🔞រោគចិត្ត🔞

2.7K 76 14
                                    

🔞រោគចិត្ត🔞

ភាគ12-13

Gril × boy

" អរ! មនុស្សនេះជាបងប្រុសខ្ញុំឈ្មោះ វេហា ចំណែកស្រីនេះជាមិត្តភក្តិខ្ញុំ នាងមិនមែនជាជនជាតិខ្ញុំទេ នាងមកពីកូរ៉េដូងជុងហ្គុកដែរ " គ្រាន់តែឮជុងហ្គុកសួរ នាងក៏ឆ្លើយតបទៅកាន់ជុងហ្គុកឡើងមួយខ្សែដើម្បីពន្យល់ប្រាប់នាយ!

" អរ!! បាទ "

" នាងឈ្មោះ គីម ថេយ៉ុង នាងស្អាតណាស់ តែចៃដន្យអីនាងមានប្តីមានកូនបាត់ហើយ " ដួងច័ន្ទនិយាយទាំងញញឹម ហាក់ភ្លេចខ្លួននិយាយចេញមកខ្ទិច!

" មានប្តីមានកូនហើយ? " នាយសួររបៀបភ្ញាក់ផ្អើល លើកមុនដឹងហើយ តែនាយហាក់មិនអស់ចិត្ត តែដល់ឮលើកនេះ ប្រអប់ទ្រូងខាងឆ្វេងឈឺខ្ទោកៗ ឈឺណាស់ហើយក៏ភ័យណាស់ដែរ!

" ចា៎! ប្តីនាងគឺជាបងប្រុសខ្ញុំ ឈ្មោះវេហា តែថា... "

     Skip~~

" ស្វាគមន៍មកកាន់ទឹកដីរបស់បង តាន់ អាកូ " បុរសសង្ហារ វេហា ឈរត្រដាងដៃចាំគូសង្សារដែលទើបតែចុះពីលើយន្តហោះ ទាំងញញឹមញញែម ព្រោះថ្ងៃដែលនាយរងចាំបានមកដល់ហើយ។ ចាំអស់រយ:ពេល6ខែ ទីបំផុតបានជួបសង្សារជាទីស្នេហារបស់ខ្លួនហើយ។ ចំណែក អាកូ ដែលជាសង្សារវេហា គ្រាន់តែក្រឡែកឃើញនាយនិងឮពាក្យស្វាគមន៍របស់គូសង្សារដែលទាក់ទងគ្នាមួយឆ្នាំ នាងក៏បោះវ៉ាលីចោលរត់មកឱបនាយយ៉ាងស្អិតរមួត នាងពិតជានឹកនាយណាស់ ទម្រាំតែបានជួបគឺមិនងាយនោះទេ។

" អូនក៏នឹកបងដែរ វេហា " អាកូ នាងនិយាយទាំងញញឹម និងឱនមកថើបថ្ពាល់នាយកម្លោះមួយខ្សឺតមុននិងពោលពាក្យដែលឮហើយស្ទើរតែចាប់ញិច!

" ថ្ពាល់នេះអូនកក់ទុកហើយ ហាមមិនឲ្យនារីណាប៉ះនោះទេ! "

" អីយ៉ា! ក្មេងខូច ម៉ោះទៅផ្ទះមក " នាយលើកដៃញីសក់ក្បាលនាងក្រមុំតិចៗរួចក៏ដើរទៅអូសវ៉ាលីនូវដៃម្ខាងនិងដៃម្ខាងទៀតចាប់ដៃអ្នកជាសង្សារជាប់។

       ឆ្ងល់ហើយមែនទេ? ថាហេតុអីសុខៗ អាកូដែលត្រូវជាសង្សារជុងហ្គុកបែរជា ក្លាយជាសង្សារវេហាវិញ? ឬមួយនាងបែកពីជុងហ្គុកមកទាក់ទងនិងវេហា? តែថាពួកគេទាក់ទងគ្នា1ឆ្នាំហើយ ឬនាងក្បត់វេហាមកទាក់ទងជុងហ្គុក? ហើយចុះវេហាក្រែងដើរប្រកាសប្រាប់គេឯងមែនទេថាជាប្តីរបស់ថេយ៉ុង? គ្រាន់តែនាយមិនមែនជាឪពុកក្មេងក្នុងពោះនាង! តែហេតុអីថេយ៉ុងនិយាយថានាយជាឪពុងកូនខ្លួន? តើមានរឿងអីបានថេយ៉ុងព្រមឲ្យវេហាដើរប្រាប់អ្នកដទៃថានាយជាប្តីខ្លួន? តើហេតុអី អំឡុងពេលនាយ(វេហា)ហៅថេយ៉ុងថាប្រពន្ធ តែនាយបែរជាសុំនាងតូចមកជួបសង្សារ? ហើយតើអាកូនាងដឹងអំពើរឿងនេះដែរឬទេ?(វ៉ល់នៅ?)

រឿង រោគចិត្ត[ចប់]Where stories live. Discover now