយសារតែវាយប់ជ្រៅចឹងហើយរាងតូចដែលដើរចូលមកក្នុងផ្ទះហើយក៏ឆ្ពូលទៅខាងលើដោយដើរលបៗមិនតំាងហ៊ានបញ្ចេញសម្លេងអីនោះទេដោយសារតែខ្លួនគិតថាអាចនឹងរំខាន់ដល់ដំណេករបស់ម៉ាក់ស៊ូមីន។

☘️CEO JEON🥀Where stories live. Discover now