CEO JEON 44

65 11 0
                                    

តំាងពីថ្ងៃកើតរឿងមកដល់ពេលនេះគឺថាវាជិតមួយអាទិត្យហើយដែលរាងតូចនឹងជុងហ្គុកមិននិយាយរកគ្នាសោះបើមិនមែនរឿងការងារនោះវាក៏ធ្វើអោយមនុស្សពីរនាក់ដែលតែងតែនិយាយញោះគ្នាក៏ប្រែមកជាស្ងាត់ស្ងៀមសូម្បីតែពេលអង្គុយរួមតុអាហារ...

ពេលល្ងាចវាជាពេលដែលត្រូវចេញពីធ្វើការទើបថ្ងៃនេះរាងក្រាស់គិតថានឹងនំារាងតូចទៅខាងក្រៅហើយក៏ចង់ដឹងថាគេកើតអីមួយរយះនេះបានជាប្លែកៗដាក់ខ្លួនដោយគ្មានមូលហេតុហើយអមនឹងអីដែលគេមិនដឹងទៀតទើបធ្វើអោយខ្លួននេះគេងមិនលក់មកច្រើនថ្ងៃហើយ...

" ទៅណាបាត់ហើយ... ឬមួយក៏ទៅផ្ទះមុនហើយ " ជុងហ្គុកចេញមកបែបជាមិនឃើញស្រមោលរបស់រាងតូចទៅវិញគ្រប់យ៉ាងគឺស្ងាត់ចឹងមានន័យថាគេបានចេញទៅផ្ទះហើយទើបធ្វើអោយខ្លួននេះក្តៅចិត្តតែម្តង។

ភូមិគ្រឹះចន

ងឺត... សម្លេងឡានដែលមកឈប់នៅពីមុនផ្ទះរបស់ខ្លួនដោយមួរម៉ៅក្តៅក្រហាយណាស់មុននឹងរត់ចូលក្នុងផ្ទះដោយបំណងគិតថានឹងទៅរកមនុស្សម្នាក់មកនិយាយគ្នាអោយដឹងរឿងបន្តិច។

" អ្នកប្រុស... "

" ហូប៊ីនៅខាងលើមែនទេ? " ជុងហ្គុកមិនតបតែក៏សួរនំារករាងតូចវិញដោយគិតថានឹងឡើងទៅតែក៏គំាងថ្មឹងនឹងអីដែលបានលឺ...

" មិនទាន់មកវិញទេ? "

" មិនទាន់មកយ៉ាងមិចគេចេញពីក្រុមហ៊ុនមកយូរហើយនេះមិនទាន់មកដល់ផ្ទះទៀតមែនទេ? ហើយគេទៅណាទៅ... " ជុងហ្គុកបែបជាស្រែកចាចឡូឡាពេញផ្ទះទំាងមូលធ្វើអោយអ្នកនៅក្នុងផ្ទះនេះនំាគ្នាភ្ញាក់ផ្អើលបន្តិចពេលដែលដឹងថាកូនម្ខាស់ផ្ទះមួរម៉ៅហើយ។

គំាង... សម្លេងបិទទ្វាររបស់ខ្លួនដោយមួរម៉ៅតែម្តងពេលដែលដឹងថារាងតូចមិនបានមកដល់ផ្ទះនោះទេហើយពេលនេះខ្លួនក៏ព្យាយាមទាក់ទងដែលតែមិនចូលសោះនេះបញ្ជាក់ថារាងតូចមានបំណងមិនលើកលេខរបស់ខ្លួននឹងហើយទើបធ្វើអោយរាងក្រាស់នេះខឹងឡើងទ្វេដង។

ងាកមកមើលរាងតូចដែលពេលនេះខ្លួនកំពុងតែអង្គុយញុំាអីជាមួយដុងហាដោយសារតែគេចង់ជួបខ្លួនហើយណាមួយខ្លួនក៏ណាត់គ្នាថានឹងញុំាអីទើបពួកគេមកអង្គុយញុំាអីនៅក្នុងហាងមួយកន្លែង។

☘️CEO JEON🥀Where stories live. Discover now