Auraអង្គុយនៅលើបង់ក្រោមដើមឈើ ជាកន្លែងប្រចាំរបស់នាង និងJungkook (និយាយដើមគេ🌚) អង្គុយរង់ចាំព្រោះគ្នា។
«អេ៎!» នឹកដើមដង្ហើមដល់Jungkook ដើរមកអោបក Auraពីក្រោយ
«អេកើតអីនឹង?» Aura សួរពេលឃើញJungkook ដើរប៊ាំងខ្ញើកអង្គុយជិតខ្លួន
«ទាយទៅមើល»Jungkook ញញឹមដាក់នាង
«នែ៎ កុំប្រាប់ណា...eww គគ្រិចណាស់»Aura ធ្វើមុខអាក្រក់មើលហើយយកដៃខ្ទប់មាត់
«កុំមកធ្វើមុខបែបនេះមកពីឯងមិននៅផ្ទះទេ កុំអីស្មានថាយើងបានចឹងអី»Jungkook រលាស់សក់ធ្វើរឹកចាង
«តែឯងដឹងទេគេម្នាក់នោះអស្ចារ្យណាស់ថែមទាំងសង្ហាទៀតផង»Jungkook ចាប់ផ្តើមនឹកស្រម៉ៃរូបប្រុសសង្ហាដែលបម្រើគេកាលពីម្សិលមិញអោយAuraស្តាប់
«អាយ មិនចង់ស្តាប់ទេ»Auraពេបមាត់ដាក់
«មិនចង់ក៏ត្រូវតែស្តាប់ យើងប្រាប់ចុះម្រាមដៃគេវែងៗណាស់...»
«ឈប់ភ្លាម មីkookនិយាយស្អីគគ្រិចណាស់ គួរអោយអាណិតត្រចៀកបរិសុទ្ធរបស់យើង»Aura លើកដៃខ្ទប់ត្រចៀក
«ឆើស!!! ប្រាប់រឿងល្អមិនចង់ស្តាប់ គ្រាន់តែចង់ប្រាប់ថាគេវែងហើយធំទៀត»Jungkook ញញឹមកំហូចព្រមទាំងញាក់ចិញ្ចើម
ដាក់នាង
«sisរោគចិត្តដំណាក់កាលចុងក្រោយហើយ»Auraសម្លក់គេ
«អីយ៉ាថ្ងៃនេះយើងសប្បាយចិត្តកុំធ្វើបែបនេះ មោះទៅរៀន»
Jungkook ងើបកៀកកAuraទៅថ្នាក់រៀន។
៚
ចេញពីរៀនJungkook និងAuraបាននាំគ្នាទៅផ្សារតាមគម្រោងការដែលគិតជាយូរហើយតែមិនដែលបានសម្រេចទើបលើកនេះចេញពីរៀនទៅតែម្តង។
«អឹម kookieពីម្សិលមិញមានឃើញប៉ាយើងទេ សន្តិសុខថាគាត់ទៅផ្ទះលឿន»Aura ស្រាប់តែសួរJungkook ពេលកំពុងដើរមើលរបស់
«ប៉ាឯង???ដូចជាអត់ទេមានតែពូសន្តិសុខសង្ហា!»Jungkook ញញឹមពេលនឹកឃើញមុខសង្ហាៗ។
«សន្តិសុខសង្ហាស្អីឯង?»Auraសួររាងស្លីស្លឺព្រោះសន្តិសុខផ្ទះនាងអាយុ50ហើយ មុខក៏រាងយ៉ាប់មើលដែរហើយវាមកថាសង្ហាយ៉ាងមិច?
«គ្មានស្អីទេ នោះមើលលីអូហ៎កទិញអោយបងnickសិន»
Jungkook ធ្វើជាដើរទៅមើល
«nickអ្នកបើកឡានសង្ហារបស់ឯងនឹងហេ៎?»
«អឹម លួចស្រឡាញ់គាត់ឬ?»Jungkook ញញឹមញ៉េះញ៉ោះដាក់
«ឆើស គ្មានទេ»Aura និយាយរួចនាំគ្នាដើរមើលបន្ត ពេលដើរអស់ចិត្តទើបញុំអិជាមួយគ្នារួចបំបែកគ្នាទៅផ្ទះរាងខ្លួន។
៚
«Nick ខ្ញុំអោយបង»Jungkookហុចថង់មួយអោយទៅ Nickពេលមកដល់ភូមិគ្រិះ ទម្លាប់គេអោយតែបានទៅផ្សារគឺទិញរបស់ផ្ញើអ្នកធ្វើការនៅក្នុងភូមិគ្រិះនេះគ្រប់គ្នា។
«អរគុណអ្នកប្រុស»NickញញឹមអៀនៗទើបទទួលយកពីដៃJungkook
«បើកមើលទៅ»Jungkook ញញឹម
«បាទ»Nickបើកថង់ទើបទាញប្រអប់មួយចេញមកបើកវាមើកធ្វើអោយគេគាំង...លីអូ???
«អ្នកប្រុស....ខោក្នុង???»Nick បើកភ្នែកធំៗងាកមើលJungkook
«យ៉ាងមិចមិនស្រឡាញ់មែនទេ?»Jungkook ទម្លាក់ទឹកមុខធ្វើមាត់ស្រួច
«មិនមែនទេ គឺគ្រាន់តែចម្លែក»Nickញឹមៗអេះកតិចៗ
«ចឹង ខ្ញុំទៅហើយ»Jungkook និយាយរួចបើកទ្វាឡានចេញទៅក្នុងផ្ទះអោយកាដូទៅអ្នកបម្រើគ្រប់គ្នានៅមានកាបូបរបស់ជំទាវ ម៉ាក់ ក្រវ៉ាត់ករបស់ប៉ានិងនាឡិការបងប្រុសដែរ។
«អា៎ អរគុណហើយសំណព្វចិត្ត»Jin សើចរួចចាប់ថើបថ្ពាល់Jungkook
«ចេញទៅកុំថើបខ្ញុំ»Jungkook រុញមុខJin ចេញធ្វើអោយប៉ានិង ម៉ាក់សើច។
«កូននេះ»Aniya សើចនឹងកូនប្រុសបងចូលចិត្តញោះប្អូន
«ប៉ាស្រឡាញ់ទេ»Jungkook ដាក់ខ្លួនអង្គុយជិតNamjoonអោប
រឹតប៉ារបស់គេណែន
«ស្រឡាញ់!!!តែប៉ាថាកូនកុំសូវចេញទៅដើរលេងក្រៅច្រើនពេក មិនល្អទេ បើចង់ទៅក៏យកអង្គរក្សប៉ាទៅជាមួយកូនក៏ដឹងថាប៉ាធ្វើការងារអ្វីមែនទេ កូនសម្លាញ់?»Namjoon និយាយផ្អែមដាក់ ព្រោះមិនអាចប៉ះពាល់ផ្លូវអារម្មណ៍របស់កូនបាន
«ហឹម!ក៏បាន»Jungkook ធ្វើមុខជូរតែក៏យល់ព្រម។
៚
នៅក្នុងបន្ទប់ការិយាល័យមួយ មនុស្សប្រុសម្នាក់អង្គុយគោះបុិច
តុកៗនៅលើតុដូចជាកំពុងគិតអ្វីម្យ៉ាងគ្មានអារម្មណ៍ក្នុងខ្លួនក្នុងការធ្វើការងារនៅចំពោះមុខ។
តុកៗ
«ចូលមក» សម្លេងត្រជាក់ស្រេបបញ្ជាយ៉ាងរឹងកំព្រឹស
បុរសស្លៀកឈុតខ្មៅម្នាក់ដើរចូលមកអោនគោរពដាក់គេបន្តិច។
«លោកម្ចាស់ហៅខ្ញុំមានអ្វីអោយខ្ញុំបម្រើ?»
«ទៅរកប្រវិត្តិរូបរបស់ម្នាក់ក្នុងរូបនេះ២ម៉ោងក្រោយយកមកអោយខ្ញុំ»Taehyung បោះរូបថតមួយសន្លឹកទៅលើតុ រួចបង្គាប់បញ្ជា។
«បាទ!» គេកាន់រូបនោះទៅជាមួយទើបដើរចេញពីបន្ទប់
«ក្មេងនេះរំខានប្រសាទយើងណាស់»Taehyung ចូកសក់ទៅក្រោយទាំងធុញថប់ព្រោះគេគ្មានបានធ្វើការស្អីទេមួយថ្ងៃនេះ នឹកឃើញតែក្មេងកាលពីម្សិលមិញពេញខួរ ក្លិនខ្លួនដ៏ក្រអូបនៅជាប់ចុងច្រមុះនៅឡើយ ផ្ទៃមុខស្រទន់ម៉ត់ ស្នាមញញឹមទាក់ទាញ ជំនាញបុិនប្រសប់ ជាពិសេសសំឡេងថ្ងូរ....។(sorryn't😞)
To be continued
STAI LEGGENDO
ទាសករនៃអំណាច🥀(The slave of power 🥀)
Storie d'amoreដើម្បីទទួលបានអំណាច ធ្វើឲគេត្រូវប្រើមធ្យោបាយដ៏ថោកទាបមួយដើម្បីទទួលបានវា ហើយទង្វើនោះវានឹងក្លាយជាវិបដិសារីដ៏ធំបំផុតក្នុងជិវិត វានឹងតាមលងបន្លាចគេគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល!!! ព្រោះអ្វី??? គេបានបំផ្លាញជិវិតមនុស្សម្នាក់ ដែលមិនដឹងអីឲមកពាក់ព័ន្ធ...
