🔞រោគចិត្ត🔞

3.8K 153 35
                                    

🔞រោគចិត្ត🔞

ភាគ7

Gril × boy

     ព្រឹកថ្ងៃថ្មី~~

     ម៉ោងប្រមាណ6ព្រឹកថេយ៉ុងបានភ្ញាក់ពីដំណេកក្រោកមើលមនុស្សប្រុសមាឌមាំ ដែលគេងក្បែរនាងទឹកមុខស្រស់បស់ហាក់គ្មានមន្ទិលអ្វីសោះ!។ ភ្លាមៗនាងក្រឡែកទៅឃើញទ្វាបន្ទប់បើកចំហ នាងមិនគិតច្រើនក៏រើសរ៉ូបមកពាក់រួចដើរទៅបិទទ្វារវិញព្រោះគិតថាយប់មិញនេះជុងហ្គុកនាយប្រញាប់ពេកមិនបានបិទទ្វា។ ក្រោយបិទរួចនាងក៏ទៅងូតទឹកសម្អាតខ្លួនទើបប្រញាប់ស្លៀកពាក់អាងនាងក៏ចុះទៅក្រោមធ្វើម្ហូបសម្រាប់ជុងហ្គុក និងអាកូដែលជាសង្សារជុងហ្គុក។

     ការធ្វើម្ហូបញាប់ដៃញាប់ជើង ព្រោះវាក៏ម៉ោង7ព្រឹកហើយខ្លាចអ្នកខាងលើចុះមកឃ្លានទើបនាងញាប់ដៃជើងធ្វើឲ្យរួច។ នាងធ្វើម្ហូបច្រើនមុខណាស់ព្រោះមិនដឹងថាអាកូ នាងចូលចិត្តឬមិនចូលចិត្តអីខ្លះនោះទេទើបធ្វើច្រើនមុខបែបនេះ។ ក្រោយធ្វើម្ហូបរួចអស់ហើយ ថេយ៉ុងនាងក៏ប្រញាប់លើកម្ហូបទៅដាក់លើកតុ ទើបដើរទៅខាងលើដើម្បីហៅជុងហ្គុកនិងអាកូ។ នាងដើរសំដៅដំបូងទៅបន្ទប់នាងព្រោះព្រឹកមិញជុងហ្គុកនាយគេងជាមួយនាង តែពេលបើកទ្វាក៏មិនឃើញនាយចឹងបានន័យថានាយក្រោកទៅបន្ទប់នាយវិញហើយ ទើបដើរទៅឈរមុខបន្ទប់ជុងហ្គុករៀបនិងគោះទ្វាហើយតែក៏ឮសម្លេងអ្នកខាងឈ្លោះប្រកែកគ្នា...

" ហេតុអីបងធ្វើបែបហ្នឹងទៅកាន់ថេយ៉ុង? " អាកូ នាងស្រែកសួរទៅកាន់ជុងហ្គុកហាក់ឆ្ងល់និងការខកចិត្ត ព្រមគ្នា!

" ធ្វើបែបណា? " ជុងហ្គុក នាយធ្វើជាមិនយល់ពីអ្វីដែលអាកូនិយាយ ទាំងដឹងក្នុងចិត្តច្បាស់។ ចំណែកថេយ៉ុងដែលឈរស្តាប់នៅក្រៅបន្ទប់នោះឮបែបនេះក៏មិនហ៊ានកម្រើកឬបញ្ចេញសម្លេងអ្វីដែរ ព្រោះចង់ដឹងគេនិយាយអីតទៀត..

" យប់មិញ!! ខ្ញុំឃើញ! " អាកូ និយាយទាំងទឹកមុខស្មើ រីឯថេយ៉ុងវិញឮបែបនេះនាងស្រាប់តែធ្លាក់ថ្លើមក្តុក! នេះទ្វាដែលបើកចំហយប់មិញមិនមែនជុងហ្គុកប្រញាប់មិនបានបិទទេ តែវាចំហដោយសារអាកូនាងលួចបើកមើល! ថេយ៉ុងស្រាប់តែស្រក់ទឹកភ្នែកចុះដោយមិនដឹងខ្លួន អារម្មណ៍ហាក់គ្មានក្នុងខ្លួននោះទេពេលនេះគ្រប់យ៉ាងជុំវិញនាងពេលនេះ ហាក់លែងដំណើរការ ត្រចៀកនាងហឹងស្តាប់លែងឮ ដៃជើងញ័រ ឈរសឹងមិនជាប់!

រឿង រោគចិត្ត[ចប់]Where stories live. Discover now