🔞រោគចិត្ត🔞

2.5K 111 12
                                    

🔞រោគចិត្ត🔞

ភាគ11

Gril × boy

" អូនមានកូន? អូនមានប្តី បន្ទាប់ពីរត់ចេញពីបងជិត4ខែ!! " បុរសម្នាក់ដែលឈរមើលពីជ្រុងម្ខាងទៀត នោះគឺ ជុងហ្គុក នាយមកដល់ខ្មែរតាំងពី2ថ្ងៃមុនមកម្លេះ តែទើបបានជួបហ្នឹងថេយ៉ុងក្នុងថ្ងៃនេះឯង។ ការជួបក្នុងពេលនេះធ្វើឲ្យនាយខកចិត្ត អន់ចិត្តក្នុងពេលតែមួយ ព្រោះអ្វីដែលនាយរំពឹងកាលនៅកូរ៉េគឺវាមិនមែនបែបនេះឡើង!

" បងមិនព្រមចុះចាញ់អាមុខត្រីក្អែកនោះឡើង ទោះបីអូនកំពុងពរពោះកូនវាក៏ដោយ! " ថារួចនាយក៏លើកទូរស័ព្ទថតរូបខ្លួន រួចក៏ផុសនៅលើបណ្តាញសង្គមរបស់នាយដោយ ភ្ជាប់ជាមួយខេបសិនថា << ស្វាមគន៍មកកាន់ទឹកដីនៃប្រទេសកម្ពុជា>> ហើយវាក៏លើកទី1ដូចគ្នាដែលនាយបង្ហាញមុខក្នុងបណ្តាញសង្គម។ ក្រោយផុសរូបរួចហើយ នាយក៏ត្រឡប់ទៅខុនដូនាយវិញ ស្អែកចាំចេញប្រតិបត្តិការ!!

   Skip~~

    តឺង~~

         សម្លេងលោតសារចេញពីទូរស័ព្ទរបស់ដួងច័ន្ទ ដែលបង្កឲ្យនាយផ្អែកញុាំសិន ទើបលើកទូរស័ព្ទមកមើល គ្រាន់តែមើលដឹងថាជានរណាហើយភ្លាមនាងស្រាប់តែព្រួសម្ហូបតែនៅក្នុងមាត់ចេញប្រឡាក់ពេញមុខរបស់វេហា!!

" អឺស!! ស.. សុំទោស បងប្រុស " មាត់ពោលពាក្យសុំទោស ឯដៃក៏ហូតក្រដាសជូតមាត់ឲ្យអ្នកជាបង ដែលវេហាគ្រាន់តែត្រូវអ្នកជាប្អូនព្រួសពេញមុខហើយ នាយស្រាប់តែគាំងលែងកម្រើក សម្លឹងមុខដួងច័ន្ទម៉ក់ៗ តែក្នុងចិត្តគឺមិនធម្មតា! រីឯថេយ៉ុងឃើញបែបនេះនាងគ្មានជួយជូតអីទេ គឺនាងបែរជាអង្គុយសើចទៅវិញ!

" ដួងច័ន្ទ..... " ក្រោយឈប់គាំងហើយនាយស្រាប់តែហៅឈ្មោះអ្នកជាប្អូនរបៀបត្រជាក់ដូចទឹកកក ធ្វើឲ្យដួងច័ន្ទនាងលើកដៃសំពះយ៉ាងលឿន នៅធ្វើមុខគួរឲ្យខ្នាញ់ដាក់អ្នកជាបងទៀត!

" សុំទោសបងប្រុស "

" បងទៅបន្ទប់ទឹកសិន យ៉ាប់ណាស់!សង្ស័យប្រុសកូរ៉េឯងបង្ហាញមុខហើយ ទើបដល់ថ្នាក់ព្រួសបាយពេញមុខបងឯងបែបនេះ! "

" មិចក៏បងដឹង? "

" បងទាយ " ថារួចនាយក៏ក្រោកដើរចេញទៅបន្ទប់ទឹកបើនៅយូរខ្លាចខ្មាស់គេ!

រឿង រោគចិត្ត[ចប់]Where stories live. Discover now