CEO JEON 46

58 7 0
                                    

អ្នកដែលកំពុងតែអង្គុយរងចំាសង្សាររបស់ខ្លួនដែលនិយាយថានឹងមកទទួលដោយដឹងថាគេរវល់តែយ៉ាងណាគេបានអោយចំាចឹងហើយក៏អង្គុយចំាដោយដៃរបស់ខ្លួនក៏កំពុងតែកាន់ខ្សែកដែលខ្លួនពាក់ជាប់រហូត...

" សឺត... " សម្លេងថើបមួយខ្សឺតមុននឹងចូលមកអង្គុយក្បែរដោយទំម្លាក់ខ្លួនគេងកើយលើស្មារបស់រាងតូចដូចជាអស់កំលំាងណាស់។
" រងចំាបងយូរអត់ "

" អត់ទេស... តោះទៅផ្ទះវិញ " ហូប៊ីឃើញថារាងក្រាស់ដូចជារវើយទើបគេចង់ទៅផ្ទះវិញណាមួយក៏អង្គុយយូរណាស់ដែរ។
" នៅអង្គុយសិនទៅចាំត្រលប់ទៅវិញ "

រាងតូចក៏មិនប្រកែកក្រៅពីអង្គុយស្ងៀមមួយកន្លែងដោយមានជុងហ្គុកនៅក្បែរគេដោយដៃរបស់គេកំពុងតែចាប់កាន់ដៃរបស់ខ្លួនជាប់ហើយក៏ណែនទៀតផងអីដែលសំខាន់មើលទៅគេដូចជាព្រួយចិត្តហើយនឹងបារម្ភពីរឿងអីមួយដែលមិនអាចនិយាយចេញមកបានធ្វើអោយរាងតូចដែលបានឃើញនេះក៏មិនសប្បាយចិត្តនឹងទឹកមុខរបស់រាងក្រាស់។

" បងខានមកអង្គុយទីនេះយូរហើយ... តោះត្រលប់ទៅវិញ "
ស្នាមញញឹមហើយនឹងដៃហុចមកក៏ធ្វើអោយរាងតូចនោះលូកទៅចាប់កាន់ហើយក៏ដើរទៅរកឡានរបស់ខ្លួនវិញ...
" ជុងបងឃ្លានទេ? "
" ចឹងយើងទៅរកអីញុំាទៅ "
" បងចំាអូននៅក្នុងឡានទៅចំាអូនទៅទិញវិញ " ហូប៊ីក៏រត់ទៅបាត់ដោយមិនទាន់នឹងទទួលបានការយល់ព្រមពីកំលោះសង្ហារផងតែក៏ប្រញាប់ទៅទិញរបស់យកមកអោយគេភ្លាមៗ

កន្លះម៉ោងក្រោយ

អ្នកដែលនៅក្នុងឡានក៏មានអារម្មណ៍ថាមិនស្រណុកក៏ចុះទៅតាមទៅរកអ្នកដែលរត់ទៅមុននេះតែក៏មិនទាន់នឹងបានទៅផងក៏បានឃើញស្រមោលតូចដែលរត់មកដោយមានកាន់របស់នៅក្នុងដៃ...

" មិចក៏ទៅយូរម្លេះ "
" មកពីមានមនុស្សច្រើនទើបត្រូវឈរតំរង់ជួរនឹងហើយ "
" លើកក្រោយបើពិបាកចឹងមិនបាច់ក៏បានយើងអាចទៅរកកន្លែងផ្សេងល្អជាង " ជុងហ្គុកនិយាយដោយដៃកំពុងតែទទួលយកអាហារពីរាងតូចដោយក្នុងចិត្តក៏ចង់ខឹងនឹងគេដូចគ្នាទៅបាត់ឡើងយូរ...

" បងត្រូវដឹងថារបស់ខ្លះមានលុយក៏មិនអាចទិញបានវាដូចជារបស់មួយចាននេះចឹងយើងត្រូវឈររាប់ម៉ោងទើបបានវាមិនថាយូរប៉ុនណ្ណាក៏គេនៅរងចំាក៏ព្រោះតែរបស់នេះវាសមនឹងតំម្លៃដែលគេខំចំណាយពេកនឹងហើយ...បងសាកមើលទៅអូនដឹងថាបងមិនដែលញុំារបស់នេះទេ? "

☘️CEO JEON🥀Where stories live. Discover now