CEO JONE 45

33 2 0
                                    

ព្រឹកថ្ងៃថ្មី

រាងតូចដែលទើបតែភ្ញាក់ហើយក៏គិតថានឹងស្លៀកពាក់អោយរៀបរាយតែក៏ប្រទះនឹងរបស់ម្យ៉ាងដែលបានដាក់នៅលើតុរបស់ខ្លួនមុននឹងយកវាមកមើលតែក៏ធ្វើអោយខ្លួននេះឆេះឈួលទំាងព្រឹកតែម្តង...

" ប្រុសចង្រៃនេះចង់ស៊ូកប៉ា្មនខ្ញុំដោយរបស់នឹងមែនទេ? "
ហូប៊ីស្រែកជេរទំាងព្រឹកតែម្តងពេលដែលបានឃើញក្រដាសតូចមួយសន្លឹកអមនឹងអក្សរដែលសរសេរលើនឹងហើយក៏មានកាតមួយដែលដាក់ភ្ជាប់មកជាមួយដូចគ្នាទើបធ្វើអោយរាងតូចនេះក្តៅតែម្តង។

( អូនយកកាតនេះទៅទិញអីដែលត្រូវការចុះហើយមិនបាច់មកធ្វើការទេការងាររបស់អូនបងនឹងអោយលោកឆយធ្វើជំនួសហើយមិនបាច់រកមុខបងទេបងនឹងមិនអោយខ្លួនឃើញមុខបង... បងស្រលាញ់អូនជុប៎ៗ )

" គិតថាខ្ញុំជាស្អី... មិនអោយខ្ញុំទៅព្រោះមិនចង់អោយខ្ញុំទៅកាត់ចង្វាក់ច្រើនជាង "

រាងតូចក៏ចុះមកក្រោមតែក៏មិនបានឃើញជុងហ្គុកពិតមែនគឺគេបានចាកចេញពីផ្ទះទំាងពីរប្រលឹមម្លេះនេះប្រហែលជាដូចដែលគេនិយាយចឹងគឺគេមិនអោយហូប៊ីឃើញមុខខ្លួនទើបគេសុខចិត្តធ្វើបែបនេះតែថាធ្វើចឹងរាងតូចនេះក៏ពិបាកដូចគ្នា។

ផាច់... នៅសុខៗបែបជាមាននរណាម្នាក់មកទះខ្លួនមួយដៃធ្វើអោយការគិតក៏ត្រលប់មកវិញមុននឹងងាកទៅរកមើល
" ស៊ូមីន "
" ភ្លឹកដល់ណាហើយតោះទៅជាមួយខ្ញុំ "
" អូលខ្ញុំទៅណា... ខ្ញុំមិនទៅទេ? "
" ក៏អផ្សុកនឹងហើយ "

ទោះជាមិនចង់ទៅក៏ត្រូវឡើងមកតាមដដែលគឺថាពេលនេះឡានទំនើបក៏បានបើកចាកចេញពីផ្ទះដោយមានរាងតូចហើយនឹងស៊ូមីនទៅជាមួយគ្នាដោយមិនដឹងថាគេនំាខ្លួនទៅណានោះទេ?

ផ្សារទំនើប

ចុងក្រោយអ្នកដែលបដិសេធក៏ត្រូវបានគេអូលទាញបានមកដល់ក្នុងផ្សារដ៏ធំតែអីដែលសំខាន់គឺថាពេលនេះពួកគេក៏នៅក្នុងហាងមួយកន្លែងដែលមានម៉ាកប្រ៊េនហើយនឹងឈ្មោះល្បីដែលពេលនេះស៊ូមីនក៏កំពុងតែឈររើសរបស់របស់ហើយនឹងសម្លៀកបំពាក់។

" ស្រលាញ់មួយនឹងមែនទេចាំខ្ញុំទិញអោយ "
" អត់ទេគ្រាន់តែចង់មើលលេងទេ? តែថាលោកទិញហើយនូវ " ហូប៊ីងាកមកវិញដោយនិយាយជាមួយនឹងស៊ូមីនដោយសារតែគេបានរើសសម្លៀកបំពាក់យូរហើយនូវមិនទាន់រួចទៀតណាមួយខ្លួនក៏ចង់ទៅវិញដូចគ្នា។

☘️CEO JEON🥀Where stories live. Discover now