🔞រោគចិត្ត🔞

2.6K 96 14
                                    

🔞រោគចិត្ត🔞

ភាគ10

Gril × boy

" ញុាំឲ្យច្រើនៗ! ដើម្បីឲ្យកូនបងឆាប់ធំ " នាយយកផ្លែឈើមកដាក់មុខថេយ៉ុងនិយាយទៅកាន់ថេយ៉ុងយ៉ាងស្រទន់ធ្វើឲ្យដួងច័ន្ទដែលអង្គុយម្ខាងនៃពួកគេចាប់ផ្តើមជ្រេញឡើងរកក្អួត។

" ហាសហា!! " គ្រាន់តែឮវេហានិយាយបែបនេះ ថេយ៉ុងបានត្រឹមតែអៀននិងសើចតែប៉ុណ្ណោះ បន្ទាប់មកពួកគេទាំងបីក៏បានអង្គុយញុាំផ្លែឈើនិងប្រលែងគ្នាយ៉ាងកក្អឹក។

      3ថ្ងៃក្រោយមក~~

" ថេយ៍ៗ! ដល់ម៉ោងទៅពិនិត្យពោះហើយ " វេហាស្រែកហៅថេយ៉ុងពីក្រៅបន្ទប់មក ព្រោះថ្ងៃនេះគឺជាថ្ងៃពិនិត្យពោះជាមួយគ្រូពេទ្យ ទើបនាយហៅតឿនថេយ៉ុងបើមិនចឹងទេ មុខហ្នឹងមិនចូលពេទ្យដាច់ខាត!!

" ហើ្អយ!! ធុញបងឯងណាស់ តោះដួងច័ន្ទយើងទៅ " គ្រាន់តែបើកទ្វាភ្លាមថេយ៉ុងនិយាយទាំងពេបមាត់ថាធុញនាយ រួចក៏ដើរជៀសនាយទៅរកដួងច័ន្ទវិញធ្វើមិនដឹង ទុកឲ្យនាយឈរគាំងតែឯងមុខបន្ទប់រហូតដល់អ្នកជាប្អូនស្រែកហៅ÷

" បើបងនៅតែឈរគាំងបែបនេះ ខ្ញុំនាំថេយ៍ៗបងទៅមុនហើយ " ទាល់តែ ដួងច័ន្ទ ស្រែកបែបនេះទើបនាយភ្លាក់ពីការគាំងរួចក៏ដើរតាមក្រោយពួកគេទាំងមានស្នាមញញឹមជាប់លើផ្ទៃមុខ វាបញ្ចាក់យ៉ាងច្បាស់ថានាយពិតជាមានក្តីសុខៗខ្លាំងណាស់ពេលនេះ។

     មន្ទីរពេទ្យ~~

" បងនាំថេយ៉ុងចូលក្នុងមុនខ្ញុំទៅ ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត " ថារួចដួងច័ន្ទក៏ដើរចេញ ក្រោយឃើញថាប្អូនទៅបាត់ហើយនាយក៏ចូលទៅជួយគ្រាថេយ៉ុង ព្រោះពោះនាងធំណាស់ ទើបតែបីខែទេ តែពោះនាងធំស្នើរនិង7ខែបាត់ហើយ មូលហេតុព្រោះនាងមានកូនភ្លោះ!

" លោកវេហា អ្នកនាងថេយ៉ុង អញ្ជើញអង្គុយ! " គ្រាន់តែចូលមកដល់គ្រូពេទ្យបានទទួលរាក់ទាក់ពួកគេទាំងពីរទាំងស្នាមញញឹម!

" ខ្ញុំនាំប្រពន្ធខ្ញុំមកពិនិត្យភេទកូន " វេហានិយាយបណ្តើរគ្រាថេយ៉ុងឲ្យគេងលើគ្រែបណ្តើរ រួចនាយនិយាយទាំងញញឹមជាប់មិនរហូត។ (ខ្ញុំមិនដឹងថាម៉ានខែទើបពីនិត្យភេទកូនទេ ដាក់ព្រៀវហើយអធ្យាស្រ័យផង🙏)

រឿង រោគចិត្ត[ចប់]Where stories live. Discover now