Episode 1: One more?

7.9K 180 1
                                        

នៅពេលព្រឹកព្រលឹម អាកាសធាតុត្រជាក់ល្អ បង្កើតបរិយាកាសគួរឲចង់នៅតែលើគ្រែមិនចង់ងើបទៅណា តែនៅតែមិនអាចខ្ជិលព្រោះមានការងារនៅរង់ចាំជាច្រើន ដូចជាអ្នកបម្រើនៅក្នុងភូមិគ្រិះនេះចឹង ត្រូវតែញាប់ដៃញាប់ជើងធ្វើកាេងារក្នុងផ្ទះមួយនេះឲរៀបរយជានិច្ច
ទាំងអ្នកបោសជូតនិងរៀបចំអាហារ

«ម៉ែដោះ ឡើងទៅមើលអាល្អិតនោះទៅមើល!»
«ចា៎» ស្រ្តីវ័យចំណាស់ងក់ក្បាលមុននឹងរៀបដើរទៅតែក៏មានសម្តីមកកាត់
«ខ្ញុំមកហើយ!» នាយកម្លោះវ័យក្មេងជាមួយឯកសណ្ឋានសាលា កាតាបស្ពាយនៅចំហៀងខ្លួនដើរចុះមក នឹងស្នាមញញឹមកូនទន្សាយជាមួយ
«ប្រញាប់មកញុំបាយមកប្រយ័ត្នហួសម៉ោង»
«Jin ឯណាប៉ា?» នាយកម្លោះងាក.កចុះឡើង
រកលោកប៉ាខ្លួន
«លោកប៉ាមានប្រជុំសភានៅរុស្សី»
«ម៉ាក់?» គេសួរកំបុតស្របពេលអង្គុយចុះនៅតុដែលមានអាហារពាសពេញ
«ចែកអំណោយនៅBusan! ល្ងាចនេះបងក៏មិនបានមកផ្ទះដែរមានការងារសំខាន់បងត្រូវធ្វើនៅcondo»Jin តបវិញស្របពេលលើកកាហ្វេមកក្រេបបន្តិច
«aww ខ្ញុំនៅតែម្នាក់ឯងទេហ៎រ?»Jungkook សួរដូចភ្ញាក់ផ្អើលបន្តិច
«គឺបែបនឹង ក៏មិនបាច់មកធ្វើជាមិនសប្បាយចិត្ត បងដឹងណា៎!!ហើយក៏ហាមឲហើយ មិនឲធ្វើរឿងផ្តេសផ្តាសឡើយ»Jinប្រើខ្សែរភ្នែកមាំជាការដាក់កំហិត ទើបលើកអាហារមកញុំ

«ខ្ញុំមិនដឹងអីទេណា៎ កុំនិយាយបែបនឹងទៅមើល!»Jungkook បង្អូសសម្លេងវែងៗ ធ្វើទឹកមុខងរង៉ក់
«បងមិនចេះតែនិយាយទេ បានហើយញុំទៅហើយកំភ្លេចលេបថ្នាំផង បងទៅហើយ!»Jin ងើបឡើងពាក់អាវធំពណ៌ខ្មីពីក្រៅ ទើបដើរទៅញីសក់Jungkook តិចៗមុននឹង ដើរចេញ
«មើលប្អូនយើងឲបានល្អបំផុត ឯងគួរតែយល់ពីអ្វីដែលយើងនិយាយហើយត្រូវទេ?»Jinនិយាយដាក់ប្រុសម្នាក់ដែលនៅឈរជិតឡាន
«បាទ»គេឱនគោរព90ដឺក្រេដាក់ Jin មិនមាត់ទើបឡើងឡានបើកទៅបាត់

Jungkook ក៏ញុំអាហារក្នុងចានខ្លួនឲរួចរាល់ ទើបអ្នកបម្រើលើកទឹកនិងថ្នាំយកមកឲ Jungkook ក៏លើកមកញុំទាំងធុញថប់ ទើបលើកការាបស្ពាយងើបចេញពីកៅអី បែរមុខទៅរកម៉ែដោះចំណាស់
«ម៉ែដោះ!»Jungkook ប្រើសម្លេងផ្អែមស្រទន់ បែបគួរឲគេអាណិតស្រឡាញ់
«មកផ្ទះយឺតទៀតមែនទេ?» ម៉ែដោះមិនចាំឲគេនិយាយគាត់ក៏អាចទាយដឹង ព្រោះគាត់ឃើញគេតាំងពីបាតជើងក្រហមរងៀលមកម្លេះ
«មានតែម៉ែដោះSuទេយល់ពីខ្ញុំជាងគេ»Jungkook សើចស្ញេញរួចដើរទៅអោបគាត់
«មិនអីទេឲតែអ្នកប្រុសសប្បាយចិត្ត ហើយ មើលថែខ្លួនផងណា៎ បើចង់ឲស្រីចាស់ម្នាក់នេះនៅរស់ស្រួល!» Su និយាយរួចអង្អែលក្បាលគេតិចៗ
«បាទ សឺត ទៅហើយបាទ!»Jungkook ថើបគាត់មួយខ្សឺត

ទាសករនៃអំណាច🥀(The slave of power 🥀)Where stories live. Discover now