CEO JEON 47

52 6 0
                                    

មួយខែក្រោយ

នៅលើយន្តហោះដែលពេលនេះមានមនុស្សពីរនាក់ដែលកំពុងតែអង្គុយក្បែរគ្នាតែសភាពរបស់រាងតូចមើលទៅដូចជាអ្នកពុលយន្តហោះចឹងគឺថាគេងលក់តំាងពីឡើងមកលើយន្តហោះមកម្លេះវាក៏ធ្វើអោយរាងក្រាស់នេះដូចជាព្រួយចិត្តណាស់ដែរពេលដែលបានឃើញគេបែបនេះ។

" សូមទោសដែលនំាអូនមកជាមួយតែបងពិតជាមិនចង់ទុកអូននៅផ្ទះពិតមែន " ជុងហ្គុកមានអារម្មណ៍មិនស្រណុកក្នុងពោះនោះទេពេលដែលឃើញរាងតូចឈឺចឹងនេះដោយសារតែគេមានការងារត្រូវមកដោះស្រាយក្រុមហ៊ុននៅអាមេរិចហើយក៏ចង់នំាគេមកអោយបានស្គាល់អ្នកមីងរបស់ខ្លួនដោយគាត់តែងតែនិយាយថាចង់ស្គាល់ទើបគេបង្ខំចិត្តនំាក្មេងម្នាក់នេះមកជាមួយទៅ។

ការចំណាយពេលអង្គុយនៅលើយន្តហោះរាប់ម៉ោងពេលនេះពួកគេក៏បានមកដល់ទឹកដីសហរដ្ឋអាមេរិចបានសំរេចតែអីដែលធ្វើអោយខ្លួនមិនស្រួលនោះគឺរាងតូចដែលដើរត្រុយៗសឹងតែខ្យល់បង់បើងទៅហើយអមនឹងទឹកមុខស្លេតរបស់ខ្លួនទៀតធ្វើអោយរាងក្រាស់កាន់តែបារម្ភ។

" អូនអូខេអត់.... "
" អូខេណាស់... តែពេលទៅដល់ផ្ទះអ្នកមីងបងដាល់អូនផងអូនចង់គេងបន្តិចទៀតសិន "

មាត់និយាយតែក៏បិតភ្នែកបាត់ទៅហើយអមនឹងជុងហ្គុកដែលមិនទាន់នឹងបានតបផងតែក៏ធ្វើអោយរាងតូចនេះគេងលក់ម្តងទៀតដោយដឹងថាប្រហែលជាដោយសារតែជាតិថ្នាំផ្កាសាយហើយទើបគេបើកភ្នែកអត់រួចរហូតបែបនេះ។

ឡានទំនើបមួយគ្រឿងក៏បានបើកចូលក្នុងវិឡាមួយដែលវាជាផ្ទះរបស់ម្តាយមីងជុងហ្គុកនឹងឯងតែសភាពផ្ទះវាដូចជាស្ងប់ស្ងាត់បន្តិចហើយដោយសារតែផ្ទះនេះមានតែម្តាយរបស់ស៊ូមីនរស់នៅអមនឹងអ្នកបំម្រើរបស់ខ្លួនតែប៉ុន្មាននាក់ប៉ុណ្ណោះ។

ងឺត...

" ..... " ជុងហ្គុកក៏ចុះពីឡានដោយនៅក្នុងដៃមានបីកាយតូចចូលទៅជាមួយដោយសំដៅទៅខាងក្នុងដោយមានមនុស្សប៉ុន្មាននាក់នៅចំាទទួលខ្លួនអមនឹងមីងរបស់ខ្លួនដូចគ្នាដែលនៅរងចំាគេមកដល់នឹងហើយតែអីតែធ្វើអោយគាត់រីករាយគឺថាពេលដែលបានឃើញជុងហ្គុកគាត់ក៏ញញឹមចេញមកយ៉ាងស្រល់ស្អាតតែម្តង។

☘️CEO JEON🥀Where stories live. Discover now