🔞រោគចិត្ត🔞

3.9K 126 25
                                    

🔞រោគចិត្ត🔞

ភាគ9

Gril × boy

      ប្រទេសកម្ពុជា~~

      ការហោះហើររបស់ថេយ៉ុងចំណាយពេល7ម៉ោង ទីបំផុតបានមកដល់ទឹកដីនៃប្រទេសថ្មីហើយ នាង
សម្រេចចិត្តមកប្រទេសនេះមិនមែនគ្មានមូលហេតុនោះទេ នាងមកក៏ព្រោះតែមានមិត្តភក្តិរបស់នាងនៅប្រទេសនេះ។ គ្រាន់តែចុះពីយន្តហោះភ្លាម អ្វីដែលថេយ៉ុងឃើញមុនគេនោះគឺមិត្តភក្តិរបស់នាង ដែលឈរចាំស្វាគមន៍នាងទាំងទឹកមុខញញឹមមិនដាច់។

" ថេយ៉ុង! ស្វាគមន៍មកកាន់ប្រទេសយើង " ដួងច័ន្ទ ដែលជាមិត្តរបស់ថេយ៉ុង ក៏បាននិយាយស្វាគមន៍ទៅកាន់ថេយ៉ុងទាំងស្នាមញញឹមទើបដើរទៅឱបនាងរួចក៏បណ្តើរថេយ៉ុងទៅផ្ទះរបស់នាងបាត់ទៅ!

        Skip~~

" នេះជាផ្ទះរបស់យើង ឯងសម្រាកទីនេះ2ថ្ងៃសិនចុះ ចាំយើងនាំឯងទៅដើរលេង " ដួងច័ន្ទ នាងនិយាយឡើងស្របនាំថេយ៉ុងមកដល់ផ្ទះនាង ចំណែកថេយ៉ុងនាងបានត្រឹមតែឈរស្ងៀមហើយងក់ក្បាលស្តាប់  ព្រោះណាមួយនាងផ្ទាល់ក៏ហត់ដែរ!

" ហុឹម! លំបាកឯងហើយច័ន្ទ " ថេយ៉ុងញញឹមតិចៗតបទៅកាន់នាងទាំងក្រែងចិត្ត!

" រវាងយើងហើយឯង គ្មានទេពាក្យថាលំបាក មិត្តភាពសំខាន់ជាង! បានហើយទៅងូតទឹកចុះ ចាំមកញុាំបាយហើយសម្រាក "

" អូកេ " និយាយយល់ព្រមរួចហើយ ថេយ៉ុងក៏ឡើងទៅបន្ទប់ដើម្បីងូតទឹក ហើយបន្ទប់ដែលនាងនៅពេលនេះជាបន្ទប់ដែលនៅចំកណ្តាលនៃទីក្រុងភ្នំពេញ មើលទៅវាពិតជាស្រស់ស្អាតនិងស្រស់ស្រាយខ្លាំងណាស់!!

       Korean~~

       ចំណែកជុងហ្គុកបន្ទាប់ពីស្រែកយំអស់ចិត្តអស់ចង់អស់រយ:ពេល1ម៉ោងហើយ នាយក៏បើកឡានមកផ្ទះវិញ គ្រាន់តែចូលផ្ទះភ្លាមស្រាប់តែឃើញថេយ៉ុងកំពុងអង្គុយចាំនាយទាំងមានស្នាមញញឹមលើមុខ តែទាំងអស់នេះគ្រាន់តែជាការស្រមៃរបស់នាយតែប៉ុណ្ណោះ ពេលនេះគ្មាននាងទៀតឡើង គ្មានសូម្បីសម្លេង នាយពិតជានឹកនាងខ្លាំងណាស់ពេលនេះ នឹកស្នាមញញឹម នឹកសម្លេងសើច នឹកក្លិននៃការប៉ះពាល់ នឹកគ្រប់យ៉ាងដែលជាប់ទាក់ទងជាមួយថេយ៉ុង! នឹករហូតស្រមៃឃើញនាង....!!

រឿង រោគចិត្ត[ចប់]Where stories live. Discover now