🔞រោគចិត្ត🔞

2.6K 84 15
                                    

🔞រោគចិត្ត🔞

ភាគ14-15

Gril × boy

" .... " ស្ងាត់គ្មានការឆ្លើយតប

" តើអូនចង់ឲ្យកូនកើតមកត្រូវគេមើលងាយថាគ្មានប៉ាមែនទេ? " ក្រោយឃើញថេយ៉ុងស្ងាត់ជុងហ្គុកក៏ស្រដីឡើងទៀតដើម្បីឲ្យនាងតូចចិត្តទន់!

" .... " នៅតែស្ងាត់គ្មានការឆ្លើយតបពីថេយ៉ុង នាងគ្រាន់តែសម្លឹងមើលមុខជុងហ្គុកដែលលុតជង្គង់សុំនាងរៀបការភ្លឹកៗព្រមទាំងលើកដៃអង្អែលពោះដែលធំនោះ!

" ឬអូនមិនស្រឡាញ់បងទេ? "

" .... " 

" នេះអូនចង់យកកូនបងរត់ចេញពីបងមែនទេ? " នាយចាប់ផ្តើមភ័យពេលមិនបានឮថេយ៉ុងនិយាយឬឆ្លើយតបមកនាយថាព្រមឬមិនព្រម តបតែមួយមាត់ក៏អស់ចិត្តដែលតែនេះអត់សោះនៅឈរមើលនាយលុតជង្គង់មិនព្រមហាស្តីអីអស់!

" ហុឹកៗ ថេយ៍ ហុឹកៗ~ បងសុំទោស ថេយ៍ឲ្យបងសុំទោស ហុឹកៗ~ អូនកុំស្ងាត់បែបនេះអីបងភ័យ
ហុឹកៗៗ~ " សុខៗនាយស្រាប់តែយំឡើង ក្រោយឃើញថាថេយ៉ុងនាងមិនព្រមតបឬស្តីមកកាន់នាយគ្រាន់តែឈរមើលនាយ!

" ហេតុអីក៏យំបែបនេះ? ពេលនេះឯងក្លាយជាឪពុកគេហើយណា " ទីបំផុតថេយ៉ុងនាងព្រមនិយាយរកជុងហ្គុកហើយ!

" អូននិយាយអីមុននេះ? " ក្រោយឮថេយ៉ុងនិយាយបែបនេះនាយក៏ឈប់យំ ហើយងើបមុខមើលសួរថេយ៉ុងទាំងចងចិញ្ចើម!

" គឺនិយាយថាឯងក្លាយជាឪពុកគេហើយ " ថេយ៉ុងនាងឆ្លើយហាក់មិនបានចាប់អារម្មណ៍ពីសម្តីខ្លួននិយាយចេញទៅមុននេះសោះ!

" ហេតុអីអូននិយាយជាមួយបងថាឯង? " ឯងយ៉ាងមិច? នេះមានកូនពោះប៉ុណ្ណាប៉ុណ្ណីហើយនិយាយជាមួយប្តីថាឯងអញ្ចឹងឬ?មិនសុខចិត្តទេត្រូវតែហៅបងទើបព្រមបើមិនចឹងទេទធាក់ដីយំនៅនិងអីឡូវហើយ!

" ហុឹមមម!! អត់ចង់ហៅនោះទេ " និយាយបណ្តើរធ្វើទឹកមុខរកនឹកដូចឆ្ងល់អ្វីបណ្តើរក្រោយមកក៏តបដែលធ្វើឲ្យជុងហ្គុកជំហរមាត់ចាំស្តាប់នោះបាក់ចង្កេះមួយរំពេច!

" អូនអត់ស្រឡាញ់បងទេឬទើបមិនហៅបងថាបង?ឬអូនចង់ឲ្យកូនយើងកើតមកហើយស្តាប់ឮថាអូនហៅបងថាឯង?បើកូនកើតមកហៅស្តាប់ឮបែបនេះ?ហេតុអីអូនចិត្តខ្មៅយ៉ាងនេះ? អាហុា~~ហុឹក~~ គីម ថេយ៉ុង អូនសាហាវណាស់ អាហុឺ~~ ហុឹកៗ~~ " លើកនេះនាយលេងមែនទែនហើយមិនត្រឹមតែគិតវែងឆ្ងាយទេ តែលើកនេះនាយស្រែកយំយកៗ នៅននៀលប្រកាច់ដីមុខថេយ៉ុងទៀតផង ធ្វើឲ្យមនុស្សប្រុសស្រីពីរគូដែរឈរមើលពីក្រោយខ្នងថេយ៉ុងត្រូវបើកភ្នែកធំៗចំហរមាត់ស្ទើរតែរុញហោះចូលមាត់មិនដឹងខ្លួន។ នេះលើកទីមួយសម្រាប់ពួកគេហើយ ហើយក៏លើកទីមួយសម្រាប់ថេយ៉ុងដូចគ្នា ដែលថេយ៉ុងឃើញបែបនេះហើយនាងស្រាប់តែគាំងធ្វើអីមិនចេញបានត្រឹមឈរមើលនាយយំប្រកាច់ពេញដី។

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

រឿង រោគចិត្ត[ចប់]Where stories live. Discover now